យកទូរទស្សន៍ខូចទៅធ្វើ ភ្លេចថាសន្សុំលុយទុកក្នុងហ្នឹង ពេលទៅជួបជាងវិញស្រាប់តែ…

មានអតិថិជនម្នាក់គាត់បានយកទូរទស្សន៏១គ្រឿងយកមកអោយខ្ញុំជួសជុលពេលនោះខ្ញុំបានប្រាប់គាត់ថាៈ អត់ទោសលោកពូតើរសៀលបន្តិចលោកពូអញ្ជើញមកយកបានទេ..? ពេលនោះគាត់ថា អត់អីទេក្មួយ ចឹងចាំរសៀលតិចពូមកយក,.!!
ដល់ពេលដែលខ្ញុំរៀងស្បើយការងារបន្តិច ខ្ញុំក៏យកទូរទស្សន៏មួយគ្រឿងនោះមកដោះធ្វើ ភ្លាមនោះខ្ញុំរន្ធត់ចិត្តមែនទែន ព្រោះមានកណ្ដុរជាច្រើនក្បាលបានលោតស្ទុះមករកខ្ញុំ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំរន្ធត់ជាងនេះទៅទៀតនោះគឺ ក្នុងទូរទស្សន៏នោះមានលុយលាយលំជាមួយសំបុកកណ្ដុរជាច្រើន,!!
ពេលនោះខ្ញុំក៏ប្រមូលលុយទាំងនោះទុកមួយដុំ រួចក៏ជួសជុលទូតទស្សន៏នោះតាមធម្មតា ពេលរសៀលបន្តិចម្ចាស់ទូរទស្សន៏ក៏មកយកតាមកាលកំណត់ភ្លាមនោះខ្ញុំក៏សាក់ចោទជាសំនួរខ្លះៗសួរទៅគាត់=> លោកពូៗតើពីមុនមកផ្ទះលោកពូធ្លាប់មានករណីអាចោរកម្ម រឺបាត់បង់ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាកអីខ្លះអត់លោកពូ,,?? ភ្លាមនោះគាត់សញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយ ផ្ទះពូសុខសាន្ដណាស់ គ្មានអ្វីកើតឡើយនោះទេ,,,ប៉ុន្តែប៉ុន្មានថ្ងៃមុនប្រពន្ធពូមិនដឹងជាវង្វែងដៃទុកលុយនៅណាទេ បាត់លុយជាច្រើនបែរជាស្រែកឡូឡាចោទកូនចោទចៅ មិនតែប៉ុណ្ណោះថែមទាំងចោទពូថាយកលុយនោះទៅសីុផឹកទៀតផង ពេលនោះខ្ញុំក៏ផ្ទុះសំណើច រួចក៏យកលុយមួយដុំធំ ហុចទៅអោយគាត់ រួចប្រាប់គាត់ថាសល់មួយចំនួនធំ រីឯមួយចំនូនតូចត្រូវបានខ្ទេច,,,ភ្លាមនោះគាត់ក៏បើកភ្នែកធំៗសំលឹងមកមុខខ្ញុំទាំងតក់ស្លុត ពេលនោះខ្ញុំក៏បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់ទៅគាត់,,,!! គាត់ក៏ត្រេកអរស្ទើរនិយាយមិនចេញរួចនិយាយអគុណ អគុណ,,,ទាំងរដាក់រដុប,,រួចក៏សួរខ្ញុំថា តើក្មួយជួសជុលទូរទស្សន៏ពូ យកឈ្នួលប៉ុន្មានដែរ,,? ខ្ញុំប្រាប់គាត់ថា ទូរទស្សន៏លោកពូមិនខូចអ្វីនោះទេ គ្រាន់ដាច់ខ្សែភ្លើងខ្លះៗដោយសារតែកណ្ដុរកាត់ប៉ុណ្ណោះ ចឹងលោកពូអោយខ្ញុំតែ 5$ ទៅបានហើយ,,,ភ្លាមនោះគាត់ក៏ហុចអោយខ្ញុំ ២០០$ ប៉ុន្តែខ្ញុំបានបដិសេធន៏មិនព្រមទទួលយកនោះទេ ព្រោះខ្ញុំុយកតែអ្វីដែលជាកំលាំងញើសឈាមរបស់ខ្ញុំតែប៉ុណ្ណោះ,,, គាត់ក៏ញញឹមរួចក៏ពោលពាក្យសរសើរ ថាក្មួយពិតជាមនុស្សល្អមែន គាត់ក៏សុំអរគុណជាលើកចុងក្រោយរួចក៏ចេញទៅ!!! ជាចុងក្រោយខ្ញុំបានញញឹមទាំងសប្បាយចិត្ត ព្រោះគ្មានអ្វីសប្បាយចិត្តជាងពេលដែលយើងបានធ្វើអំពើល្អទៅលើអ្នកដ៏ទៃនោះទេ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *