កំពុងឈប់រង់ចាំភ្លើងស្តុប បុគ្គលិកNham24 ត្រូវបានបុរសម្នាក់ចូលទៅវា យទាំងកំរើល ផ្អើលអស់អ្នកធ្វើដំណើរ (មានវីដេអូ)

កាលពីវេលាម៉ោងជាង៨ និង៣០យប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២០នេះ មានករណីអំពើហិ ង្សាមួយ​ ដោយបុរសម្នាក់ បានវា យ ទៅលើបុគ្គលិកដឹកម្ហូបអាហាររបស់ក្រុមហ៊ុនNham24 រងរបួសបែកច្រមុះ និងពកក្បាល បង្កការភ្ញាក់ផ្អើលនៅចំនុចស្តុបពេទ្យចិនជិតអគារ៤២ជាន់ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

បុរស ដែលវា យគេនោះ បានឲ្យដឹងថាមូលហេតឈានដល់ខ្លួនប្រើអំពើ ហិ ង្សា នោះដោយសារខឹងរឿងបុគ្គលិកផ្នែកដឹកជញ្ចូននោះ ជិះម៉ូតូគៀរខ្លួន ទើបជិះតាមសួររកខុសរកត្រូវ លុះដល់ចំណុចខាងលើ ពេលកំពុងជាប់ស្តុបក៏បានចុះវា យ តែម្តង។

រីឯបុគ្គលិកផ្នែកដឹកជញ្ចូន បានឲ្យដឹងថាខ្លួនមិនបានដឹងរឿងអ្វីទាល់តែសោះ ស្រាប់តែកំពុងរង់ចាំស្តុប ត្រូវបានបុរសនោះជិះបំបុក និងចុះវា យទាំងដៃ ជាមួយមួកសុវត្ថិភាព ហើយបានអ្នកដំណើរតាមផ្លូវជួយឃាត់ និងតេហៅសមត្ថកិច្ច។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *