ពុទ្ធោអើយ! ចេញពីគុកមិនទាន់បាន​ ២៤ម៉ោង ផងស្រាប់តែជាប់គុកម្ដងទៀតដោយសារតែ….

ប្រទេសថៃ៖ហេតុការណ៏បានកើតតំាងពីពេលថ្មីៗនេះ ។ បុរសម្នាក់មានរូបសាក់​ពេញ​ខ្លួន​ត្រូវ​បានគេដាក់ងាយថាមហាសាក់ ព្រោះគេមានសាក់​ពេលខ្លួន ទើបចេញពីគុកភ្លាម ក៏ដើរសំដៅទៅផ្ទះគ្រាន់តែឃើញកង់គេទុកចោលស្រាប់តែលួចកង់គេ ដើម្បីជិះធ្វើដំណើរទៅផ្ទះ ខណៈដែលកំពុងជិះកង់ទៅផ្ទះក៏ឃើញផ្ទះគេបើកចំហទ្វាចោល ទើបចូលទៅប៉ុនប៉ងលួច​ទ្រព្យសម្បត្តិ ។

គេចូលតាមផ្លូវក្រោយហើយទាញកាំបិតពីចង្រ្កានបាយដើម្បីការពាខ្លួន ខណៈដែលលបៗដើរទៅ​ស្រាប់តែឃើញ​ស្រីស្អាតកំពុងដេកលេងហ្គេម បែជាបែកគំនិតរឿងផ្លូវភេទហើយចាប់រំលោភតែម្ដង គេយកកាំបិតទៅ​ផ្ជុងហើយ​រំលោភបានសម្រេចម្ដង ក្រោយមកបងស្រីនាងក៏រងគ្រោះ​គោះទ្វា​ចូលមក គេបង្គាប់អោយនាងប្រាប់បងស្រីថាចាំសិន ហើយគេក៏បានឱកាស​រត់ខណៈដែលគេរត់​នារីជនរងគ្រោះក៏បានស្រែកប្រាប់បងស្រីអោយធ្វើការប្ដឹងទៅសមត្ថកិច្ច សមត្ថកិច្ច​ក៏មកឡោមព័ទ្ធ​ចាប់ជនដៃរដល់ ប្រើពេលរហូតដល់ទៅ ៣ម៉ោងទើបចាប់បាន បន្ទាប់ពីចាប់បានសមត្ថកិច្ច​ក៏ឆែក​ប្រវត្តិមើលក៏ឃើញថា បុរសម្នាក់នេះធ្លាប់ជាប់គុក៨ឆ្នាំ៦ខែម្ដង​ពីបទចែកចាយគ្រឿងញៀន​កាលឆ្នាំ ២០១៣ នឹង​១ឆ្នាំ៦ខែ ពីបទបង្កររបួសស្មាមដែលទើបនឹងរួចទោសមកនេះ តែក៏ត្រូវចូល​គុកម្ដងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *