អស្ចារ្យ ខ្លាំងណាស់! បុរសម្នាក់បានយកផេះមកច្នៃធ្វើជាប្រាសាទអង្គរវត្ត ពិតជាស្រស់ស្អាតខ្លាំងណាស់…
ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលបុរសម្នាក់ឈ្មោះ ប្រេស ប្រាណ រស់នៅក្រុងសៀមរាប បានយកផេះមកច្នៃធ្វើជាប្រាសាទអង្គរវត្ត ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយក៏បានទទួលការកោតសរសើរពីមហាជនជាច្រើនផងដែរ។ បុរសម្នាក់នោះតែងតែឆ្លៀតពេលវេលាដែលសំរាកពីការសិក្សា មកធ្វើប្រសាទអង្គរវត្តដែលច្នៃដោយផេះ មកតាំងនៅលើដី រួមទាំងមានដើមឈើតូចៗជាច្រើន ពិតជាស្រស់ស្អាតនិងមានភាពអស្ចារ្យ ខ្លាំងណាស់។
នេះបានបញ្ជាក់ឲ្យឃើញថា កូនខ្មែរពិតជាមានសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ណាស់ ដែលអាចបង្កើតនូវប្រាសាទអង្គរវត្តដ៏អស្ចារ្យ នេះបាន ដែលជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញរបស់កម្ពុជា និងពិភពលោកទាំងមូល។