គ្រាន់តែ​សត្វឆ្កែស្លាប់សោះ​ បុរសជាម្ចាស់យំសោកបោកខ្លួនដល់ថ្នាក់នេះសោះ…

សត្វឆ្កែជាសត្វដ៏គួរឲ្យស្រលាញ់ខ្លាំងណាស់​ ព្រោះ​វាជាសត្វដែលមាន​មនោសញ្ចេតនា​ជាងគេបង្អស់ទៅលើម្ចាស់របស់ពួកវា​ មិនតែប៉ុណ្ណោះ​វាថែមទាំងគួរឲ្យស្រលាញ់ទៀតផង​ ដោយវាចេះយកចិត្តម្ចាស់ខ្លាំងណាស់​ ហើយពេលដែលយើងនិយាយអ្វីទៅកាន់វា​ គឺហាក់បីដូចជាយល់នូវអ្វីដែលយើងនិយាយយ៉ាងចឹង។

អ្វី​ដែលគួរឲ្យស្រលាញ់បំផុតនោះគឺ​ វាតែងតែបកកន្ទុយ​ និងរត់មក​ស្វាគមន៍​នៅពេលដែលម្ចាស់មកដល់​ ដោយសារការរស់នៅជាមួយគ្នា​ ទើបបង្កើតបានជា​មនោសញ្ចេតនា​មួយដ៏ជ្រាលជ្រៅបំផុត​ អាចនិយាយបានថា​ វាក៏ជាសមាជិកគ្រួសារមួយផងដែរសំរាប់មនុស្សមួយចំនួនផងនោះ។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ បុរសម្នាក់នេះបានសំដែងអារម្មណ៏ក្តុកក្តួលបំផុត​ នៅពេលដែលបានបាត់បង់ឆ្កែដ៏គួរឲ្យស្រលាញ់មួយនេះ​ ក្នុងបេះដូងរបស់គាត់បានចាត់ទុកឆ្កែមួយក្បាលនេះជាសមាជិកគ្រួសាររួចបាត់ទៅហើយ​។ គាត់ក៏បានរៀបចំពិធីបុណ្យសពជូនសត្វឆ្កែមួយក្បាលនេះផងដែរ​ ដើម្បីជាការលាគ្នាជារៀងរហូត។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *