ប្តីខំសន្សំលុយយ៉ាងលំបាក ទំរាំបានទិញទូរស័ព្ទ iphone 11 pro max តែបែរជាជ្រុះបាត់ទូរស័ព្ទ នៅផ្សារទំនេីបអ៊ីអន២ ហើយបុរសម្នាក់ក៏ដើរមករើសយកទូរស័ព្ទនោះទៅបាត់ សូមបងប្រុសដែលរើសបាន មេត្តាប្រគល់ឲ្យម្ចាស់គេវិញផង

ករណីបាត់​ទូរស័ព្ទ​ គឺតែងតែកេីតមានឡេីងជារឿយៗនិង​ធ្វើ​ការ​ផ្សព្វផ្សាយប្រកាស​ស្វែងរក​នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនបានជ្រុះបាត់ នៅតាមដងវិថី នៅពេលដែលគាត់កំពុងធ្វើចរាចរណ៏តាមដងផ្លូវ ក៏ដូចជាច្រឡំទុកនៅ​កន្លែង​ណាមួយ រួចក៏មានអ្នកដទៃមកពីក្រោយយកទៅបាត់តែម្ដង។

 

ជាក់ស្ដែង​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ស្រ្តីម្នាក់​បាន​ជ្រុះបាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ iphone 11 pro max ពណ៌ប្រផេះ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែងក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​កំពុង​ដេីរ​ផ្សារ​ទិញ​ឥវ៉ាន់​​ ក្រោយ​មកក៏ត្រូវបាន​បុរស​ម្នាក់ដែលជាអ្នក​ដេីរពីក្រោយបានប្រទះឃេីញ​ក៏រេីសយកទៅបាត់តែម្តង។​

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vin Wins ដែល​ត្រូវ​ជា​ម្ចាស់​ទូរស័ព្ទ​ដែលបាន​បាត់​ខាងលេីបានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ខ្ញុំបានបាត់ទូរស័ព្ទ iphone 11 pro max ពណ៌ប្រផេះ នៅផ្សារទំនេីបអ៊ីអន សែន សុខ ក្មេងស្រីដេីរប៉ះធ្វេីអោយធ្លាក់ទូរស័ព្ទ ក្មេងស្រីក៍ប្រាប់បុរសដែររេីសបាននោះថា ជារបស់ខ្ញុំដែលនាងបានដេីរប៉ះ តែបុរសម្នាក់នេះនៅតែយក ដេីរទៅ

នេះជាវីដេអូ ចេញពីកាមារ៉ាសុវត្ថិភាព បេីបងអ្នករេីសបានឃេីញ សូមមេត្តាប្រគល់អោយខ្ញុំវិញផង​ វាមានអត្ថន័យខ្លាំងណាស់ សំរាប់ខ្ញុំ ប្តីខ្ញុំគាត់ខំសន្សំលុយ យ៉ាងលំបាកហេីយវាមានឯកសារសំខាន់ៗជាច្រេីននៅក្នុងទូរស័ព្ទនេះ។ មិនចង់ជំពាក់កម្មពារគ្នាទេ បងខាងផ្សារណែនាំអោយខ្ញុំដាក់ពាក្យប្តឹង 077 797 838»។

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *