កប់ហ្មង! ជឿឬអត់ថា ពេទ្យធ្មេញស្រីដែលល្បីល្បាញខ្លាំងនៅកូរ៉េម្នាក់នេះ មានអាយុ ៥០ឆ្នាំ

ថតរូបជាមួយកូនស្រីរបស់នាងដែលកំពុងតែរៀននៅវិទ្យាល័យ។ ម្ដាយរបស់កូនស្រីនេះឈ្មោះ Lee Su Jin (កើតនៅឆ្នាំ 1969) ប៉ុន្តែមើលទៅដូចជាបងប្អូនបង្កើតទៅវិញទេ។

Lee Su Jin បច្ចុប្បន្នកំពុងគ្រប់គ្រង គ្លីនិចធ្មេញនៅប្រទេសកូរ៉េមួយកន្លែង ដែលមានបទពិសោធន៌រយៈពេលជាង 25 ឆ្នាំមកហើយ ចាប់តាំងពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Seoul National University។ លោកស្រី Lee ធ្លាប់បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍របស់ MBC ដែលជាធ្វើជាអ្នកដែលមានជំនាញក្នុងការដោះស្រាយបញ្ហារបស់ឪពុកម្តាយ ជាមួយនឹងកុមារនៅក្នុងគ្រួសារ។

ជាការពិតណាស់ អ្វីដែលទស្សនិកជនទាំងមូលយកចិត្តទុកដាក់មិនមែនជាការដំណោះស្រាយបញ្ហាគ្រួសារពី Lee ឬបរិញ្ញាបត្រវេជ្ជសាស្ត្រដ៏ល្បីល្បាញរបស់នាងនោះទេ គឺសម្រស់ទេដែលធ្វើឱ្យទស្សនិកចាប់អារម្មណ៍ខ្លាំងនោះ។ Lee Su Jin ត្រូវបានគេស្គាល់យ៉ាងច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េ ដោយសារភាពស្រស់ស្អាតរបស់នាង។

បើសិនមើលតែរូបភាព នោះគ្មាននរណាម្នាក់ទាយដឹងថា Lee ឥឡូវនេះ… អាយុ 50ឆ្នាំ ហើយមានកូនស្រីម្នាក់ដែលរៀននៅវិទ្យាល័យនោះឡើយ។ ពេលថតរូបជាមួយកូនរបស់នាង ពេទ្យធ្មេញ Lee មើលទៅស្អាតខុសគ្នាពីកូនស្រីរបស់នាង តែពីរ បីឆ្នាំប៉ុណ្ណោះ ដែលប្រៀបដូចជាបងប្អូនស្រីពីរនាក់ ជាជាងដូចម្តាយ និងកូន។

នៅពេលសួរពីការថែរក្សាសម្រស់ អ្នកនាង Lee បាននិយាយថាអាថ៌កំបាំងរបស់នាងក្នុងការថែរក្សាសម្រស់ គឺការទទួលទានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ហើយមួយផ្នែកធំនៃសម្រស់នេះ គឺដោយសារតែជាតំណពូជ។


ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *