មិនជឿ តែវាកើតឡើងហើយ!! បុរសម្នាក់នេះ ពាក់វត្ថុស័ក្ដិសិទ្ធិ ប្រៀបដូចជាពាក់ឈុតអាវក្រោះ និងពាក់មួកសុវត្ថិភាព ថ្ងៃមួយគាត់បានដោះវត្ថុទាំងនោះចេញ វាបានក្លាយជាថ្ងៃចុងបញ្ចប់នៃជីវិតរបស់គាត់ដែរ
ថៃ៖ សម្រាប់ពួកយើងទាំងអស់គ្នា ដែលកាន់សាសនាមួយ តែងតែមានវត្ថុម្យ៉ាង ឬវត្ថុដែលគិតថាស័ក្ដសិទ្ធិដាក់ជាប់ខ្លួនជានិច្ច ដោយសារជំនឿថានឹងអាចការពារខ្លួនរបស់យើង ឬជាការគោរពសម្រាប់ជំនឿ។ ជាក់ស្ដែងដូចជាបុរសថៃម្នាក់នេះអីចឹងដែរ គ្រាន់តែគាត់ច្រើនខ្លាំងតែម្ដង គឺគាត់បានពាក់ពាសពេញខ្លួន និងក្បាលរបស់គាត់ប្រៀបបីដូចជាអាវ ឬក៏គ្រឿងអលង្ការដូច្នេះដែរ។
វាហាក់ដូចជាវត្ថុទាំងនេះផ្ដល់អានុភាពខ្លាំងក្លា ជួយការពារគាត់គ្រប់បែបយ៉ាង ប៉ុន្តែជាអកុសលនៅពេលដែលគាត់ដោះវត្ថុទាំងនោះចេញ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតរបស់គាត់ទៅបាត់។
យោងតាមសារព័ត៌មានចិនបានឱ្យដឹងថាបុរសអាយុ 58 ឆ្នាំម្នាក់ ឈ្មោះ Snom គឹជាម្ចាស់នៃវត្ថុស័ក្ដិសិទ្ថីជាច្រើន។ គាត់បានប្រមូលផ្ដុំវត្ថុទាំងអស់នោះពាក់ប្រៀបបីដូចជាពាក់ឈុតអាវក្រោះ ថែមទាំងមានពាក់លើក្បាលប្រៀបបីដូចជាមួកសុវត្ថិភាព ដែលគាត់បានពាក់ជារៀងរាល់ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី ១ ខែមីនា គាត់បានចេញទៅក្រៅដោយពុំមាន “អាវក្រោះ” និង “មួកសុវត្ថិភាព” របស់គាត់ ហើយបានបើកបរទៅហាងជិតនោះ។ អ្វីៗហាក់ដូចជាថ្ងៃធម្មតាសម្រាប់អ្នកដទៃផ្សេងទៀត ប៉ុន្តែបានប្រែក្លាយទៅជាថ្ងៃសោកនាដកម្មនៃជីវិតរបស់ Snom ទៅវិញ គាត់ត្រូវបានគេបុកភ្លាមដោយរថយន្តដឹកទំនិញធន់តូច ដែលបានបុកបុរសម្នាក់នេះចូលទៅក្នុងហាង ហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង។
ផលប៉ះពាល់ដ៏ខ្លាំងក្លានៃគ្រោះថ្នាក់នេះក៏បណ្តាលឱ្យទំនិញនៅក្នុងហាងធ្លាក់ខ្ទេចខ្ទី ព្រមទាំងរលំដំបូលហាងផងដែរ។ ទន្ទឹមនឹងនោះដំបូលរថយន្តក៏បានធ្លាក់ចូលផងដែរ។ ម្ចាស់ហាងនៅក្បែរ ក្រោយពីបានឃើញហេតុការណ៍ និងបានរកឃើញសាកសពរបស់លោក Snom គាត់ក៏បានទូរស័ព្ទទៅប៉ូលីសភ្លាមៗផងដែរ។
អ្នកបើកបរឡានដឹកទំនិញធុនតូចនោះ ត្រូវបានគេចាប់ខ្លួនហើយបានត្រូវតុលាការកាត់ទោសពីបទធ្វេសប្រហែស។
គួរបញ្ជាក់ផងដែរ មុនពេលជនរងគ្រោះជួបគ្រោះថ្នាក់បាត់បង់ជីវិត Snom បានធ្វើដំណើរទូទាំងប្រទេសថៃដើម្បីប្រមូលវត្ថុស័ក្តិសិទ្ធិរាប់ពាន់គ្រឿងពីប្រាសាទផ្សេងៗ និងវត្តផងដែរ ហើយបានដាក់បញ្ចូលគ្នាបង្កើតជាឈុតអាវក្រោះ ដែលបានធ្វើឱ្យគាត់មានឈ្មោះល្បីល្បាញ៕
ប្រភព៖ sakkarach