សូមជួយចែករំលែកឲ្យគ្រប់គ្នាបានដឹងផង មកដឹង កំរិតជាតិពុលនៅក្នុងត្រីក្រពត ត្រឹម១០ទៅ៣០នាទី ក្រោយបរិភោគហើយ អាចគ្រោះថ្នាក់ដល់អាយុជីវិតបាន…

កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០ នៅវេលាម៉ោង៦ល្ងាច យោងតាមរបាយការរបស់សមត្ថកិច្ចក្នុងស្រុកឱរ៉ាល់បានឲ្យដឹងថាមានករណី ពុលត្រីកំពតបណ្តាលអោយស្លាប់មនុស្ស២នាក់បានបាត់បង់អាយុជិវិត និង៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ក្រោយពីយកត្រីក្រពតធ្វើម្ហូបបរិភោគ។

ពាក់ព័ន្ធនឹងរឿងនេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Vutha Yean ដែលជាវេជ្ជបណ្ឌិតបានបង្ហោះចែករំលែក ពីកំរិតជាតិពុលក្នុងត្រីក្រពត និង ការសង្គ្រោះយ៉ាងដូច្នេះថា៖ ជាតិពុលនៅក្នុងត្រីនេះហៅថា tetrodotoxin គឺជាជាតិពុលប្រភេទ ធ្វើឱ្យពុលប្រពន្ធ័ប្រសាទខ្លាំង potent neurotoxin ,គ្មានប្រូតេអ៊ីន រលាយក្នុងទឹក មិនត្រូវបានបំផ្លាញនៅសីតុណ្ហភាពក្តៅឬស្ងួតទេ ជាតិពុលត្រូវបានធ្វើឱ្យអសកម្មនៅក្នុងមជ្ឈដ្ឋានអាស៊ីតនិងបាសខ្លាំង ,។

Tetrodotoxinច្រើនប្រមូលផ្តុំនៅក្នុង ពងត្រី ពោះវៀន ថ្លើម របស់ត្រីកំពត pufferfish, porcupinefish, ocean sunfish, triggerfish…

រោគសញ្ញាគ្លីនិក៖ បន្ទាប់ពីបរិភោគត្រីកំពត ផ្ទុក tetrodotoxin រោគសញ្ញាលេចឡើងបន្ទាប់ពី ១០ ទៅ ៣០ នាទី៖ ស្ពឹកមាត់ អណ្តាតពីរ ឈឺក្បាល ក្អួត ពិបាកនិយាយ ស្ពឹកម្រាមដៃ ដៃនិងជើងខ្សោយ អស់កម្លាំង ប្រកាច់ បាត់បង់ស្មារតី Coma ឬ ស្លាប់ដោយសារងាប់សាច់ដុំផ្លូវដង្ហើមឬខ្សោយប្រពន្ធ័ឈាមរត់ស្រួចស្រាវ។
រោគសញ្ញាផ្សេងទៀត: bradycardia, arrhythmia, hypotension, ការថយចុះកម្តៅ,ស្វាយ, cyanosis, ឈប់ដកដង្ហើម, ការបាត់បង់នៃរំញោច tendon reflex និងmuscle tone។

តេស្ត ដែលត្រូវ ធ្វើ៖ ឈាម: cbc អេឡិចត្រូលីត, Ure, creatinine, transaminase,glucose, acid -base balance…. ECG: bradycardia, arrhythmia ការរក (TTX) ក្នុងសំណាកអ្នកជំងឺ (មានក្នងប្រទេសជឿនលឿន)

ការព្យាបាល បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុត ប្រសិនបើអ្នកជំងឺមានរោគសញ្ញាស្រាល ៗ ៖ ផ្តល់activated charcoal 1 – 2g / kg ឬ sorbitol lg / kg ប្រសិនបើធ្ងន់ បាត់បង់ស្មារតី គេអាចសង្គ្រោះតាម ABC, លាងក្រពះ ប្រសិនមកពេទ្យលឿន, ដាក់សេរ៉ូមរក្សារលំនឹងសម្ពាធឈាមឬដើម្បីផ្តល់ថ្នាំសង្គ្រោះបន្ទាន់ផ្សេងទៀង ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *