ចេះតែឆ្ងល់ថាស្រីៗកើតកូនឈឺប៉ុនណ្ណា មែនអីលោកប្តីទៅសាកទើបដឹងការពិត រួចក៏រត់យំទៅឪបប្រពន្ធ (វីដេអូ)

ចិន៖ វីដេអូដែលបុរសស្រែកដោយក្ដីចាប់អារម្មណ៌ ដូចទៅនឹងអារម្មណ៌មនុស្សកំពុងកើត កំពុងតែធ្វើឱ្យកក្រើកបណ្ដាញសង្គមហើយ។

ឧបករណ៍នេះហៅថា «Delivery Bars ឬ Childbirth Bars» គឺជាឧបករណ៍ម្យ៉ាងប្រើប្រាស់អេឡិចត្រូដដើម្បីរំញោចក្បាលពោះ ធ្វើឱ្យមានការកន្ត្រាក់ប្រៀបដូចជាស្រ្តីកំពុងតែសម្រាលកូនអីចឹង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បុរសៗជាច្រើននៅស្រុកចិន។

មានបុរសជាច្រើនបានសាកល្បងវារួចហើយ ហើយថែមទាំងស្រែករោដោយក្ដីឈឺចាប់ ដែលឧបករណ៍មួយនេះដាក់វាលើក្បាលពោះ។ ចាប់រយៈវីដេអូ គេបើកសាកល្បងនៅផ្សារទំនើបមួយកន្លែងនៅក្នុងប្រទេសចិន។

ឃើញថា ក្រោយពីបានសាកល្បងនូវឧបករណ៍មួយនេះ ហើយភាគច្រើនពួកគេបានស្រែកយ៉ាងខ្លាំង ហើយអ្នកខ្លះបានស្រក់ទឹកភ្នែក និងរត់ទៅឱបប្រពន្ធ និងម្តាយរបស់ខ្លួនទៀត ព្រោះនៅទីបំផុត ពួកគេយល់ពីអារម្មណ៍បង្កើតកូនរបស់មនុស្សស្រី ថាវាឈឺចាប់ប៉ុនណា។

គួរបញ្ចាក់ផងដែរ ចំពោះឧបករណ៌មួយនេះ គេមិនទាន់ដឹងពីមូលហេតុដែលគេបង្កើតឧបករណ៍វាឡើងឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *