តាមពិតសាច់កណ្ដុរត្រូវបាន ឲ្យតម្លៃថាជាម្ហូបស៊ុបយិនសិនតម្លៃថ្លៃជាងសាច់មាន់ និងជ្រូកទៅទៀតព្រោះ…
ឥណ្ឌា: កណ្ដុរទើបចាប់បានថ្មីៗ គឺជាមុខម្ហូបវិស្សមកាលកំពូលសម្រាប់មហាជនដែលនាំគ្នាសម្រុកចូលទិញនៅក្នុងផ្សារនៅភាគឦសានប្រទេសឥណ្ឌា ដែលពេញនិយមទទួលទានសាច់កណ្ដុរក្នុងស្រុក។មិនថាស្រុសទឹកក្ដៅ ពន្លាត់ស្បែក និងចម្អិនក្នុងទឹកស៊ុបហឹរ កណ្ដុរមានប្រជាប្រិយភាពខ្លាំងជាងមាន់ និងសាច់ជ្រូកដោយអតិថិជននៅផ្សារថ្ងៃអាទិត្យ ក្នុងភូមិគូម៉ារីកាតា នៃរដ្ឋអាសសាម។អ្នកដើរផ្សារបានទិញកណ្ដុរទើបចាប់ និងពន្លាត់ស្បែកថ្មីៗរាប់រយក្បាល ដែលកសិករក្នុងភូមិបាននិយាយថា វាត្រូវបានប្រមាញ់ពីស្រែដើម្បីកុំឲ្យបំផ្លាញដំណាំស្រូវនៅក្នុងរដ្ឋ ដែលជាប់នឹងប្រទេសប៊ូតង់។
កណ្ដុរអាំងឆ្អើរឆ្អិនស្រាប់ក៏ពេញនិយមផងដែរ។នៅក្នុងរដូវរងា ពេលផុតរដូវបេះស្លឹកតែ ពលរដ្ឋអម្បូរ អាឌីវ៉ាស៊ីស បាននាំគ្នាចុះវាលស្រែដើម្បីដាក់អន្ទាក់ចាប់កណ្ដុរលក់នៅផ្សារ។ សាច់កណ្ដុរ ១ គីឡូក្រាម ដែលត្រូវបានចាត់ទុកជាអាហារដ៏ឈ្ងុយឆ្ងាញ់ លក់ក្នុងតម្លៃប្រមាណ ២០០ រូពី (២,៨ ដុល្លារ) ស្មើនឹងសាច់មាន់ និងជ្រូកដែរ។
សាមបា សូរ៉េន ជាអាជីវករលក់កណ្ដុរ ក្នុងភូមិគូម៉ារីកាតា បានប្រាប់អ្នកសារព័ត៌មាន ថា៖ «យើងបានដាក់អន្ទាក់ក្នុងវាលស្រែ ខណៈហ្វូងកណ្ដុរនាំគ្នាមកស៊ីសន្ទូងពលរដ្ឋ»។គួរបញ្ជាក់ថា កណ្ដុរខ្លះមានទម្ងន់ជាង ១ គីឡូក្រាមក្នុងមួយក្បាល ដែលឈ្មួញលក់នៅផ្សារ បាននិយាយថា ពួកគេអាចចាប់សត្វកណ្ដុរស្រូវបានពី ១០ ទៅ ២០ គីឡូក្រាមក្នុង ១ រាត្រី។
ប្រភព៖ sakkarach