ព្រឹរោមតែម្តង ស្រីម្នាក់ពេលសម្រាលកូនបែរជាទៅសម្រាលនៅក្នុងសមុទ្រទៅវិញ តែក្រោយដឹងការពិតហួសចិត្តគ្រប់គ្នា…

ភ្ញៀវទេសចរស្រីម្នាក់ឈ្មោះ Hadia Hosny El បានចែករំលែករូបភាពដ៏អស្ចារ្យមួយចំនួនដែលនាងបានថតដោយចៃដន្យ នៅលើឆ្នេរសមុទ្រក្រហម រវាងអាហ្វ្រិក និងកោះអារ៉ាប់។ នៅពេលនាងឈរនៅយ៉រនាងបានឃើញបុរសវ័យកណ្តាលម្នាក់ និងបុរសវ័យក្មេងម្នាក់នៅលើឆ្នេរខ្សាច់បានកាន់ទងផ្ចិត។ ហើយបុរសវ័យកណ្តាលម្នាក់នោះជាអ្នកដែលបានធ្វើអ្វីគ្រប់យ៉ាង។

បន្តិចក្រោយមក នាងដឹងថាពួកគេបានរៀបចំឱ្យកំណើតនៅក្នុងទឹក។ វាចម្លែកណាស់ប៉ុន្តែវាជារឿងធម្មតានៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប។ តាមការស្រាវជ្រាវ ក្នុងការសម្រាលកូននឹងមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះដែលត្រាំក្នុងទឹក ហើយនឹងធ្វើឱ្យម្តាយសម្រាលការឈឺចាប់ និងកាត់បន្ថយការកន្ត្រាក់ស្បូន។ ទារកនឹងកើតមកនៅក្រោមទឹកភាគច្រើន គឺបន្ទាប់ពីផ្ដល់កំណើត។ ពួកគេទំនងជាមានភាពស្ងប់ស្ងាត់ជាងកុមារដទៃទៀត ភាគច្រើននៃគេបារម្ភថាទារកដែលកើតក្រោមទឹកមិនអាចដកដង្ហើមបាន ប៉ុន្តែនៅពេលដែលទងផ្ចិតមិនត្រូវបានកាត់ផ្ដាច់ អុកស៊ីសែនត្រូវបានបញ្ជូនទៅដើម្បីជួយឱ្យទារកដកដង្ហើមតាមរបៀបដែលមានស្ថេរភាព។

រឿងនេះបន្ទាប់ពីត្រូវបានចែករំលែកបានទាក់ទាញអ្នកបញ្ចេញមតិជាច្រើន។ ភាគច្រើននៃអ្នកបញ្ចេញមតិ ត្រូវបានពន្យល់ឱ្យដឹង ហើយពួកគេមានការរំភើប និងចង់ដឹង ចង់ឃើញអំពីវិធីសាស្រ្តនៃការសម្រាលកូននេះ។ តែពួកគេមិនភ្លេចផ្ញើសារការសរសើរដល់ទារកនេះទេ ដូចជា “ទារកស្រស់ស្អាត” ឬសង្ឃឹមថាទារកនោះនឹងមានសុខភាពល្អ។

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *