អាសូរណាស់! ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន គោរមួយក្បាលទឹកភ្នែកហូររលីងរលងសូមអង្វសុំក្ដីមេត្តាដើម្បីរួចជីវិតយ៉ាងគួរឲ្យអាសូរ តែមិនគួរណាចុងក្រោយទៅជាបែបនេះសោះ….

ជាទូរទៅនៅក្នុងភូមិតូចៗមួយនៅជនបទ អ្នកទិញគោរមួយក្បាល បានទិញគោរដើម្បីយកមកប្រលះសាច់ហើយលក់តរ តែសត្វគោរមួយក្បាលនេះដូចជាដឹងថាខ្លួនឯងកំពុងតែត្រូវនាំទៅសម្លាប់ វាក៏ឈរនឹងៗដោយមិនកំរើកខ្លួន ទោះអ្នកទិញគោរអូសទាញយ៉ាងណាក៏វាមិនទៅ…ដូចជាក្នុងចិត្តវាមានក្តីកង្វល់អ្វីមួយ។


ឃើញដូចនេះធ្វើឲ្យម្ចាស់មានចិត្តក្តៅខ្លាំងណាស់។
នៅពេលដែលឃើញថាគោរនេះឌឺមិនព្រមដើរអ្នកទិញក៏យករំពាត់មកវាយខ្លាំងៗច្រើនដងទើបធ្វើអោយវាដើតាមកម្លាំងគេទាញ ខណៈដែលធ្វើដំណើដល់ផ្ទះថៅកែ “ចួង” សុខៗស្រាប់តែគោមួយនេះរត់ទៅមុខទ្វាផ្ទះហើយលុតជង្គុង ទឹកភ្នែកវាហូរដើម្បីសុំក្ដីមេត្តាពីនាក់កាប់សាច់លក់ នៅពេលថៅកែ “ចួង” ឃើញរូបភាពបែបនេះក៏កើតក្ដីអាណិតចេញមកហើយសុំទិញគោរនេះពីនាក់កាប់សាច់ក្នុងតំម្លៃរ8000យ័ន តាមតំម្លៃរដើម ដែលអ្នកកាប់ដាច់ទិញមក តែគេតបថាទាស់យ៉ាងណាក៏មិនព្រមលក់គោរមួយនេះ ថៅកែដកលុយបន្ថែមទៀតដើម្បីទិញគោរនេះ តែអ្នកកាប់សាច់លក់និយាយថា គោនេះមានអីពិសេសទើបលោកថៅកែចង់បានវា ខ្ញុំមិនលក់ទោះលុយច្រើនប៉ុណ្ណាក៏ដោយ មុនក្រោយគង់តែសម្លាប់វាដដែល ភ្លាមនេះអ្នកកាប់សាច់និយាយចប់ បងគោមួយក្បាលនេះក្រោកឡើងភ្លេត ដូចជាដឹងកម្មរបស់វាហើយថា ទោះអោយវាអង្វរសុំក្ដីមេត្តាយ៉ាងណាក៏អ្នកទិញកាប់សាច់លក់នៅតែសម្លាប់វា ទើបវាដើរតាមអ្នកទិញគោកាប់សាច់យ៉ាងសប្បាយ…

លុះក្រោយមកក៏ដល់ថ្ងៃយកគោរនេះទៅសម្លាប់ គេក៏សម្លាប់ហើយយកសាច់ដាក់ឆ្នាំងធំ ហើយប្រពន្ធគាត់បានទៅងូតទឹក មួយសន្ទុះក្រោយមក គេក៏មកមើលវិញថាគោដែលស្ងោយ៉ាងមិចហើយ. តែបែជាបានឮសម្លែកស្អែកដោយក្ដីឈឺផ្សារបស់ប្ដីខ្លួនដោយតែរអិលជើងរលាក់ទឹកក្ដៅដែលស្ងោរគោ ពីឺឈាមរបស់គោរដែលត្រូវសម្លាប់…

នៅក្នុងសាច់រឿងនេះវាបញ្ជាក់ដោយដឹងថា សត្វទាំងអស់ដែលនៅលើលោក មិនថាសត្វមនុស្សឬក៏សត្វគោ សុទ្ធតែចង់រស់ដូចគ្នា ដល់ថ្នាក់នេះលុតជង្គុងអង្វរសុំក្ដីមេត្តា តែមិនអាណិតសូម្បីតែបន្តិច សូម្បីតែថៅកឬសុំទិញយកទៅចញ្ចឹមក៏គេមិនលក់ តែពេលនេះឃើញប្ដីឈឺផ្សាដោយសាទឹកស្ងោគោដែលបានសម្លាប់ (កម្មតបស្នងដោយកម្ម)

ដូចនេះមនុស្សគ្រប់រូបគួរតែមានក្តីអាណិតអាសូរចំពោះសត្វលោកដូចគ្នា មិនគួរប្រកាន់បក្សពួកនោះទេ៕



អត្ថបទទាក់ទង….
ចង់បើកកសិដ្ឋានចិញ្ចឹមគោ តើគួរចាប់ផ្ដើមដោយរបៀបណា?
ការធ្វើកសិដ្ឋានចិញ្ចឹមគោគឺពោពេញដោយឱកាសជាច្រើន ។ ចាប់ផ្ដើមពី​គោសាច់រហូតដល់ផលិតកូនលក់សម្រាប់បង្ហាញក្នុងពិរពណ៌ពាណិជ្ជកម្មក្នុងស្រុក ។ ដើម្បីដំណើរការកសិដ្ឋានគោថ្មីមួយ អ្នកត្រូវការផែនការអាជីវកម្ម ដីដាំស្មៅ និងទុនសម្រាប់ចាប់ផ្ដើម ។ ចាប់ផ្ដើមជាមួយគោញីឈ្មោលមួយគូ និងទាញចំណូលពីគោទាំងនោះមកវិញ និងមួយរយៈក្រោយអ្នកអាចអភិវឌ្ឍកសិដ្ឋានរបស់អ្នកទៅតាមផែនការបន្តិចម្ដងៗ ។

១. ជ្រើសរើសដីទីតាំងកសិដ្ឋានដែលមានតម្លៃទាប និងសមស្របដើម្បីងាយស្រួលដំណើរការ និងចំណាយតិចលើការគ្រប់គ្រង

កសិដ្ឋានគោសាច់គឺមានភាពងាយស្រួលបត់បែនជាងគោទឹកដោះ ម្ចាស់កសិដ្ឋានគោទឹកដោះលក់គោមួយ ឬពីរប៉ុណ្ណោះក្នុងមួយឆ្នាំ ជាទូទៅនៅពេលបរាជ័យ ។ ពួកគេចំណាយពេលវេលាសម្រាករបស់គេដើម្បីមើលថែដើម្បីឱ្យច្បាស់ថាគោគេទាំងអស់មានសុខភាពល្អ លូតលាស់ល្អ និងមានសាច់ច្រើនទ្រលុកទ្រលន់ ។

ម្ចាស់កសិដ្ឋានគោសាច់ភាគច្រើនពឹងពាក់លើដីសាធារណៈ ឬស្មៅដែលមានគុណភាពល្អ ។ ដើម្បីគោមានសុខភាពល្អ អ្នកត្រូវតែមានដីគ្រប់គ្រាន់ ដើម្បីមានទីវាលឱ្យគោដើរ និងដាំស្មៅសម្រាប់ជាចំណី ។
ការចំណាយទាំងអស់លើការចាប់ផ្ដើមគឺត្រូវចំណាយតិចតួចបើធៀបនឹងការទិញដី ហើយអ្នកមិនងាយនឹងរកដីដែលដាំស្មៅបានល្អឡើយក្នុងតំបន់មួយចំនួន ក្នុងខណៈដែលទីផ្សារសាច់គោមានការប្រកួតប្រជែងនឹងអ្នកដទៃ ។

២. ចាប់ផ្ដើមជាមួយកសិដ្ឋានគោទឹកដោះដែលប្រើដីតូចតែផ្ដល់ផលមានស្ថេរភាព

ម្ចាស់កសិដ្ឋានគោទឹកដៅត្រូវតែព្យាយាមណាស់ដើម្បីឱ្យផលិតកម្មទឹកដោះទទួលបានផលច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន ។ គោទឹកដោះត្រូវការចំណី និងជីវជាតិដ៏ជាក់លាក់ ។ ពួកវាត្រូវការស៊ីចំណី និងផលិតទឹកដោះក្នុងពេលជាក់លាក់ណាមួយរៀងរាល់ថ្ងៃ ហើយគោដែលល្អគឺផ្ដល់ផលិតកម្មទឹកដោះពេញមួយឆ្នាំ ។

ទុនចាប់ផ្ដើមកសិដ្ឋានគោទឹកដោះគឺថ្លៃជាងគោសាច់ ។ គោទឹកដោះមានត្រូវការច្រើនដូចជា ទីតាំង និងគ្រឿបរិក្ខារសម្រាប់បូមទឹកដោះ និងម៉ាស៊ីនបឺតទឹកដោះ ។ គោត្រូវការចំណីស្ងួត ។
ដើម្បីបានគោដែលអាចផលិតទឹកដោះបាន អ្នកត្រូវទុកគោឈ្មោល តែបើអ្នកមិនចង់ទុកគោឈ្មោលទេ អ្នកអាចបង្កាត់សិប្បនិម្មិត​ ហើយកូនគោឈ្មោលៗអាចលក់ដើម្បីយកកម្រៃ ។

៣. ចិញ្ចឹមគោតាមបែបផ្សេងប្លែកពីគេ (Unique) ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន

ការចិញ្ចឹមគោគឺមានសារសំខាន់ណាស់ តែម្ចាស់កសិដ្ឋានភាគច្រើនមិនរៀបចំ ធ្វើទីផ្សារ ដើម្បីលក់គោ ។ ការចិញ្ចឹមគោសាច់វាប្រហាក់ប្រហែលនឹងការចិញ្ចឹមគោទឹកដោះដែរ គ្រាន់តែមិនទាមទាសម្ភាររឺតទឹកដោះ ។ អ្នកអាចលក់ជាសាច់ ឬលក់ទាំងរស់ទៅអ្នកផ្សេង ឬឈ្មួញ​ ។

អ្នកត្រូវបែងចែកគោទៅតាមអាយុ ឬតាមប្រភេទក្មេងចាស់ តូចធំ និងគិតពីការទុកគោបា ឬត្រូវប្រើបង្កាត់សិប្បនិម្មិត ។
ការផលិតកូនគោលក់គឺអ្នកមិនចាំបាច់ចាំវាដល់ធំទេ ។ កុំលក់កូនគោអ្នកទាំងអស់ គឺត្រូវទុកកូនគោខ្លះសម្រាប់កសិដ្ឋាន ។
៤. ចាប់ផ្ដើមជាមួយកសិដ្ឋានតូចមួយ និងគ្រប់គ្រងដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ

កសិករភាគច្រើនចាប់ផ្ដើមជាមួយគោ ២ ឬ៥ក្បាលប៉ុណ្ណោះ ។ ពួកគេអាចមិនមានលុយ ឬបទពិសោធន៍គ្រាប់គ្រាន់ដើម្បីអភិវឌ្ឍកសិដ្ឋានបន្ត ។ ផ្ដោតលើគោពីឬបីក្បាលធ្វើឱ្យវាមានសុខភាពល្អ រួចបន្ទាប់មករកវិធីសាស្រ្តដើម្បីទាញរកចំណូលពីវាដើម្បីពង្រីកកសិដ្ឋានបន្ថែម ។ លក់ផលិតផលរបស់អ្នកក្នុងកម្រិតក្នុងស្រុកដើម្បីចាប់ផ្ដើមជំហ៊ានបន្ទាប់ ។

ទុកគោរបស់អ្នកតិចតួចដែលសមាមាត្រនឹងទំហំដីចៀសវាងលើសដែនកំនត់ដែលអាចគ្រប់គ្រងបាន ។ គោអាចនឹងត្រូវការទំហំដីធំ និងស៊ីចំណីបំផ្លាញចោលគ្មានរបៀបរៀបរយបើអ្នកមិនគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ ។
ប្រសិនបើអ្នកមានទាំងលុយ មានទាំងបទពិសោធន៍ នោះអ្នកអាចចាប់ផ្ដើមជាមួយកសិដ្ឋានដែលមានគោច្រើនតែម្ដងគឺអាចទៅរួច ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ។ អ្នកត្រូវប្រាកដប្រជាថាអ្នកមានគ្រាប់ស្រូវ គ្រាប់ដំណាំចំណីសត្វ និងដីដាំស្មៅគ្រប់គ្រាន់ ។

៥. ត្រូវមានដីធំទូលាយសម្រាប់ដាំស្មៅ និងសម្រាប់ឱ្យគោដើរលំហែ

ក្នុងគោមួយក្បាលត្រូវការដីប្រហែល ៤០អា ក្នុងមួយឆ្នាំ វាគឺជាទំហំដែលអាចផ្ដល់ស្មៅគ្រប់គ្រាន់សម្រាប់មួយឆ្នាំពេញកសិករភាគច្រើនអាចចិញ្ចឹមគោបានច្រើនប្រភេទក្នុងដីដែលដាំស្មៅតែមួយមុខប្រសិនបើគេមានការប្រុងប្រយ័ត្នខ្ពស់ ។

ប្រសិនបើអ្នកព្រលែងគោច្រើនចូលទៅក្នុងវាលស្មៅ វានឹងស៊ីគ្រប់ប្រភេទស្មៅទាំងអស់ ។ ដើម្បីការពារករណីបែបនេះ កសិករត្រូវព្រលែងគោឆ្លាស់តាមវាលស្មៅដែលត្រូវបែងចែកជាប្លុកៗ ធ្វើបែបនេះស្មៅអ្នកអាចផ្គត់ផ្គង់បានមួយឆ្នាំពេញ ព្រោះថាទំរាំគោស៊ីវិលជុំមកដល់ប្លុកដើមស្មៅបានដុះមកឡើងវិញល្មមអាចឱ្យគោស៊ីបាន ។
១. ធ្វើផែនការអាជិវកម្ម ប្រើប្រាស់ពេលវេលាណាមួយដើម្បីគិតថ្លឹងថ្លែងថាតើអាជីវកម្មរបស់អ្នកត្រូវរៀបចំនិងដំណើរការបែបណា ។ បរិយាយឱ្យបានលំអិតបំផុតតាមដែលអាចធ្វើបានពីភាពខ្លាំង ភាពខ្សោយ និងឱកាសរបស់អ្នកក្នុងអាជិវកម្មឧស្សាហកម្មគោក្របី និងកត្តាហានិភ័យដែលអាជីវកម្មអាចនឹងប្រឈម ។ លើសពីនេះទៅទៀត ទិន្នន័យ ពត៌មានដែលទាក់ទងដូចជា តើកសិដ្ឋានរបស់អ្នកជាកសិដ្ឋានបែបណា? គោប្រភេទណាដែលអ្នកចង់ចិញ្ចឹម? តើអ្នកត្រូវការទុនប៉ុន្មានដើម្បីធ្វើ? និងតើនរណាជាអតិថិជនគោលដៅរបស់អ្នក?

ពិនិត្យផែនការអ្នកឡើងវិញ ប្រសិនបើអ្នកចង់សម្រួចការផ្ដោតទៅលើគោលដៅ ឬឱកាសនៃទីផ្សារ ឬបញ្ហារបស់អ្នក ។
ត្រូវចាំក្នុងចិត្តថារាល់អាជីវកម្មទាំងអស់គឺសុទ្ធតែត្រូវចាប់ផ្ដើមពតូចទៅ ។ ការធ្វើកសិដ្ឋានចិញ្ចឹមគោគឺត្រូវការចំណាយច្រើនគ្រប់ច្រកតាមតម្រូវការផ្សេងៗនៃផ្នែករបស់វា មុនពេលដែលអាចរកចំណូលបាន ។ ត្រូវផ្ដោតលើវិធីសាស្រ្តបែបណាដើម្បីឱ្យការចាប់ផ្ដើមរបស់អ្នកមានលំនឹង ឬមានស្ថេរភាពជាមុនសិន បន្ទាប់ចាំពង្រីកអភិវឌ្ឍវាឱ្យលូតលាស់ធំឡើង ។

២​​. ចុះបញ្ជីការឈ្មោះអាជីវកម្មរបស់អ្នកជាមួយស្ថាប័នក្រសួងរដ្ឋាភិបាល ដើម្បីភាពស្របច្បាប់

ពិភាក្សាជាមួយរដ្ឋាភិបាល ឬក្រសួងដែលពាក់ព័ន្ធនៃប្រទេសរបស់អ្នក និងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអ្នកដើម្បីរៀបចំបំពេញបែបបទនៃតម្រូវការផ្សេងៗដើម្បីចុះបញ្ជី ។ ការចុះបញ្ជីអាជីវកម្មមិនត្រឹមតែជួយការពារយីហោរបស់អ្នកប៉ុណ្ណោះទេ តែជួយឱ្យអ្នកអាចជ្រើសរើសនូវប្រភេទរចនាសម្ព័ន្ធ ឬប្រភេទក្រុមហ៊ុនផងងដែរ ជាទូទៅអ្នកត្រូវទៅជួបជាមួយក្រសួងរដ្ឋាភិបាលដើម្បីធ្វើរឿងទាឆងអស់នេះ ។ ចូលទៅមើលក្នុងគេហទំព័ររបស់ក្រសួងដើម្បីរកមើលពីតម្រូវការ ឬទម្រង់ឯកសារ ។

រៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលនៃអាជីវកម្មរបស់អ្នកដូចជាភាពជាម្ចាស់ ជាទូទៅអាចជួយរក្សាការចំនាយរបស់អ្នកលើកាតព្វកិច្ចពន្ធជូនរដ្ឋ ប៉ុន្តែអ្នកត្រូវទទួលខុសត្រូវគ្រប់បំណុលទាំងអស់ ទោះបីជាអាជីវកម្មរបស់អ្នកក្ស័យធន ឬរលាយទ្រព្យ ។
ភាពជាដៃគូរ គឺដូចជាភាពជាម្ចាស់ លើកលែងតែអ្នកដែលអ្នកបានលក់ហ៊ុនទៅអ្នកវិនិយោគណាម្នាក់ ។ ការគិតគូរថ្លឹងថ្លែងពីភាពជាដៃគូរចូលហ៊ុន ឬវិនិយោគរួមគ្នាក្នុងការចាប់ផ្ដើមអាជីវកម្មមួយទាមទានូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំំណេះដឹងផ្នែកការរៀបចំកសិដ្ឋាន ។
ការចាប់ផ្ដើមអាជីវកម្មសហកម្មសិទ្ធិទទួលខុសត្រូវមានដែនកំណត់ (Limited Liability Corporative-LLC) គឺត្រូវចំណាយលើកាតព្វកិច្ចពន្ធច្រើន ប៉ុន្តែអ្នកមិនមែនជាអ្នកទទួលខុសត្រូវលើបំណុលបុគ្គលនៃអាជីវកម្មរបស់អ្នកឡើយ ។
៣. ដាក់ស្នើរនូវអត្តលេខកាតព្វកិច្ចពន្ធជាមួយភ្នាក់ងារពន្ធរដ្ឋាភិបាល ទៅការិយាល័យភ្នាក់ងារដែលនៅជិតអ្នកបំផុត ឬអាចដាក់ស្នើរតាមប្រព័ន្ធប្រតិបត្តិការOnlineនៅក្នុងគេហទំព័ររបស់ក្រសួងស្ថាបន ។ ទម្រង់បែបបទេកសារត្រូវខ្លីនិងសាមញ្ញ ។ អ្នកត្រូបរិយាយនូវអ្វីដែលកសិដ្ឋានរបស់អ្នកនឹងត្រូវធ្វើ ហើយក្រុមហ៊ុនរបស់អ្នកត្រូវរៀបចំដំណើរការឡើងដោយរបៀបណា ។

អត្តលេខកាតព្វកិច្ចពន្ធអាចជួយឱ្យអ្នកមានភាពស្របច្បាប់ក្នុងការជ្រើសរើសនិងជួលបុគ្គលិក ប្រសិនបើអ្នកត្រូវការ ។
បន្ទាប់ពីអ្នកទទួលបាននូវអត្តលេខកាតព្វកិច្ចពន្ធ អ្នកត្រូវថតចម្លងវាដើម្បីប្រគល់ជូនដល់ក្រសួងរដ្ឋ ភ្នាក់ងារក៏ត្រូវការវាផងដែរ គេនឹងសួររកវាអ្នក

៤. ទទួលបានសិទ្ធិអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងការអនុញ្ញាតតាមតម្រូវការ អ្នកត្រូវស្មើរសុំសិទ្ធិអាជ្ញាប័ណ្ណអាជីវកម្មទៅការិយាល័យលេខាធិការក្រសួងស្ថាបនពាណិជ្ជកម្ម ។ នៅលើទម្រង់បែបបទ អ្នកត្រូបរិយាយនូវអ្វីដែលកសិដ្ឋានរបស់អ្នកនឹងត្រូវធ្វើ ហើយក្រុមហ៊ុនរបស់អ្នកត្រូវរៀបចំដំណើរការឡើងដោយរបៀបណា រួមបញ្ចូលទាំងចំនួនបុគ្គលិកដែលអ្នកមាន មានលិខិតអត្តលេខកាតព្វកិច្ចពន្ធ លិខិតវិក័យបត្របង់ប្រាក់ បន្ទាប់អ្នកត្រូវរង់ចាំមួយខែដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ។

អ្នកអាចនឹងត្រូវចុះបញ្ជីអាជ្ញាប័ណ្ណក្នុងសហព័ន្ធ ឬសមាគម ប្រសិនបើការដឹកជញ្ជូនសត្វរបស់អ្នកត្រូវឆ្លងកាត់តំបន់ ស្រុក ខេត្ត ឬប្រទេស (បើនៅសហរដ្ឋអាមេរិក គេធ្វើនៅក្នុងគេហទំព័ររបស់អគ្គនាយដ្ឋានកសិកម្ម និងនៅខ្មែរធ្វើនៅអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ការបើកកសិដ្ឋានចិញ្ចឹមគោចាប់ពី ១០០ក្បាល ឡើង ត្រូវទៅចុះឈ្មោះ សុំអាជ្ញាប័ណ្ណពីអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល យោងតាមច្បាប់គតិយត្តផលិតកម្ម និងបសុព្យាបាល) ។
ប្រើប្រាស់អាជ្ញាបណ្ណរបស់អ្នកដើម្បីដំឡើងដំណើរការក្រុមហ៊ុនអ្នកតាមតំបន់គោលដៅ និងតាមតម្រូវការផ្សេងៗរបស់អ្នក ។ សម្រាប់ទម្រង់បែបបទឯកសារអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែជាទូទៅអ្នកមិនចាំបាច់សុំការអនុញ្ញាតពី សមាគម សហព័ន្ធនោះទេ ។
(សម្រាប់ការរៀបចំសាខាតូចៗរបស់ក្រុមហ៊ុនតាមតំបន់ សម្រាប់រៀបចំឯកសារផ្សេងៗ បើនៅសហរដ្ឋអាមេរិកគេមានភ្នាក់រដ្ឋចាំជួយអ្នកតែម្ដង គេចាំជួយរហូតវាមានដំណើរការល្អ) ។១. អាចប្រើប្រាស់ប្រាក់កម្ចី ឬប្រភពហេរញ្ញវត្ថុផ្សេងៗសម្រាប់ការចំណាយលើកសិដ្ឋាន នៅក្នុងករណីនេះវាអាស្រ័យលើអ្នកថាតើត្រូវការលុយប៉ុន្មានដើម្បីធ្វើវា ។ ការធ្វើកសិដ្ឋានមួយៗគឺត្រូវចំណាយច្រើនណាស់ ដូច្នេះមនុស្សភាគច្រើនពួកគេតែងរកប្រភពជំនួយ ។ ប្រសិនបើអ្នកបានសរសេរផែនការអាជីវកម្មត្រឹមត្រូវ អ្នកនឹងដឹងយ៉ាងច្បាស់ថាតើអ្នកត្រូវមានលុប៉ុន្មានដើម្បីទិញដី និងសម្ភារផ្សេងៗសម្រាប់ធ្វើកសិដ្ឋាន ។ អាចខ្ចីប្រាក់ដោយទំនួលខុសត្រូវពីមនុស្ស ឬអង្គភាពណាដែលអ្នកស្គាល់ដូចជា សាច់ញាតិ មិត្តភក្តិ ឬធនាគារ ។

និយាយជាមួយអង្គការស្ថាប័នកសិពាណិជ្ជកម្មខ្នាតតូច ភាគច្រើនពួកគេអាចជួយជាមតិយោបល់ និងហេតុផលបានច្រើនដើម្បីឱ្យអ្នកអាចខ្ចីលុយបានច្រើនលើសពីការរំពឹងរបស់អ្នក ។
គួរយកផែនការអាជីវកម្មរបស់អ្នកទៅជាមួយដើម្បីបង្កើនឱកាសច្រើនក្នុងការទទួលបានកម្ចីពីធនាគារ ។
ត្រូវចងចាំថា ការចាប់ផ្ដើមអាជីវកម្ម ត្រូវចាប់ផ្ដើមពីតូចទៅ និងចៀសវាងការចំណាយលើសផែនការហួសហេតុ ។ កសិករភាគច្រើនបន្តធ្វើការងារចាស់រហូតអាជីវកម្មថ្មីនោះដំណើរការត្រឹមត្រូវ ទើបប្រលែងការងារចាស់នោះចោល ។២. សិក្សាស្រាវជ្រាវរកដីដែលដាក់ជួល ឬលក់ លុះណាតែអ្នកមានលុយសន្សំសមរម្យណាមួយ អ្នកនឹងត្រូវវិនិយោគ ជាច្រើនដូចជាការចំណាយលុយកក់ដី បង់ប្រាក់ដំណាក់កាលដំបូង (ទិញដី) ការខ្ចីលុយពីធនាគារ របស់បញ្ចាំ លើដីដែលអ្នកចង់ទិញ ។ វាពិតជាមានសារសំខាន់ណាស់ដើម្បីចៀសវាងការចំណាយលើសលុបនៅពេលអ្នកចាប់ផ្ដើម ។ រក្សាការំពឹងទុកដ៏សមរម្យជាករណីទីមួយ និងត្រូវប្រាកដប្រជាថាដីដែលអ្នកទិញនោះជាដីដែលងាចទទួលយកបានមុនពេលសម្រេចចិត្តទិញវា ។

តម្លៃដីកើនឡើងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ឬមានតម្រូវការខ្ពស់ ត្រូវប្រៀបធៀបតម្លៃដីនៃតំបន់ផ្សេងៗ ហើយត្រូវមើលផងថា តើនៅក្នុងតំបន់នីមួយៗនោះមានកសិដ្ឋានប៉ុន្មានហើយ​។
ដើម្បីសន្សំសំចៃប្រាក់ គួរតែព្យាយាមរកទិញដីណាដែលមានកសិដ្ឋានចាស់ៗស្រាប់ ឬដីដែលមានរោងស្រេចស្រាប់ ដែលអាចជួយអ្នកបានច្រើនក្នុងការកែប្រែដីនោះទៅជាកសិដ្ឋាន ។
ចំណុចផ្សេងទៀត គួររកជួយដីអ្នកដទៃ ឬនរណាដែលគេមិនមានលទ្ធភាព និងសមត្ថភាពធ្វើកសិដ្ឋានដោយខ្លួនឯង ។

៣. ជ្រើសរើសដីកសិដ្ឋានដែលមានវាស្មៅគ្រប់គ្រាន់សម្រាប់ឱ្យគោស៊ី រកដីដែលលាតសន្ធឹង និងមានស្មៅក្រាសដែលជាកន្លែងអាចផលិតជាចំណីគោបាន និងសាងសងរោងគោបាន ។ ទំហំដីធំជាមួយដីដែលមានជីវជាតិល្អនឹងអាចរក្សាលំនឹងស្ថេរភាពកសិដ្ឋានរបស់អ្នកសមស្រមតាមការចំណាយ តម្លៃនិងរយៈពេលដែលអ្នកជួល ។ ប៉ុន្តែអ្នកមិនអាចធ្វើវាដោយមិនប្រើប្រាស់ប្រាក់កម្ចីឡើយ ។ ធ្វើផែនការលើតម្រូវការប្រហែល ៤០អា សម្រាប់គោមួយក្បាលក្នុងរយៈពេលមួយឆ្នាំ ។

កត្តាមួយចំនួនដូចជា អាកាសធាតុ ការផ្លាស់ប្ដូររដូវ ទីផ្សារគោតាមតំបន់ ដំណាំបន្លែតាមតំបន់ និងកត្តាភូមិសាស្រ្តពីមួយកន្លែងទៅមួយកន្លែងសុទ្ធតែប៉ះពាល់ដល់កសិដ្ឋានរបស់អ្នកទាំងអស់ ដូច្នេះត្រូវជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្ន ។
ទំហំវាលស្មៅដែលអ្នកត្រូវការអាចផ្លាស់ប្ដូរ ឬមិនបានគ្រប់ទំហំដែលអ្នកចង់បាន ដូច្នេះការចិញ្ចឹមគោច្រើនអាចកំណត់ទំហំជាក់លាក់សម្រាប់វា និងផ្ដល់ជាចំណីស្ងួតឱ្យវាស៊ី ។ រៀបចំប្លុកឱ្យវាស៊ីវិលជុំដើម្បីការពារការព្រលែងស៊ីពាសវាលពាសកាលលើសលុប ។

៤. ទាក់ទងការិយាល័យផ្សព្វផ្សាយកសិកម្មសម្រាប់សួរព័ត៌មានបន្ថែមមុនសម្រេចចិត្តទិញដី មានតំបន់ជាច្រើនដែលមន្រ្តីភ្នាក់ងារផ្សព្វផ្សាយកសិកម្មអាចជួយអ្នកក្នុងការចាប់ផ្ដើមកសិដ្ឋានមួយដ៏ត្រឹមត្រូវ ដូចជាអ្នកអាចសួរពួកគាត់នូវអ្វីដែលអ្នកមិនដឹងនៅក្នុងតំបន់នោះដូចជា តើនៅក្នុងតំបន់នោះដីណាខ្លះជាប្រភេទដីកសិកម្ម? តើក្នុងតំបន់នោះមានប្រភេទដីអ្វីខ្លះ? ហើយតើក្នុងតំបន់នោះភាគច្រើនសំបូរដំណាំអ្វីខ្លះ? ហើយពួកគាត់ក៏អាចប្រាប់អ្នកពីតម្រូវការទីផ្សារគោនៅក្នុងតំបន់នោះថាយ៉ាងណាផងដែរ ។

ស្វែងរកដីដែលមានស្មៅដុះជានិរន្តិ៍ ។ ដីវាលធំគឺមានដំាំណដែលដុះជាធម្មជាតិដែលល្អ និងងាយសម្រាប់ជាចំណីគោព្រលែងឱ្យស៊ី ការរៀបចំវាលស្មៅគឺត្រុវការនូវ គ្រាប់ដំណាំចំណីសត្វ ប្រព័ន្ធទឹក និងការច្រូតកាត់ដើម្បីឱ្យមាននិរន្តរភាព ។
និយាយជាមួយអ្នកជិតខាងអ្នកផងដែរ ។ កសិករជាច្រើនគឺបើកឱ្យអ្នកទស្សនាចូលមើល ត្បិតតែកសិដ្ឋានជាកន្លែងផលិតសម្រាប់សេដ្ឋកិច្ចតែក៏ត្រូវមានថ្ងៃបើកសម្រាប់សាធារណៈជនចូលមើលដែរ ព្រោះមនុស្សទាំងនោះអាចពាំនាំព័ត៌មានសំខាន់ៗជាច្រើនមកចែករំលែកជាមួយអ្នកដូចជាប្រភេទដីផងដែរ ។១. ជ្រើសរើសពូជគោដើម្បីចិញ្ចឹម មានគោប្រមាណជាង ១០០ ពូជនៅលើពិភពលោក ហើយពួកកវាគឺផ្សេងៗគ្នា ។ សម្រាប់ឱកាសដ៏វិសេសវិសាលបំផុតនៃភាពជោគជ័យ គឺការជ្រើសរើសពូជឱ្យស្របតាមគោលដៅនៃកសិដ្ឋានរបស់អ្នក មិនមែនតាមអ្វីដែលអ្នកស្រលាញ់ចូលចិត្តនោះទេ ។ ស្វែងរកគោដែលអាចងាយរកបាននៅតាមតំបន់របស់អ្នក មានតម្លៃថោក និងងាយចិញ្ចឹមជាងពូជផ្សេងៗ ។ ប្រសិនបើស្ថិតនៅផលិតកម្មគោសាច់ អ្នកគួរតែរកពូជណាស្លូតៗ ។

២. ដើររកទិញគោដែលមានសុខភាពល្អសម្រាប់កសិដ្ឋានរបស់អ្នក កុំទិញគោចម្រុះច្រើនពេក គួរតែរើសយកគោដែលមានគុណភាពល្អ និងត្រូវតាមគោដៅកសិដ្ឋានរបស់អ្នក ។ ស្វែងរកគោណាដែលល្អបំផុតក្នុងចំនោមគោល្អៗទាំងឡាយដូចជា សុខភាពល្អ មានមាឌធំ រឹងមាំ គ្រោងនៃសរសៃ សាច់ដុំល្អពេញលក្ខណៈ កត្តាអាយុសត្វក៏ត្រូវគិតផងដែរ ។

គោក្រមុំៗដែលមិនទាន់មានកូនគឺគោលដៅចំបងរបស់អ្នក បើប្រសិនបើអ្នកមិនអាចរង់ចាំ ២ឆ្នាំ ឬច្រើនឆ្នាំ បើអ្នកមានផែនការចង់ផលិតកូនលក់ ។
អ្នកក៏អាចទិញគោមេដែលផើមមកចិញ្ចឹមផងដែរ ដែលជាការវិនិយោគឆាប់ទទួលបានផលត្រឡប់មកវិញ តាមរយៈកូនក្នុងពោះដែលនឹងឆាប់កើតមក ។
អ្នកក៏មិនចាំបាច់មានគោបាផងដែរ បើអ្នកអាចប្រើប្រាស់បច្ចេកទេសបង្កាត់សិប្បនិម្មិត ។ ប្រសិនបើអ្នកចង់មានបាសម្រាប់កសិដ្ឋានគួរតែចាំមានមេគោចាប់ពី១០ក្បាលឡើងទៅ ។

៣. បង្កើតឃ្លាំងស្តុកចំណី និងវត្ថុធាតុចំណី មិនថាអ្នកចាប់ផ្ដើមដោយវិធីណាទេ តែអ្នកត្រូវតែមានឃ្លាំងចំណី និងវត្ថុធាតុចំណីជាចាំបាច់ សម្រាប់ថ្ងៃណាដែលគោរបស់អ្នកមិនបានចេញទៅស៊ីនៅវាលស្មៅ អ្នកមានចំណីគ្រប់គ្រាន់នៅក្នុងឃ្លាំងស្តុក ។

៤. តំឡើងប្រព័ន្ធធារាសាស្រ្ត កសិដ្ឋានគោមួយត្រូវការទឹកស្អាតដែលអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់គោ ក៏ដូចជាទឹកសម្រាប់ស្រោចស្មៅ និងដំណាំចំណីសត្វផ្សេងៗ ។ ទឹកសម្រាប់គោផឹកត្រូវតែជាទឹកស្អាត ចំណែកទឹកសម្រាប់លាងសម្អាតគោយើងអាចជីកស្រះធំមួយ ដើម្បីស្រោចស្មៅផង ។៥. ដាំស្មៅ និង Alfalfa ជាចំណីគោ គោស៊ីចំណីច្រើនណាស់ក្នុងមួយថ្ងៃៗ ដូច្នេះអ្នកត្រូវផ្គត់ផ្គង់ឱ្យខ្ជប់ខ្ជួន ។ ចំណីស្ងួត (Hay) (ដូចជាចំបើងជាដើម) គឺជាចំណីចំបងបំផុតរបស់គោ ប៉ុន្តែវាក៏ត្រូវការសារធាតុចិញ្ចឹមពីចំណីផ្សេងៗផងដែរដូចជា ពោត គ្រាប់ធញ្ញជាតិ និងវត្ថុធាតុដើមផ្សេងៗជាច្រើនទៀតដែលផ្ដល់ប្រូតេអ៊ីនដល់គោសម្រាប់ធំធាត់ ។១. ទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកជំនាញផ្នែកចំណី បសុពេទ្យ និងអ្នកជំនាញផ្សេងៗ មនុស្សទាំងនោះនឹងជួយឱ្យកសិដ្ឋានរបស់អ្នកជោគជ័យ ។ បសុពេទ្យ និងអ្នកជំនាញផ្នែកចំណីដ៏ល្អនឹងជួយរក្សាគោរបស់អ្នកឱ្យមានសុខភាពល្អ ។ កូនគោត្រូវការវ៉ាក់សាំងបន្ទាប់ពីវាកើតមក ។ អ្នកជំនាញផ្នែកចំណីនឹងជួយឱ្យកសិដ្ឋានអ្នកមានចំណីល្អ និងត្រឹមត្រូវ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទាំងនោះអ្នកនឹងមានឱកាសជោគជ័យច្រើន ។

សម្រាប់អ្នកផ្សេងគឹកំពុងគិតពីអ្នកទិញរបស់គេ និងអ្នកផ្គត់ផ្គង់ឱ្យគេ ។ មាននរណាម្នាក់នឹងលក់ចំណីឱ្យអ្នក ចូររក្សាទំនាក់ទំនងសម្រាប់អ្នករាល់គ្នាឱ្យបានល្អ ពួកគេនឹងជួយអ្នកតាមរយៈការធ្វើការជាមួយគ្នា ហើយពួកគេស្គាល់មនុស្សជាច្រើនផ្សេងទៀតដែលអ្នកមិនបានស្គាល់ ហើយអ្នកទាំងអស់នោះគឺជាធនធាន និងជាប្រភពដ៏សំខាន់សម្រាប់អ្នក និងអាជីវកម្មអ្នក ពួកគេកំពុងរង់ចាំអ្នកដើម្បីរីកចម្រើនទាំងអស់គ្នា ។២. រៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងកំប៉ុស្តិ៍

ជីលាមកសត្វគឺជាប្រភពសារធាតុចិញ្ចឹមដែលវិលត្រឡប់ទៅចំណាំចំណីសត្វ វាសំបូរ និងងាយរកណាស់នៅក្នុងកសិដ្ឋានរបស់អ្នក តែជាអកុសលវាសំបូរដោយបរាសិតផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់ស្មៅ ក៏ដូចជាដំណាំចំណីសត្វ ។ តែទោះជាយ៉ាងណាយើងងាចសម្លាប់វាបានតាមរយៈប្រមូលលាមកទាំងនោះទៅគរមួយដុំ ក្នុងរយៈពេលណាមួយ ក្នុងសីតុណ្ហភាពណាមួយអាចសម្លាប់ស៊ុតបរាសិតទាំងនោះបានហើយ ។

ប្រសិនបើអ្នកមិនយកលាមកទាំងនោះមកធ្វើកំប៉ុស្តិ៍នោះអ្នកបោះវាចោល អ្នកនឹងខាត ។
ត្រួតពិនិត្យច្បាប់នៅក្នុងតំបន់របស់អ្នកដើម្បីមើលពីភាពអាចកែច្នៃជីលាមកទាំងនោះ ។៣. តំឡើងកូដសម្រាប់សៀវភៅកត់ត្រាទាំងឡាយក្នុងកសិដ្ឋាន និងហេរញ្ញវត្ថុ

ជាផ្នែកមួយដ៏សំខាន់នៃអាជិវកម្មគឺតាមដានរាល់ទិន្នន័យ គ្រប់ការងារនៅក្នុងកសិដ្ឋានរបស់អ្នកឱ្យត្រឹមត្រូវនិងខ្ជាប់ខ្ជួន ការតាមដានត្រួតពិនិត្យរបាយការណ៍ហេរញ្ញវត្ថុគឺរិតតែសំខាន់ក្នុងនោះមាន បញ្ជីចំណូលចំណាយ លុយជាក់ស្ដែងមានប៉ុន្មាន បញ្ជីលក់ បញ្ជីទិញ ទ្រព្យ បំណុល ។ ល។ បង្កើតកូដសមស្របមួយដើម្បីភាពងាយស្រួលគ្រប់គ្រង និងតាមដាន ទាំងសុខភាពហេរញ្ញវត្ថុ សុខភាពកសិដ្ឋាន និងសុខភាពសត្វ ។

ឧទាហរណ៍ របាយការណ៍កត់ត្រាសុខភាពសត្វ (ក្នុងកសិដ្ឋានសត្វឈឺប៉ុន្មាន ជាប៉ុន្មាន សម្ភពប៉ុន្មាន កូនគោបំបែកកូនពីមេប៉ុន្មាន ។ ល។)
របាយការចំណីសត្វ (នៅក្នុងឃ្លាំងស្តុកចំណីនៅសល់វត្ថុធាតុដើមអ្វីខ្លះ? អស់អ្វីខ្លះ? ខូចប៉ុន្មាន? នៅល្អប៉ុន្មាន? អាចផ្គត់ផ្គង់បានរយៈពេលប៉ុន្មានថ្ងៃ ខែទៀត? ។ ល។)
កម្មវិធីវ៉ាក់សាំង
បញ្ជីលក់ចេញ-ទិញចូល ។ ល។
(អ្នកអាចកត់ត្រាបានច្រើនទៀតតាមអ្វីដែលអ្នកអាចគ្រប់គ្រងបាន) ។

Leave a Reply

Your email address will not be published. Required fields are marked *