ក្រោយរៀបការច្រើនឆ្នាំ ឈ្លោះគ្នាប្ដឹងលែង តែតុលាការឱ្យធ្វើរឿងមួយ ចុងក្រោយឱបគ្នាយំ

គូស្នេហ៍មួយគូដែលស្រលាញ់គ្នាពិតប្រាកដណាស់គឺមិនគិតពីររយៈពេលនៃកាស្គាល់គ្នាប៉ុន្នានឆ្នាំនោះទេទោះជាស្គាល់គ្នា២ឆ្នាំឬ៣ឆ្នាំ ។ បើអ្នកទាំងពីស្រលាញ់គ្នាខ្លាំងនឹងចង់មានអនាគតល្អជាមួយគ្នាប្រាកដណាស់ពួគគេនឹងធ្វើរឿងដែលគោរពតាមប្រពៃណី។ហើយឥឡូវនេះសិទ្ធសេរីភាពគឺត្រូវបានបើកចំហរឪពុកម្តាយសំរេចតាមចិត្តកូនខ្លះនឹងពេលខ្លះគាត់ក៏ត្រូវគិតដល់កូនផងដែរថាបើកូនរៀបការ ទៅអាចមានសុភុមង្គលដែរឬទេ។ ដូចជាគូសង្សាមួយគូរនេះ មានការយល់ព្រមឲ្យរៀបការពីអ្នកមានគុណសងខាង ហើយមានញាតិមិត្តចូលរួមពិធីតាមប្រពៃណី ហើយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។

គូស្នេហ៍នេះមិនបានគិតពីរអនាគតរបស់ពួគគេឡើយគឺពួគគេធ្វើអ្វីដែលសប្បាយស្របចិត្តគ្នាក្នុងរយៈពេលឆ្នាំដំបូង។ពួគគេមិនបានគិតថាឆ្នាំបន្ទាប់ពួគគេនឹងត្រូវមានកូន ហើយមានជីវភាពយ៉ាងមិច ហើយអារម្មណ៍របស់អ្នកទាំងពីក៏ចាំផ្តើមប្រែប្រួល បើនិយាយពីស្ថានភាពវិញគឺចាំផ្តើមអន់ថយ។ កន្លងផុតទៅប្រពន្ធក៏បានសម្រាលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។អ្វីៗក៏ចាំផ្តើមផ្លាស់ប្តូរព្រោះថាប្រពន្ធចូលចិត្តនិយាយរឿងអ្វីដែលប៉ះពាល់ដល់ចិត្តរបស់ប្តី ហើយពេលនោះប្តីក៏ចាំផ្តើមធ្វើដូចអ្វីដែលប្រពន្ធបាននិយាយមែនគឺចាំផ្តើមចេះដើរផឹកទាំងដែលប្រពន្ធកូនខ្ចី ព្រមទាំងលួចមានស្រីទៀតដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ប្រពន្ធយ៉ាងខ្លាំង។ ឆ្នាំបន្ទាប់ជាឆ្នាំដែលពួគគេឈ្លោះគ្នាខ្លាំងរហូតផ្តឹងលែងលះគ្នា ដោយតុលាការមានចឹត្តអាណិតក្មេងដែលមិនដឹងរឿងត្រូវកំព្រាព្រោះតែភាពចង់ឈ្នះនេះ ហើយគាត់បានដឹងពីចិត្តអ្នកទាំងពីរចង់ឈ្នះរៀងៗខ្លួនមិនមែនចង់លែងគ្នានោះទេ។ តុលាការនឹកឃើញគំនិតដ៏ឆ្លាតវៃមួយដែលអាចឲ្យអ្នកទាំងពីត្រូវគ្នាវិញនឹងស្រលាញ់គ្នាដូចដើមវិញគឺ (គឺឲ្យពួគគេធ្វើរឿងដែលពួគគេស្រលាញ់គ្នាដំបូងនឹងជាពិសេសថ្ងៃមង្គលការ )។ ប្តីប្រពន្ធទាំងពីក៏យល់ព្រមធ្វើតាមអ្វីដែលតុលាការបានបញ្ជា ក្រោយពេលឃើញអ្វីដែលពួគគេបានសាងជាងមួយគ្នានឹងបានដឹកដៃ ព្រមទាំងញញឹមដាក់គ្នាយ៉ាងសប្បាយចិត្តក្នុងមង្គលការក៏ចាំផ្តើមមានអារម្មណ៍ដូចអ្វីដែលតុលាការបានគិតទុកកាលពីមុន។ គ្រប់រឿងរ៉ាវដែលបានកើតឡើងក្នុងគ្រូសារបស់ប្តីប្រពន្ធគឺសុទ្ធសឹងតែមានចំណែកអ្នកទីបី ដែលចូលមកជ្រៀតជ្រែកស្នេហារបស់គេ។ ហើយយើងកុំគិតថាប្តីឬប្រពន្ធអ្នកណាសុំទោសមុនគឺជាអ្នកអន់អ្នកត្រូវគិតថាតើអ្នកនៅស្រលាញ់គ្នាទេ ។ សំខាន់គឺសាមីខ្លួនព្រមឲ្យអ្នកទីបីនោះមកជ្រៀតជ្រែកបានអត់មិនប្រាកដថាអ្នកនោះចូលមកស្មោះត្រង់នឹងយើងដូចប្រពន្ធទេគេអាចត្រូវការតែលុយយើងទេ។ ហើយពេលនោះប្តីប្រពន្ធទាំងពីក៏សុំទោសគ្នារៀងៗខ្លួននឹងបានស្រលាញ់គ្នាដូចដើម ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ហើយកូនរបស់ពួគគេក៏លែងកំព្រាឪពុកឫម្តាយទៀតដែរ។ តម្លៃអប់រំនៃរឿង៖ ជីវិតគូរវាមិនងាយស្រួលដូចអ្វីដែលយុវវ័យទាំងអស់គ្នាខ្លះគិតនោះទេ វាជារឿងធំមួយក្នុងជីវិតរបស់យើងដែលត្រូវហែលឆ្លងរួមគ្នា មានទាំងភាពផ្អែមល្ហែម ល្វីង ជូរជត់ ។ កុំព្រោះតែប្រពន្ធផ្លាស់ប្តូររូបរាងលែងស្អាតហើយឈប់ស្រលាញ់ ព្រោះនាងមិនស្អាតដូចពេលដែលអ្នកស្រលាញ់ដំបូងអ្នកត្រូវគិតថារូបរាងគេផ្លាស់ប្តូរព្រោះអ្នកណា ព្រោះបង្កើតកូនឲ្យអ្នកនឹងហើយ។ ហើយប្រពន្ធក៏ដូចគ្នាដែរមិនត្រូវបណ្តោយខ្លួនពេកដែរត្រូវធ្វើខ្លួនឲ្យស្អាតសាកសមជាមួយប្តីយើងផង ពាក្យដែលប្តីថាបងស្រលាញ់អូនមិនគិតពីសម្រស់គឺគ្រាន់តែជាពាក្យដែលបុរសៗចូលចិត្តនិយាយលេងតែប៉ុណ្ណោះ ប្តីណាមិនចង់បានប្រពន្ធស្អាត បើប្រពន្ធស្អាតច្បាស់ណាស់ប្តីមិនងាយមានអ្នកទីបីទេ។ (កែសម្រួលដោយ ស្រីពេជ្រ)

Leave a Reply

Your email address will not be published. Required fields are marked *