ទប់ទឹកភ្នែកមិនជាប់ទេ ទិដ្ឋភាពជូនដំណើរជាលើកចុងក្រោយ ស ព លោកសាស្រ្តាចារ្យ ទិត្យ សែន និងបានដាក់ដំបង និងព្រះខ័ន ដែលជារបស់លោកគ្រូស្រលាញ់ រួមដំណេីរទៅលោកខាងមុខ
នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់នូវធនធានដ៏កម្រដែលពោរពេញដោយសមត្ថភាព សូមវិញ្ញាណក្ខន្ធ លោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងនេះដែរ នៅថ្ងៃប្រារព្ធធ្វើពិធីបុណ្យស ព បន្ទាប់ពីរំលងបានមួយថ្ងៃនោះក៏ស្រាប់តែមានអភូត្តហេតុបែបអបិយជំនឿ ដោយវិញ្ញាណក្ខន្ធរបស់លោកសាស្ត្រាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅរបស់គាត់ ព្រមទាំងបានរាំល្ខោនខោលជាច្រើនក្បាច់ ដែលធ្វើឲ្យអ្នកនៅក្នុងពិធីបុណ្យទាំងមូលនាំគ្នាព្រឺរោមគ្រប់ៗគ្នាតែម្តង។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃដដែលនេះក៏ស្រាប់តែមានអភូត្តហេតុថ្មីមួយទៀត ដែលបន្ទាប់ពីមានអ្នកចូលរួមក្នុងពិធីនេះបានដុតធូបរួចមក ក៏ស្រាប់តែផ្សែងធូបបានលេចចេញជាទំរង់ ហនុមាន ហេីយរូបមួយសន្លឹកទៀតបានចេញជាតួអង្គយក្សរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន ដែលគាត់នៅអាល័យល្ខោនខោលណាស់ ។
សូមជម្រាបដែរថា ស ពលោកគ្រូបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តទឹកថ្លា ក្រុងភ្នំពេញ នឹងបានបូជាកាលពីរសៀលថ្ងៃមិញនេះ ត្រូវនឹងថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ។ យ៉ាងណាមិញ បេីយោងតាមរយៈគេហទំព័រផេកហ្វេសប៊ុកឈ្មោះ យុវជនល្ខោនខោលកម្ពុជា បានបង្ហោះពីទិដ្ឋភាពជូនដំណើរជាលើកចុងក្រោយស ពលោកសាស្រ្តាចារ្យ ទិត្យ សែន ពីក្រុមគ្រួសារ ព្រមជាមួយខ្លឹមសាររៀបរាប់ឲ្យដឹងថា៖
«ដំបង និងព្រះខ័ន សម្រាប់សម្តែងល្ខោនខោល ដាក់លោកគ្រូដាក់តាមខ្លួនធ្វេីដំណេីរតាមទៅលោកខាងមុខ ។ សូមលោកគ្រូបានទៅដល់ទីបរមសុខ ដឹងថាលោកគ្រូស្រឡាញ់របស់ទាំង២នេះ។ សាស្ត្រាចារ្យ ទិត្យ សែន ផ្នែកល្ខោនខោល មរណភាព 23.05.2020 វេលាម៉ោង 9:45យប់ បូជា 25.05.2020 វេលាម៉ោង 2រសៀល»។
ជាមួយគ្នានេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហង់ ភូមិរ៉ា ដែលត្រូវកូនរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានបង្ហោះពីទិដ្ឋភាពទាំងមូលក្នុងពិធីបុណ្យស ព ព្រមទាំងបានភ្ជាប់សាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា៖«មកលាចុងក្រោយ លាហេីយលាគ្មានថ្ងៃត្រលប់ លោកគ្រូ ចំណេះដឹងល្ខោនខោល ដែលឪបានទុកឲ្យ ខ្ញុំនិងបន្តវេនកូនចៅជំនាន់ក្រោយយេីង សូមលោកគ្រូ ឪទៅឋានស្ងប់សុខ លាហេីយលាមួយជីវិត សិស្សខោលនៅច្រេីននាក់ ដែលមិនបានចូលរួម»។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖ khmerosja