ព្រឺរោមណាស់ ចាប់បានសត្វក្រពាយក្ស ធំជាងគេបំផុតនៅលើពិភពលោក ប្រវែង ៤.៦ម៉ែត្រ មានទម្ងន់ដល់ទៅ…

អាមេរិក ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សត្វក្រពាដែលធំជាងគេ បំផុតក្នុងពិភពលោក ត្រូវចាប់បាន ដោយគ្រួសារមួយ រស់នៅក្នុង សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ កន្លងទៅនេះ។

សត្វក្រពាយក្សនេះ មានប្រវែង ៤.៦ ម៉ែត្រ និង ទម្ងន់ ៤៥៨ គីឡូក្រាម ត្រូវចាប់បាន ដោយ គ្រួសារមួយ មាន សមាជិក ៥ នាក់ រស់នៅក្នុងទីក្រុង Thomaston កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។ ដើម្បីចាប់សត្វក្រពា យក្សមួយក្បាលនេះ សមាជិកគ្រួសារ Stokes ដែលមានអ្នកស្រី Mandy Stokes និង ប្តី ព្រមជាមួយនឹង ប្អូនថ្លៃ និងកូនរបស់គាត់ពីរនាក់ទៀត បានចំណាយពេល រហូតដល់ទៅ ១០ ម៉ោង ទំរាំអាចចាប់វាបាន។


អ្នកស្រី Mandy Stokes បានឲ្យដឹងថា នៅពេលដែលអ្នកស្រី ឃើញសត្វក្រពានេះ គាត់និង ក្រុមគ្រួសារ មានអារម្មណ៍រំជួលចិត្ត ខ្លាំងណាស់ ប៉ុន្តែអ្នកស្រី និង ក្រុមគ្រួសារ បានព្យាយាម ប្រយុទ្ធតតាំង ជាមួយវា រហូតដល់វាងាប់ ទើបអូសវា មកកាន់ដីគោក។ អ្វីដែលអ្នកស្រីភ្ញាក់ផ្អើលនោះ គឺនៅពេលដែលអូសវា មកកាន់ដីគោក វាដូចជាធំខ្លាំងណាស់ រហូតធ្វើ ឲ្យម៉ាស៊ីនស្ទូចសត្វ បានបាក់ ។

យ៉ាងណាមិញ ក្រោយពីបានប្រមាញ់សត្វក្រពា ដ៏ធំនេះហើយ វាត្រូវបានគេដាក់ឈ្មោះ ឲ្យថា ជាសត្វក្រពា ដែលធំជាងគេ នៅក្នុងកំនត់ត្រាថ្មី របស់ពិភពលោក។

គួរបញ្ជាក់ផងដែរ សត្វក្រពា គឺជាសត្វដែលស្ថិតនៅក្នុង ប្រភេទសត្វកាចសាហាវ ហើយត្រូវបាន ដាក់ឲ្យប្រមាញ់ ស្របច្បាប់ នៅក្នុងសហរដ្ឋអាមេរិក៕
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *