ពិតជាកម្របានឃើញណាស់! ស្តេចពស់វែកក្របី​ ត្រូវ​បានប្រជាពលដ្ឋចាប់បាន​ ពិតជាធំខ្លាំងណាស់…(មានវីដេអូ​)

ស្តេចពស់វែកក្របី​ឬក៏អាចហៅបានថាជាស្តេចពស់វែករនាម​ ត្រូវបានបងប្រុសជាប្រជាពលរដ្ឋខ្មែរម្នាក់បានប្រទះ​ឃើញ និងធ្វើការចាប់បាននៅក្នុងព្រៃមួយ​ ដែលមិនបានបញ្ជាក់ទីតាំងច្បាស់លាស់​ រួចក៏បានច្រកចូលទៅក្នុងបាវមួយ​ ទើបយកវាមកក្នុងភូមិដើម្បីបង្ហាញឲ្យអ្នកភូមិបានឃើញ​ និងបានស្គាល់ផងដែរ។

ពេលដែលបងប្រុសម្នាក់នោះបានមកដល់ក្នុងភូមិ​ គាត់ក៏បានហៅអ្នកភូមិឲ្យមកមើលស្តចពស់វែកក្របីដែលគាត់ចាប់បាន​ ដោយគាត់បានទាញកន្ទុយវាចេញពីបាវបន្តិចម្តងៗរហូតជិតដល់ក្បាល​ មកទៅពិតជាគួរឲ្យខ្លាចនិងញាក់សាចខ្លាំងណាស់​ ដោយវាមានប្រវែងដល់ទៅ​ ៣ម៉ែត្រ​ជាង​ និងមានទម្ងន់ជាង​ ៨គីឡូផងដែរ។

ដោយសារតែអ្នកភូមិខ្លាចថា​ ពេលដែលទាញចេញពីបាវមកខ្លាចវារួចខ្លួន​ ទើបក៏ឲ្យបងប្រុសម្នាក់នោះរុញវាចូលវិញទៅ​ ព្រោះ​វាពិតជាធំណាស់​ ខ្លាចពិបាកចាប់មកវិញ។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *