អស្ចារ្យណាស់ ដំរី​រោម​ក្រាស់ ផុត​ពូជ​ជាង​ ៤000ឆ្នាំ​ អាច​នឹង​កើត​មាន​វិញ​​ម្ដងទៀត…

ពូជដំរីរោមក្រាស់ Woolly Mammoth ត្រូវបានផុតពូជអស់រយៈពេលជាង ៤០០០ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា សត្វប្រភេទនេះ នឹងអាចកើតមានឡើងវិញ នៅលើផែនដី ក្នុងរយៈពេល ២ឆ្នាំទៀត។

គួរឲ្យដឹងថា ដំរីរោមក្រាស់ប្រភេទនេះ បានដើរត្រាច់ចរ នៅឯវាលអត់មានដើមឈើនៃតំបន់ស៊ីបេរី (Siberia) មុនពេលដែលមនុស្សសម័យបុរាណ ប្រហែលជាបានដេញប្រមាញ់វារហូតដល់ផុតពូជអស់។

បច្ចុប្បន្ន គម្រោងមួយដែលគ្រោងធ្វើឲ្យដំរីរោមក្រាស់ Woolly Mammoth មានជីវិតរស់នៅលើផែនដីនេះវិញ បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំទៀត ពូជដំរីដែលមានមាឌធំសម្បើមនេះ អាចនឹងត្រូវបានបង្កើតឡើង ជាប្រភេទកូនកាត់រវាង ដំរីអាស៊ី និង ដំរី Mammoth ហើយគេប្រហែលជាឲ្យឈ្មោះវាថា «Mamephant»។ វានឹងត្រូវបង្កើតឡើងពី DNA ដែលស្រង់ចេញពីសាកសពដំរី Mammoth ដែលកក ត្រូវបានគេបានរក្សាទុកជាយូរ៕

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *