៧ ប្រការ ដែលនាំអ្នក អោយក្លាយ ជាស្រ្តី នាំលាភ នាំសំណាង ដល់ប្តី!
លើលោកនេះ មានស្រ្តី ៣ ប្រភេទ ១ គឺស្រ្តីនាំលាភដល់ប្តី ប្រភេទ ២ ស្រ្តីនាំស៊យដល់ប្តី និង ប្រភេទ ៣ គឺស្រ្តី ដែលតាំងខ្លួន ជាកណ្តាល ។ តែពេលនេះ យើងខ្ញុំ សុំលើក យកស្ត្រីម្នាក់ដែលអាចនាំលាភសំណាងដល់ស្វាមី មកបកស្រាយសិន គឺថាគាត់ ជាស្ត្រីម្នាក់ ដែលអាចធ្វើឲ្យគ្រួសារមានភាពរុងរឿងហើយគាត់គួរតែធ្វើរឿង ៧ ប្រការខាងក្រោម ដើម្បីនាំហេង នាំលាភសំណាង ដល់ បុរស ដែលជាស្វាមី ៖ ប្រការ 1. នៅពេលដែលអ្នករៀបការរួច អ្នកមិនត្រូវប្រកាន់ចរិតរឹងរូសដូចពីមុនឡើយ ដោយធ្វើជាភរិយាល្អ និងម្តាយល្អ ទើបអាចជួយស្វាមីអ្នកបាន។ ប្រការ 2. អ្នកគួរតែស្រឡាញ់ម្តាយឳពុករបស់ស្វាមីអ្នកដូចជាម្តាយឳពុករបស់អ្នក ទើបគ្រួសារមានសុភមង្គល មិនមានជម្លោះច្រើន ទើបលាភចូលច្រើន។ ប្រការ 3. អ្នកគួរតែស្វែងយល់ចិត្តស្វាមីអ្នកឲ្យបានច្រើន។ នៅពេលដែលអ្នកយល់ចិត្តគ្នា នោះការប្រកែកគ្នានឹងពុំសូវមានទេ។ ប្រការ 4.អ្នកមិនគួរគ្រប់គ្រងស្វាមីច្រើនឡើយ ព្រោះវាអាចធ្វើឲ្យគេធុញនឹងអ្នក។ ដូចនេះអ្នកគួរតែស្រឡាញ់គេឲ្យបានច្រើន ទើបគេអាចកាន់តែស្រឡាញ់អ្នកច្រើនជាងមុន។ នោះគ្រួសារអ្នកនឹងមានសុភមង្គល ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យនាំលាភដល់អ្នក។ ប្រការ 5.អ្នកមិនគួរកែប្រែគេដោយប្រើការបង្ខំនោះទេ តែអ្នកអាចធ្វើឲ្យគេកែប្រែដោយខ្លួនឯងដើម្បីអ្នក។ នោះទើបគ្រួសារអ្នកមានសុភមង្គល។ ប្រការ 6. ក្រោយពេលដែលគេមកដល់ផ្ទះ អ្នកមិនត្រូវរអ៊ូច្រើនទេ ព្រោះគេត្រឡប់មកវិញសង្ឃឹមចង់ស្តាប់សម្លេងអ្នក។ ប្រការ 7. អ្នកមិនត្រូវប្រើការសង្ស័យមកធ្វើការវិនិច្ឆ័យចំពោះគេឡើយ ដោយត្រូវមានជំនឿចិត្តចំពោះគេ៕