យើងគ្រប់គ្នាសើចជាមួយការសម្ដែងបុិនប្រសប់របស់គាត់ ប៉ុន្ដែបើអ្នកដឹងពីរឿងពិតវិញ ទឹកភ្នែករបស់អ្នកនឹងស្រក់ហូរដោយមិនដឹងខ្លួន…

ប្រិយមិត្ដទាំងអស់គ្នា ធ្លាប់ស្គាល់បុរសម្នាក់នេះទេ ហើយនៅចងចាំការសម្ដែងដែលបានធ្វើអោយ គ្រប់គ្នាសើចនោះទេ។
លោក Nǃxau Toma ត្រូវជាតារាសម្ដែង ជនជាតិ ណាមមីបៀ ដែលគាត់ពិតជាមានសមត្ថភាព យ៉ាងល្អ ហើយបានធ្វើអោយ រូបគាត់ទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកចូលចិត្ដគាត់ជាច្រើនប្រទេស។

តាមប្រវត្ដិរបស់គាត់វិញ លោក Nǃxau Toma គាត់ពុំមានចំនេះដឹងអ្វីសោះឡើង សម្បីតែថ្ងៃ ខែឆ្នាំ កំណើតរបស់ខ្លួន ហើយលុយជាអ្វី ក៏គាត់ មិនដឹងស្គាល់សម្បីតែបន្ដិច។ ប៉ុន្ដែគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលត្រូវបានគេរើស យកមកធ្វើជាតួសម្ដែង ក្រោយពីធ្វើតេស្ដ ពីសមត្ថភាព គាត់ក៏បានជាប់ជាតារាសម្ដែងម្នាក់ ចាប់តាំងពីក្នុងកំឡុងឆ្នាំ ១៩៨០។
រឿងដែលគាត់សម្ដែង ទទួលបានជោគជ័យ ធ្វើអោយគ្រប់គ្នាស្គាល់រូបគាត់ បំផុតនោះគឺ រឿង “ The Gods Must Be Crazy “ ក្រោយមករឿង “ The Gods Must Be Crazy II “” Crazy Safari “ “ Crazy Hong Kong “ និង “ The Gods Must Be Funny in China “ ទាំងនេះសុទ្ធសឹងតែជារឿងកំប្លែង ដែលទទួលបាន ការចាប់អារម្មណ៏យ៉ាងខ្លាំង មើលហើយសើចចុកពោះតែម្ដង។

Nǃxau Toma គាត់ពិតជាមនុស្សដ៏មានភាព ស្មោះត្រង់ ហើយ ថែមទាំងស្មោះស្ម័គ្រ ជាមួយការងារ ក្នុងការសម្ដែងមែនទែន បែបនេះហើយ បន្ទាប់ពីបានជោគជ័យ ក្នុងរឿង “ The Gods Must Be Crazy “ គាត់ត្រូវបានផលិតកម្មទាក់ទង អោយថតរឿងជាបន្ដបន្ទាប់ រហូតធ្វើអោយគាត់ មានឈ្មោះល្បី និងមានប្រជាប្រិយភាពជាខ្លាំង ហើយក្រោយពីបានបញ្ចប់ ការថតរឿងទាំងអស់ គាត់ក៏បានត្រលប់ទៅកាន់ ប្រទេស ណាមមីបៀ ដែលត្រូវជាស្រុកកំណើតរបស់គាត់វិញ រួចប្រកបរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វ ដូចកាលពីមុនវិញ។
ក្រោយមក លោក Nǃxau Toma បានចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ទៅ ដោយកើតរោគរបេង រួចក៏បានទទួល
មរណភាព នៅក្នុងថ្ងៃ ទី ៥ ខែ កក្កដា ឆ្នាំ ២០០៣ ប៉ុន្ដែគ្មាននរណាម្នាក់ដឹងថា គាត់កើតក្នុងថ្ងៃណានោះឡើយ។ បន្ទាប់ពីការស្លាប់របស់លោក មកគេក៏បានស្រាវជ្រាវ ឃើញថា គាត់បានកើតនៅថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៤៤ ដូចនេះគាត់ស្លាប់ក្នុងវ័យ ៥៨ឆ្នាំ។

ប្រភព៖ sakkarachឮ

Leave a Reply

Your email address will not be published. Required fields are marked *