រាត្រីផ្សំដំណេកកូនក្រមុំយំស្ទើរសន្លប់ព្រោះត្រូវម្តាយបង្ខំឲ្យរៀបការជាមួយប្រុសផ្សេងចោលសង្សាជាទីស្រឡាញ់របស់ខ្លួន…
សម័យនេះទៅហើយ នៅតែមានការបង្ខិតបង្ខំកូនឲ្យរៀបការទៀត បើទោះបីជានាងមិនស្រលាញ់ ឬក៏មិនទាន់ចង់បានប្តីក៏ដោយ វាពិតជារឿងដ៏គួរឲ្យអាណិតខ្លាំងណាស់។ កាលដែលយើងមិនស្រលាញ់ ឬក៏មិនពេញចិត្តទៅនិងការរៀបការនោះ គឺជាចំណែកមួយនឹងធ្វើឲ្យយើងមិនមានសុភមង្គលនៅក្នុងគ្រួសារផងដែរ ជាពិសេសគូរស្នេហ៏ដែលរៀបការរួចដោយបង្ខំពីឪពុកម្តាយ ទាំងដែលមិនទាន់ដាច់ស្រេចពីសង្សាររបស់ខ្លួន។
រីឯនៅក្នុងមង្គលការនេះវិញ ដោយសារតែនារីម្នាក់នោះត្រូវបានម្តាយបង្ខំឲ្យរៀបការ ទើបនាងមានអារម្មណ៏មិនសប្បាយចិត្ត រួចក៏បានយំនៅក្នុងពិធីមង្គលការផងដែរ ពិតជាគួរឲ្យអាណិតនាងខ្លាំងណាស់។ មិនដឹងថាបន្ទាប់ពីរៀបការហើយ នាងទទួលបានសុភមង្គល ឬក៏យ៉ាងណានោះទេ តែសូមជូនពរឲ្យនាងនិងគ្រួសារទទួលបានតែសេចក្តីសុខនិងមានសុភមង្គលផងចុះ។