តាចាស់អាយុ៨២ឆ្នាំ បាត់ចិញ្ចៀនរៀបការ តាំងពីប្រពន្ធនៅរស់ រហូតដល់ប្រពន្ធស្លាប់ ទើបរកឃើញវិញ

លោកតាអាយុ ៨២ឆ្នាំម្នាក់ បានជ្រុះបាត់ចិញ្ចៀនរៀបការកាលពី៣ឆ្នាំមុន ពេលគាត់កំពុងរៀបចំសួនចំការរបស់គាត់។ កាលនោះលោកតាបានខិតខំព្យាយាមស្វែងរកចិញ្ចៀននោះដែរ ប៉ុន្តែទោះបីខិតខំយ៉ាងណា ក៏នៅតែរកមិនឃើញ។ ប្រពន្ធរបស់លោកតា បានសន្មត់ថាចិញ្ចៀននោះបានបាត់ហើយ។ ចំនែកឯលោកតា ក៏អស់សង្ឃឹមក្នុងការស្វែងរកវាមកវិញដែរ។

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់! ថ្ងៃមួយ លោកតាបានដើរទៅក្នុងសួនចំការ ស្រាប់តែបានប្រទះឃើញចិញ្ចៀនរៀបការនោះវិញ គឺវានៅជាប់នឹងមើមការ៉ុតដែលដុះនៅក្នុងសួននោះ។
មើមការ៉ុតនោះ បានដុះនៅក្នុងរង្វង់នៃចិញ្ចៀន ហើយក៏រីកមាឌបន្តិចៗម្តង ទើបធ្វើឲ្យចិញ្ចៀននៅជាប់នឹងការ៉ុតបែបនោះទៅ។ ដោយសារចិញ្ចៀននោះ បានកប់នៅក្នុងដីអស់រយៈពេលជាយូរឆ្នាំមកហើយ ដូច្នេះវាក៏បានបាត់បង់ភាពចែងចាំងរបស់វាដែរ។ ប៉ុន្តែនៅពេលលោកតា យកវាទៅលាងទឹក វាក៏បានបញ្ចេញពន្លឺចែងចាំងមកវិញ។

ជាអកុសលនៅពេលនេះ ប្រពន្ធរបស់លោកតាបានលាចាកលោកបាត់ទៅហើយ ដូច្នេះប្រពន្ធគាត់មិនបានដឹងអំពីភាពរីករាយនៃការរកឃើញនេះទេ ប៉ុន្តែគាត់ប្រហែលជាកំពុងញញឹមនៅលើឋានសួគ៌ក៏អាចថាបាន៕

Leave a Reply

Your email address will not be published. Required fields are marked *