ត្រៀមៗ អាកាសធាតុក្នុងប្រទេសកម្ពុជាយើង នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី…

នាព្រឹកនេះដែរ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

 

“តាមរយៈនៃការប្រែប្រួលជាបន្ដបន្ទាប់ នៃស្ថានភាពអាកាសធាតុ ខ្យល់មូសុងនិរតីនឹងបក់ខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា៖ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ។ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។

ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។ ដោយឡែកបណ្ដាខេត្ដនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។

ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៦-២៨អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមានឡើងជាយថាហេតុ”។

Leave a Reply

Your email address will not be published. Required fields are marked *