ដាច់ផ្ញារ! សត្វចិញ្ចឹម កម្រទាំង ៦ ដែលថ្លៃបំផុតក្នុងពិភពលោក សរុបរហូតដល់រយលានដុល្លា…

សូមពិនិត្យមើល ប្រភេទសត្វដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានកត់ត្រាតាមរយៈចំណាត់ថ្នាក់ខាងក្រោម។ លក្ខណៈពិសេសទៅលើរូបរាង ដើមកំណើត និងជាសត្វកម្រ អាចត្រូវបានចាត់ទុកថាជាមូលហេតុដែលអ្នកមានលុយ ហ៊ានចំណាយលុយយ៉ាងច្រើនលើពួកវា។

៦. Stag beetle

Stag Beetle គឺជាសត្វល្អិតចម្លែក ដែលមានតម្លៃកប់ពពក។ វាជាប្រភេទសត្វមួយក្នុងចំណោមសត្វកម្របំផុតក្នុងលោក។ សត្វល្អិតនេះមានដង្កាបលយចេញ ពីក្បាលរបស់វា បង្កើតបានរូបរាងដ៏ចម្លែក។

មើលសត្វល្អិតដែលមានប្រវែងតិចជាង 10 សង់ទីម៉ែត្រនេះមួយភ្លេត វាគ្មានអ្វីពិសេសនោះទេ ប៉ុន្តែវាមានលក្ខណៈរូចរាងប្លែកដាច់គេ ជាមួយនឹងភាពកម្ររបស់ពួកវា បានធ្វើប្រែក្លាយពួកវាមកជាសត្វចិញ្ចឹមវិញ។ ជាមធ្យម Stag Beetle មានប្រវែងពី 5 ទៅ 7,6 សង់ទីម៉ែត្រ លក់បានក្នុងតម្លៃ 89,000ដុល្លារ ឯណោះ។

៥. តោពណ៌ស

ទោះបីជាយ៉ាងណា ការធ្វើជាម្ចាស់របស់តោ ស មិនចម្លែកទៀតឡើយ ប៉ុន្តែការចិញ្ចឹមសត្វតោសមួយក្បាល គឺជារឿងថ្មី។ តោស គីពិតជាសត្វដែលកម្រ ដែលបានរកឃើញមួយចំនួនតូចប៉ុណ្ណោះ នៅអាព្រិចខាងត្បូង។

យោងតាមរបាយការណ៌នៃ មូលនិធិតោសពិភពលោក ប្រភេទតោពណ៌សមានប្រហែល ៣០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ដូច្នេះតម្លៃរបស់វាបានហក់ឡើងរហូតដល់ 138,000 ដុល្លារ ក្នុងមួយក្បាល។

៤. សុនខ Sir Lancelot Encore (សរីរៈចម្លងចេញពី Lancelot)

សុនខ Sir Lancelot Encore គឺជាឆ្កែមួយ ដែលត្រូវបានចម្លង។

នៅក្នុងឆ្នាំ ២០០៨ ប្ដីប្រពន្ធមួយគូមានការឈឺចាប់ បន្ទាប់ពីបាត់ឆ្កែរបស់ពួកគេ ឈ្មោះ Sir Lancelot ដោយសារដូច្នេះហើយពួកគេបានសម្រេចចម្លង DNA របស់ឆ្កែពួកគេ និងបង្កើតបានជា Sir Lancelot Encore ដែលមានសប្បុរលឿងក្នុងតម្លៃ 155,000 ដុល្លារ។

៣. Tibetan Molos

វាជាប្រភេទឆ្កែ ដែលគេហៅថា “ពូជពង្សវណ្ណៈអភិជន” និងមានខ្លួនធំជាងគេក្នុងពិភពលោក ម៉្យាងទៀតពួកវាចេះស្ដាប់ និងឆ្លាតវាងវៃខ្លាំងណាស់ ដូច្នេះមិនពិបាកយល់ទេថាហេតុអ្វីឆ្កែពូជទីបេ អាចលក់បានរហូតដល់ទៅ 582,000 ដុល្លារ។

ប្រភពដើមនៃពូជនេះមកពីប្រទេសនេប៉ាល់និងប្រទេសចិន។ វ័យជំទង់អាចទម្ងន់ដល់ទៅ 160 គីឡូក្រាម និងមានកម្ពស់ 84 សង់ទីម៉ែត្រ។

ពូជទីបេមួយនេះ ជាពូជល្អ ហើយឆ្លាតវៃខ្លាំងណាស់។ សត្វឆ្កែនេះមិនមានក្លិនដូចសត្វឆ្កែដទៃទេ ហើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់គោលបំណងសម្រាប់ការពារ សម្លេងគ្រហឹមស្រដៀងនឹងខ្លា។ ពួកមានក៏មានពូជពណ៌សដ៏កម្រដែរ។

២. Missy Missy ជាគោយកទឺកដោះ

គោញី Missy គឺជាគោយកទឹកដោះ ដែលបានក្លាយទៅជាល្បីល្បាញ បន្ទាប់ពីទទួលបានជ័យជំនះលេខមួយនៅក្នុងការប្រកួតគោទឹកដោះ ក្នុងការប្រកួត Western Fall National Show North America. Missy គឺពិតជាការវិនិយោគដែលរកកម្រៃព្រោះនាងត្រូវបានគេស្គាល់ថាសមត្ថភាពនៃការផលិតទឹកដោះខ្ពស់របស់នាងដូច្នេះតម្លៃរបស់នាងបានឈានដល់ 1,2 លានដុល្លារ។

Missy គឺពិតជាការបានផ្ដល់កំរៃដ៏ច្រើនព្រោះនាងត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការផលិតទឹកដោះខ្ពស់ដូច្នេះតម្លៃរបស់ Missy បានឈានដល់ 1,2 លានដុល្លារ។

១. សេះពូជសុទ្ធ

វាគឺជាគឺជាសេះដ៏ប្រណិតមួយ ប្រសិនបើអ្នកអាចធ្វើជាម្ចាស់របស់វាបាន មានន័យថាអ្នកជាសេដ្ឋីហើយ។ វាគឺជាពូជកម្រ ដែលតម្លៃថ្លៃខ្លាំងណាស់ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាត ព្រមទាំងល្បឿនដ៏លឿនរបស់វា។ វាត្រូវបានប្រើជាញឹកញាប់ក្នុងការប្រកួតជាច្រើន ហើយក៏បានឈ្នះជាច្រើនលើកផងដែរ។

ការចិញ្ចឹមសត្វសេះល្អមួយក្បាល គឺថ្លៃណាស់។ សេះដែរឈរនៅលំដាប់ទីមួយមានឈ្មោះថា Green Monkey ដែលមានតម្លៃ ១៦លាន ដុល្លារ Green Monkey ត្រូវបានទិញដោយ Demi O’Byrne នៅពេលដែលវាមានអាយុ ២ឆ្នាំ ជាមួយនឹងក្ដីសង្ឃឹមទទួលបានប្រយោជន៌ក្នុងការប្រណាំង។ វាត្រូវបានចូលនិវត្តន៌នៅខែកុម្ភៈ ឆ្នាំ ២០០៨។
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *