មុននឹងសំរេចចិត្តរៀបការដែលសួរខ្លួនឯង2ចំនុចនេះអត់ បើឆ្លើយអត់ទាន់ចេញទេកុំអាលចង់រៀបការ…

•មនុស្សស្រី មុនពេលរៀបការ អ្នកប្រៀបដូចជាម្ចាស់ក្សត្រីអ៊ីចឹងនៅក្នុងគ្រួសារយើង ប៉ុន្តែក្រោយពេលរៀបការរួច អ្នកត្រូវចាំថា ទោះបីជាអ្នកមានសមត្ថភាពអាចរកប្រាក់ចំណូលបានដោយខ្លួនឯង រឺក៏ជាស្រ្តីមេផ្ទះដ៏ល្អម្នាក់ក៏ដោយ ក៏អ្នកនៅតែមិនល្អគ្រប់គ្រាន់នៅក្នុងកែវភ្នែកនរណាម្នាក់ ដែលអ្វីក៏មិនធ្វើ អ្វីក៏មិនជួយ ហើយអង្គុយចាំតែទើសគ្រប់រឿង ចូរប្រាប់ខ្លួនឯងថា ត្រូវតែរឹងមាំ ហើយកុំខ្ជិល ធ្វើអ្វីដែលជាតួនាទីនិងយល់ថាត្រឹមត្រូវ ហើយដែលសំខាន់គឺត្រូវធ្វើវាចេញពីទឹកចិត្តស្រលាញ់ បើអ្នកស្រលាញ់គាត់ អ្នកត្រូវតែស្រលាញ់បងប្អូន សាច់ញ្ញាតិ និងក្រុមគ្រួសាររបស់គាត់ផង ត្រូវហ៊ានប្រឈមមុខជាមួយការពិត និងកុំសូវចំនាយពេលបន្ទោសខ្លួនឯងគ្រប់រឿងពេក
•មនុស្សប្រុស ការដែលអ្នកសំរេចចិត្តថាចង់រស់នៅជាមួយគាត់អស់មួយជីវិត អ្នកប្រាកដជាបានដឹងខ្លះៗ រឺក៏បានដឹងច្បាស់ពីគុណសម្បតិ្ត និងគុណវិបត្តិរបស់គាត់ហើយ មែនអត់?ច្បាស់ជាគុណសម្បត្តិច្រើនជាង ទើបអ្នកជ្រើសយកគាត់ អ៊ីចឹងត្រូវជឿជាក់លើគាត់ និងផ្តល់ឱកាសអោយគ្នាទៅវិញទៅមក អ្នកត្រូវម្ចាស់ការលើខ្លួនឯង ចង់រឺមិនចង់អ្នកត្រូវតែរែកភាពកតញ្ញូ និងស្នេហា ហើយទំាងពីរនេះជាការអោយតំលៃដ៏ល្អបំផុតសំរាប់អ្នកខ្លួនឯង ហើយមួយវិញទៀត កុំឆ្ងល់ថាហេតុអីក៏គ្រប់គ្នានិយាយថាក្រោយពីរៀបការរួច អ្នកមិនដូចពីមុន វាជាការពិតដែលអ្នកត្រូវតែទទួលស្គាល់ ពីមុនអ្នកមិនទាន់មានគាត់ គ្មានអ្វីដែលមិនចេះប្រែប្រួលនោះទេ គ្រាន់តែថាការប្រែប្រួលវាអាចទៅជាល្អជាង រឺក៏អាក្រក់ជាង កាលៈទេសៈរឺក៏បញ្ហាខ្លះ វាអាស្រ័យលើអ្នកខ្លួនឯងជាអ្នកជ្រើសរើសយក បើអ្នកធ្វើបាន ជឿថាអ្នកខ្លួនឯងនឹងគ្មានសំពាធខ្លាំង រវាងកតញ្ញូនិងស្នេហា វាអាចដើរទន្ទឹមគ្នា ភាពរកាំរកូសនឹងត្រូវបានកាត់បន្ថយមួយភាគធំ គ្រប់យ៉ាងនឹងល្អប្រសើរ គ្រាន់តែរាងយូរបន្តិចរឺក៏មហាសែនយូរ☺☺
ផ្លូវជីវិតគូរ អ្នកដើរមុននិងអ្នកដើរក្រោយ គឺយើងមើលមិនឃើញពីទីបញ្ចប់ដូចគ្នា កុំយំកុំសើចចំអក បើជីវិតគូរណាមួយមិនសមតាមបំណង ទាំងដែលអ្នកខ្លួនឯងខំប្រឹងលាក់ទុកបញ្ហា ដោះស្រាយមិនចេញផងនោះ យើងងាកមកជួយលើកទឹកចិត្តពួកគាត់វិញ ការដែលឃើញគាត់រឹងមាំឡើងវិញ ក៏អ្នកអាចញញឹម ហើយវាក៏ជាសេចក្តីសុខមួយដែរ
ទាំងនេះជាពាក្យសំដីរបស់ប្តីប្រពន្ធពីរនាក់ដែលខ្ញុំបានរៀបរាប់ខ្លះៗពីខាងដើមកន្លងមក
ប្រភព៖Fiori di carta អប្សរាអង្គរ Khmer-Italy

Leave a Reply

Your email address will not be published. Required fields are marked *