លោកពូម្នាក់នេះបានមកដូរលុយ ស្រាប់តែជ្រុះថង់លុយនេះមិនដឹងខ្លួន តែសំណាងល្អត្រូវបានម្ចាស់កន្លែងដូរលុយចិត្តល្អ រើសយករក្សាទុក នឹងប្រកាសស្វែងរកលោកពូ ឲ្យមកយកលុយទៅវិញផង

ករណីរើសបានលុយ គឺយើងតែងតែឃើញមានការកើតឡើងជារឿយៗ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយមហាជនរបស់យើងបានជ្រុះបាត់ នៅតាមដងវិថី ឬក៏នៅពេលដែលគាត់កំពុងធ្វើចរាចរណ៏តាមដងផ្លូវ ក៏ដូចជាច្រឡំទុកដាក់ប្រាក់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀត ហើយក៏ភ្លេចថាខ្លួនទុកនៅទីណា។

 

ដោយឡែក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គឺមានករណី រើសបានថង់លុយមួយ បានកើតឡើងទៀតហើយ ដែលយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Techsorng Chhour បានរើសបានលុយមួយចំនួនរបស់អ៊ំប្រុសម្នាក់ ដែលគាត់
បានមកប្ដូរលុយ រួចក៏ជ្រុះតែម្ដង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”សូមបងប្អូនជួយស៊ែរឲ្យលោកពូគាត់បានឃេីញផង។ គាត់មកប្តូរលុយកន្លែងខ្ញុំ ក៏ជ្រុះថង់លុយនេះ ខាងខ្ញុំមិនដឹងជាអាចទាក់ទងទៅគាត់បានតាមណាក៏សុំផុសក្នុង ហ្វេសប៊ុក ក្រែងគាត់ដឹង និងមានបងប្អូនណាស្គាល់គាត់ សូមឲ្យគាត់មកទទួល លុយនេះវិញ អរគុណបងប្អូនជួយស៊ែរ”។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *