សូមស៊ែរចែករំលែក! ហាមដាច់ខាតកុំឲ្យកូនៗអង្គុយបែបនេះ វាអាចធ្វើអោយប៉ះពាល់ដល់សុខភាព

ទោះបីជាការអង្គុយបត់ជើងជារាងអក្សរ ” W ” មានភាពងាយស្រួលសម្រាប់កុមារមួយចំនួនក្នុងការអង្គុយលេងក៏ពិតមែន យ៉ាងណាមិញការអង្គុយបែបនេះអាចប៉ះពាល់ដល់សុខភាពកុមារនាពេលអនាគត។

យោងតាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា ការអង្គុយបែបនេះអាចបង្កឲ្យមានបញ្ហាដល់សុខភាពកុមារមួយចំនួនដូចជា ការប៉ះពាល់ដល់ឆ្អឹងរបស់កុមារយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការឈឺចាប់ រលាក់សន្លាក់ សភាពឆ្អឹងមិនមានភាពប្រក្រតី បង្អាក់ដល់ការលូតលាស់នៃឆ្អឹង និងបង្កផលប៉ះពាល់ដល់ការដើររបស់ក្មេងពេលដែលលូតលាស់ធំឡើង។
វិធីដែលល្អបំផុត និងមានប្រសិទ្ធិភាពបំផុតដើម្បីការពារកូនរបស់អ្នកពីការអង្គុយបត់ជើងជារាង ” W ” គឺការពារវាពីការក្លាយជាទំលាប់មួយ។ ដូច្នេះ រាល់ពេលដែលលោកអ្នកឃើញកូនៗរបស់លោកអ្នកអង្គុយបែបនេះត្រូវណែនាំពួកគាត់ឲ្យអង្គុយរបៀបផ្សេងវិញភ្លាមជៀសវាងការក្លាយទៅជាទំលាប់។

ប្រសិនបើអ្នកបានឃើញមនុស្សជាទីស្រឡាញ់របស់អ្នកអង្គុយក្នុងទីតាំង ” អក្សរ W ” លោកអ្នកត្រូវលើកទឹកចិត្តឱ្យពួកគេជារឿយៗដើម្បីឲ្យពួកគេរៀនអង្គុយតាមរបៀបផ្សេងវិញ។ ឧទាហរណ៍៖ ពួកគេអាចអង្គុយបត់ជើងធម្មតា អង្គុយពេនភ្នេន ឬអង្គុយសណ្ដូកជើងបាន។ ការអង្គុយបែបនេះអាចមានឥទ្ធិពលវិជ្ជមានចំពោះការលូតលាស់ដល់កូនៗរបស់អ្នក។
ប្រភព៖ pressnews

Leave a Reply

Your email address will not be published. Required fields are marked *