សាកចិត្តនារីរត់តុម្នាក់ដែលខ្លួនឯងស្រលាញ់ថាត្រឹមតែជាអ្នកបើកឡានឲ្យគេ ពេលដឹងពីចិត្តនារីនោះហើយរំភើបចិត្តឡើងស្រក់ទឹកភ្នែក

មិនថាសម័យមុខឬសម័យបច្ចុប្បន្នទេ គឺមនុស្សម្នាក់ៗគិតថាការមានទ្រព្យសម្បត្តិច្រើនគឺអាចធ្វើអ្វីៗគ្រប់យ៉ាងបានតែក៏មានមនុស្សមួយចំនួនគិតថាលុយមិនសំខាន់ទេ គឺគេស្រលាញ់គ្នាមិនគិតពីលុយនឹងទ្រព្យសម្បត្តិឡើយគឺគេគិតទៅលើទឹកចិត្តដែលស្រលាញ់គ្នា។ ដូចជាបុរសម្នាក់នេះអញ្ចឹងស្រលាញ់នារីម្នាក់ព្រោះតែខ្លាចគេស្រលាញ់តែពេលគេមានទ្រព្យសម្បត្តិដល់ពេលខ្លួនគេអត់ក៏ឈប់ស្រលាញ់គេ គេក៏សាកចិត្តសង្សាថាខ្លួនគ្រាន់តែជាអ្នកបើកឡានឲ្យគេទៅវិញ។ ខាងក្រោមនេះជាសំដីដែលបុរសនោះបានរៀបរាប់ ខ្ញុំគិតថាអ្នកមានឬក្រមិនសំខាន់ទេហើយខ្ញុំគិតថាខ្ញុំមិនមែនជាអ្នកមាននោះទេព្រោះថាទោះជាជាខ្ញុំមានលុយចាយ មានអ្នកបំរើ មានឡានទំនើបប៉ុន្តែទាំងនេះគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្តាយខ្ញុំដែលគាត់ទាំងពីខំរកនោះទេ ចំណែកខ្ញុំគ្រាន់តែជាបុរសម្នាក់ដែល មានការងារល្អធ្វើមួយនឹងជាមនុស្សដែលល្អប៉ុណ្ណោះ។ចៃដន្យថ្ងៃមួយខ្ញុំបានបើកឡានដែលប៉ាម៉ាក់ខ្ញុំបានទិញសម្រាប់ឲ្យអ្នកបើកឡានជូនខ្ញុំទៅធ្វើការ ដោយខ្លួនឯង ស្រាប់តែបើកៗក៏ឃើញមានហ៊ាងគុយទាវមួយកន្លែងខ្ញុំក៏ចូលទៅញាំ វាហាក់ដូចជានិស្ស័យដែលបណ្តាលឲ្យ ខ្ញុំបានជួបនឹងនារីរត់តុម្នាក់ឈ្មោះ តីតី ពិតណាស់នាងជានារីសាមញ្ញជនម្នាក់ប៉ុន្តែសម្រស់សាមញ្ញៗរបស់នាងធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ គ្រាន់តែសម្រស់ធ្វើឲ្យខ្ញុំលង់យ៉ាងខ្លាំង ហើយនៅពេលនាងនិយាយសំដីដ័ស្រទន់របស់នាងមករកខ្ញុំពេលនោះហើយធ្វើឲ្យខ្ញុំចាប់អារម្មណ៍កូនស្រីគេបាត់។ ទោះពេលខ្លះខ្ញុំបានជួបនឹងនារីដែលមានឋានៈក៏ដូចជាសម្រស់ស្រស់ស្អាតឆើតឆាយរបស់គេរួមទាំងសម្តីមិនសមរម្យខ្ញុំមិនចាប់ចិត្តបន្ទិចសោះឡើយប៉ុន្តែមិនដូចជាមានអារម្មណ៍បានជួបនាងនៅពេលនេះទេ។ ការញាំគុយទាវថ្ងៃទីមួយឡៃតែលង់នឹងកូនគេគ្មានបានធ្វើអីទេ ដល់ពេលទៅញាំជាញឹកញាប់បានប្រហែលជា៥ទៅ ៦ដងស្រាប់តែហ៊ានសុំលេខកូនក្រមុំគេ។ ហើយពេលដែលខ្ញុំនិយាយជាមួយនាងយូៗទៅក៏ស្រលាញ់គ្នាហើយខ្ញុំក៏បានសាកសួរពីប្រវត្តិគ្រួសាររបស់នាង ហើយនាងបាននិយាយយ៉ាងស្មោះត្រង់មកកាន់ខ្ញុំ ថានាងត្រូវធ្វើការព្រោះតែឪពុកឈឺមើលថែទាំគាត់រហូតជំពាក់លុយគេច្រើនគ្មានលទ្ធិភាពសម្រាប់ ព្យាបាលនៅមន្ទីពេទ្យក៏បានស្លាប់បន្សល់បំណុលដែលជំពាក់ថ្លៃថ្នាំពេទ្យហើយណាមួយបងប្រុសលេងល្បែងជំពាក់គេជុំទិសទៀតទៀតុ។ ពេលនោះហើយដែលខ្ញុំបានប្រាប់នាងថាខ្ញុំមិនមែនយកលុយទៅទិញទឹកចិត្តដែលនាងស្រលាញ់ខ្ញុំទេប៉ុន្តែខ្ញុំគ្រាន់តែមិនចង់ឃើញមនុស្សដែលខ្លួនឯងស្រលាញ់ត្រូវមកធ្វើការរត់តុសងបំណុលគេ ហើយខ្ញុំបានគិតថានឹងរៀបការយកនាងទៅរស់នៅក្នុងផ្ទះជាមួយគ្នា ក្រោយពេលខ្ញុំយករឿងនេះទៅជំរាប់ប៉ាម៉ាក់ខ្ញុំ។ ប៉ុន្តែពេលនោះបែរជាឪពុកម្តាយខ្ញុំថាមិនពេញចិត្តទៅវិញ គាត់ថានាងស្រលាញ់ខ្ញុំព្រោះតែទឹកលុយដែលខ្ញ្ំបានចាយវាទៅលើនាងតែប៉ុណ្ណោះ បើពេលដែលខ្ញុំក្រគ្មានលុយនាងនោះប្រាកដណាស់នឹងមិនស្រលាញ់ខ្ញុំទេ ។ពេលនោះខ្ញុំខឹងឪពុកម្តាយខ្ញុំដែរតែក៏មានកូនចិត្តមួយគិតបែបនេះដែរក៏សម្រេចចិត្ត សាកចិត្តនារីនោះមើល។ ត្បិតតែគាត់បាននិយាយប្រម៉ាតមើលងាយនាងតែគាត់ក៏ចង់ដឹងពីក្រសែរភ្នែកដែលខ្ញុំស្រលាញ់នារីនឹង ថាចរិកល្អ អាចមើលថែទ្រព្យសម្បត្តិគាត់បាន ជាមនុស្សយ៉ាងមិច។ ពេលនោះខ្ញុំបាននាំគាត់ទៅហូបគុយទាវនៅហ៊ាងនោះ ហើយប្រាប់នាងថាគ្រាន់តែជាអ្នកបើកឡានស៊ីប្រាក់ខែគេតែប៉ុណ្ណោះ ហើយលុយដែលបងដោះបំណុលឲ្យអូនគឺជាលុយដែលបងខ្ចីពីថៅកែបងទេ បងមិនមែនជាកូនអ្នកមាននោះទេ តើអូននៅស្រលាញ់បងទេ? គ្រាន់តែពេលនាងបានលឺខ្ញុំនិយាយបែបនោះនាងបានយំហើយមិននិយាយស្តីអ្វីទាំងអស់ហើយនាងក៏បានបិទទូរសព្ទបាត់ទៅ។ ពេលនោះខ្ញុំបានគិតថាអ្វីគ្រប់យ៉ាងគឺដូចជាសម្តីដែលប៉ាម៉ាក់ខ្ញុំនិយាយពិតមែន។ពេលនោះក្នុងចិត្តខ្ញុំបានស្អប់នាងព្រោះនាងជាស្រីមុខលុយ ហើយក៏ស្អប់ខ្លួនឯងខ្លាំងដែរដែលមើលមនុស្សខុស ។ ថ្ងៃនេះខ្ញុំបានជូនប៉ាម៉ាក់ខ្ញុំទៅពិសាគុយទាវម្តងទៀត ខ្ញុំរៀបនឹងស្តីថាឲ្យនាងទៅហើយស្រាប់តែនាងកាន់លុយមកឲ្យខ្ញុំហើយប្រាប់ខ្ញុំថាបងយកលុយទាំងនេះទៅសងថៅកែបងវិញចុះ នេះជាលុយដែលខ្ញុំបានខ្ីពីថៅកែរបស់ខ្ញុំព្រមទាំងលុយដែលខ្ញុំខំសន្សំទុក ខ្ញុំអាណិតបងណាស់ដែលខំខ្វីលុយពីថៅកែមកសងបំណុលឲ្យខ្ញុំ។អូនមិនស្អប់បងទេរឹតតែស្រាលាញ់ខ្លាំង គ្រាន់តែអូនសុំបងរឿងមួយថ្ងៃក្រោយបងកុំកុហកអូនទៀតអីទោះបងជាអ្វីក៏អូនស្រលាញ់បងដែរ ។ គ្រាន់តែលឺបែបនោះប៉ាម៉ាក់របស់ខ្ញុំក៏មានអារម្មណ៍ពេញចិត្តនាងយ៉ាងខ្លាំងព្រមទាំងនិយាយថានាងពិតជាមានចរិកល្អដូចជាកូនមីងនិយាយពិតមែន មនុស្សស្រីបែបនេះហើយដែលសាកសមជាមួយកូនប្រុសមីងខ្លាំងបំផុត។ ពេលនោះ តីតី ក៏ឈប់ធ្វើជាអ្នករត់តុហើយរៀបការជាមួយបុរសនោះហើយព្រមទាំងមានកូន៣ នាក់ជីវិតគ្រួសាររបស់ពួគគេពោពេញទៅដោយសុភមង្គលទាំងសងខាង។ អត្តន័យនៃរឿង ក្តីស្រលាញ់មិនប្រកាន់ថាមានឫក្រទេ ជួនកាលអ្នកអាចដឹងពីមនុស្សម្នាក់នឹងបានយ៉ាងច្បាស់ថាគិតចំពោះអ្នកបែបណានៅពេលដែលអ្នកគ្មានអ្វីគ្រប់យ៉ាង កុំព្យាយាមតំឡើងខ្លួន ដាក់ខ្លួនទើបមើលដឹងថាអ្នកណាស្រលាញ់អ្នកពិត។ កែសម្រួលដោយស្រីពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *