ប៉ះរោម! មកស្គាល់សត្វល្អិតទាំង ១៨ ឃើញហើយព្រឺសម្បុរ ចំណែកឯសត្វទី១៧ គ្រោះថ្នាក់ណាស់…

សត្វល្អិតថ្វីត្បិតតែវាមានមាឌតូចក៏ពិតមែន តែពួកវាអាចនាំការភ័យខ្លាចដល់មនុស្សជាច្រើនផងដែរ ហើយសត្វល្អិតមួយទៀតមានពិសខ្លាំងណាស់ទោះបីរូបរាងវាតូចល្អិតក៏ពិតមែន។ ពួកវាអាចនឹងបង្ហាញខ្លួនឡើងនៅជុំវិញខ្លួនរបស់យើង ជាពិសេសគឺផ្ទះរបស់យើងតែម្ដង ។ តោះមកស្គាល់ពួកវាទាំងអស់គ្នា ដែលមានរៀបរាប់ដូចខាងក្រោមនេះ៖

១. ពីងពាងមួយប្រភេទ ដែលមានភ្នែក ៨ ជើង ៨ ហើយជើងរបស់វាវែងរហូតដល់ទៅ ៣០cm ឯណោះ គ្រាន់តែគិតថាវាមកតោងយើង ក៏ចង់ព្រឺរោមដែរ

២. ឃ្មុំអាហ្រ្វិក ប្រសិនបើអ្នកឃើញពួកវាម្ដុំផ្ទះរបស់អ្នកនោះ អ្នកនឹងមានបញ្ហាហើយ ដោយសារតែផ្ទះអ្នកប្រហែលជាមានសំបុករបស់ពពួកឃ្មុំមាឌទំហំធំៗទាំងនោះ ។ ប្រភេទឃ្មុំនេះ មានពិសខ្លាំងជាងឃ្មុំធម្មតាអាចធ្វើឱ្យមនុស្សមានគ្រោះថ្នាក់បាន។

៣. គេហៅវាថារុយ Tsetse ជាប្រភេទដេលវាអាចចំលងជំងឺងងុយដេក ចំពោះអ្នកដែលវាត្រូវបានវាខាំ។ គ្រូពេទ្យអាចព្យាបាលបាន ប្រសិនបើយើងយកអ្នកជំងឺមកសង្គ្រោះទាន់ពេល ។

៤. នេះជាប្រភេទឈ្លើងម៉្យាងដែលរស់នៅដីស្ងួត សឹងតែគ្មានអ្នកចូលចិត្តវាទេ

៥. ជាប្រភេទកណ្តូបម៉្យាង ប្រសិនបើអ្នកឃើញវា សូមរក្សាភាពស្ងប់ស្ងាត់បន្តិច ហើយព្យាយាមទៅឱ្យឆ្ងាយពីវា ដោយសារតែជើងរបស់កណ្ដូបប្រភេទនេះមានពិស។

៦. វាជាកណ្ដូបឬស្សីម៉្យាង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែមនុស្សជាច្រើនមិនចូលចិត្តវាឡើយ ព្រោះតែរូបរាងដ៏អាក្រក់របស់វា ។ កណ្ដូបឬស្សីនេះមានប្រវែងប្រមាណ ១៥cm។

៧. សត្វម្រើមព្រះ សម្បូរណាស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនធំដល់ម្រើមព្រះអាហ្រ្វិកឡើយ ។ ពួកវាមានប្រវែងរហូតដល់ទៅ ៣៨cm ឯណោះ។

៨. គេហៅវាថា សត្វឃ្មុំអាស៊ីលឿង ដែលធំជាងគេនៅលើពិភពលោក ហើយពិសវាក៏មិនធម្មតាដែរ ។

៩. វាជាសត្វកញ្ចែរមាស ដែលអាចលើកវត្ថុដែលមានទំងន់ធ្ងន់ជាខ្លួនរបស់វារហូតដល់ទៅ ៨៥០ដងឯណោះ ហើយរូបរាងរបស់វាវិញមិនគួរឱ្យចង់ចាប់លេងឡើយ។

១០. ជា ខ្យងអាហ្រ្វិក ដែលអាចរំលាយរុក្ខជាតិជាង ៥០០ប្រភេទ ដោយប្រើទឺកមាត់របស់វា ។ វាមានប្រវែង ២០cm និងអង្កត់ផ្ចិត ១០cm

១១. ជាប្រភេទពូជស្រមោចដំបូងបង្អស់ ប្រសិនបើត្រូវវាខាំត្រូវយកថ្នាំបន្សាបភ្លាមៗ ព្រោះពិសរបស់វានឹងធ្វើឱ្យអ្នកឈឺចុកចាប់ខ្លាំង។

១២. សត្វកន្ទាទូកយក្ស ប្រសិនបើវាខាំហើយ នឹងមានអារម្មណ៌ឈឺចាប់ពិបាកហួសថ្លែង ដូច្នេះគួរតែនៅឆ្ងាយពីវាបន្តិចទៅ។

១៣. គេហៅវាថា Dragonfly យក្ស ហើយសត្វប្រភេទនេះ គេទើបតែរកឃើញនោះទេ ដូច្នេះវាចាត់ទុកជាសត្វអម្បូរថ្មី ។

១៤. សត្វពីងពាងអូដ្ឋ (Camel Spider) សត្វពីងពាងនេះមានជើង ១០ មានប្រហែល ១៥សង់ទីម៉ែត្រ វាអាចលេបចំណីដែលមានទម្ងន់ខ្លួន ១ភាគ៣ នៃទំងន់រាងកាយរបស់វា។

១៥. សត្វពីងពាងប្រេស៊ីល សង្ឃឹមថាសត្វពីងពាងនេះនឹងមិនរស់នៅក្នុងផ្ទះរបស់អ្នកទេ ព្រោះនេះគឺជាសត្វពីងពាងពិលដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោក។

១៦. សត្វចង្រិតញូវែលសេឡង់ គឺជាប្រភេទសត្វចង្រិតយក្ស ដែលមានប្រវែងរហូតដល់ ២០សង់ទីម៉ែត្រ។

១៧. សត្វពីងពាងមេម៉ាយខ្មៅ (black widow spider) ប្រហែលជាមនុស្សគ្រប់រូបបានឃើញពីងពាងនេះតាមរយៈខ្សែភាពយន្ត។ សត្វពីងពាងប្រភេទនេះតូចទេ តែវាអាចយកជីវិតមនុស្សធំពេញវ័យបានយ៉ាងងាយស្រួល ប្រសិនបើត្រូវវាខាំ។

១៨. ប្រភេទចៃម៉្យាង ដែលមានមាឌតូចណាស់ ហើយអាចរស់នៅលើក្បាល ឬត្រចៀករបស់អ្នកបាន ក្រៅពីនេះវាអាចពងក្នុងរយៈពេល ៦-១០ ថ្ងៃម្ដង ហើយវាអាចដាក់ស៊ុតរហូតដល់ ២០០-២៥០ ក្នុងមួយលើកៗ។


ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *