សូមជួយលើកទឹកចិត្តកូនខ្មែរផង! ក្មេងស្រី​កំពូល​ឆ្លាត​ អាចធ្វើការគណនាលេខ​បូកដក៥ខ្ទង់​ ដែលមានលេខរៀង៣ជួរក្នុងរយះពេលត្រឹមតែ៣៥វិនាទី​ ស្ទើរតែ​មិន…(មានវីដេអូ​)

ពិតជា​រឿងមួយ​ដ៏អស្ចារ្យ​ ខ្លាំង​ណាស់ដែលកុមារីម្នាក់នេះធ្វើការគណនាលេខ​បូកដកដល់ទៅ៥ខ្ទង់​ ដែលមានលេខរៀងដល់ទៅ៣ជួរផងដែរនោះ​ ក្នុងរយះពេលត្រឹមតែ៣៥វិនាទីតែ​ប៉ុណ្ណោះ​ ហើយការគិតលេខនេះផងដែរ​ គឺជាការ​អនុវត្តន៍តាម​នូវក្បួនគិតលេខរបស់ចិន​ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ​ បច្ចុប្បន្ន​នេះ​កម្មវិធី​ UCMAS CAMBODIA​ ​ក៏មាននៅប្រទេសកម្ពុជាផងដែរ។

 

គួរបញ្ជាក់ផងដែរថា​ កម្មវិធី​ UCMAS CAMBODIA បានធ្វើការបង្ហាត់បង្រៀដល់ក្មេងៗដែលជាសិស្សានុសិស្សជាច្រើននៅប្រទេសកម្ពុជាដែលមានចាប់ពីអាយុ៤ឆ្នាំ​ ដល់​ ១២ឆ្នាំ​ ឲ្យចេះគិតលេខឲ្យបានត្រឹមត្រូវ​ និងមានភាពរហ័សបំផុត​ ហើយអ្វីដែលពិសេសនោះ​ ក្មេង​ៗដែលជាសិស្សានុសិស្សខាងលើក៏មានឱកាសក្នុងការចូលរួមប្រកួតប្រជែងជាមួយនិងសិស្សានុសិស្សបរទេសទូទាំងពិភពលោកផងដែរ​ ហើយជា​លទ្ធផល​សិស្សានុសិស្សរបស់ខ្មែរយើងក៏បានទទួលជ័យ​លោភី​ក្នុង​កម្មវិធី​គិតលេខរហ័សបំផុតជា​លក្ខណៈ​អន្តរជាតិ​ជាតិផងដែរ​ ពិតជា​គួរឲ្រ​សរសើរ​ និងមាន​មោទនភាព​ភាពខ្លាំងណាស់ចំពោះប្រទេសជាតិ។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *