ប្រុសៗបើមិនចង់ទឹកភ្នែកចាំបាច់គួរតែដឹង! អាចចៀសវាងបានចៀសទៅមនុស្សស្រីទាំង៤ប្រភេទនេះ មិនគួរមកយកធ្វើជាប្រពន្ធទេប្រយត័្នតែ វេទនា ធ្លាក់ខ្លួន និងងើបមុខ…
ដូចសុភាសិតមួយបានលើកឡើងថា “បុរសជោគជ័យ គឺតែងតែមានស្រ្តីឈរនៅពីក្រោយ” គឺមានន័យថា រាល់ការធ្វើអ្វីមួយ បុរសៗជាប្តីតែងតែចង់បានការប្រឹក្សាពីនរណាម្នាក់ដែលនៅជិតខ្លួនបំផុត ដូច្នេះប្រពន្ធនិងហើយដែលជាមនុស្សម្នាក់ដែលតែងតែចេះយល់ទុក្ខធុរៈ និងកិច្ចការងាររបស់ប្តី គឺពិតជាសំខាន់ខ្លាំងណាស់ ដូចនេះហើយការជ្រើសរើសគូរស្រករ គឺត្រូវតែមានការគិតពិចារណាអោយបានល្អិតល្អន់ជាមុនសិន មុននឹងធ្វើការសំរេចចិត្ត ដើម្បីចៀសវាងការលង់ខ្លួនដោយប្រការណាមួយ។ ទាំង៤ចំនុចនេះ ដែលមនុស្សប្រុសគួរតែដឹង និងចៀសវាងពីមនុស្សស្រី៖
១- មនុស្សស្រីប្រព្រឹត្តិរឿងអបាយមុខ
មនុស្សស្រីដែលចេះលេងល្បែង ផឹកស្រា ដើរលេង និងទាក់ទងបុរសដទៃ ទាំងនេះសុទ្ធតែអាចធ្វើឲ្យប្តីជួបរឿងស៊យ រកសុីមិនឡើង ហើយទោះបីជាខំប្រឹងយ៉ាងណាក៏នៅតែមិនសល់ និងអាចឈានទៅដល់ការជំពាក់ និងខ្ចីលុយគេជុំទិសទៀតផង។
២- មនុស្សស្រីមិនចេះរឿងផ្ទះសម្បែងចានឆ្នាំង
បើនិយាយពីសម័យនេះវិញ នារីៗគឺបានចេញទៅក្រៅដើម្បីធ្វើការងាររកលុយដូចជាបុរសយ៉ាងចឹង តែប្រសិនបើនារីដែលជាប្រពន្ធនៅផ្ទះ ហើយមិនចេះធ្វើកាងារផ្ទះសម្បែង ប្រាកដជាត្រូវចំណាយលុយជាច្រើនលើថ្លៃឈ្នួរអ្នកបំរើ និងថែមទាំងឧស្សាហ៏ចេញទៅក្រៅដើម្បីរកអីបរិភោគផងដែរ គឺពិជាចំណាយលុយច្រើនណាស់។
៣- មនុស្សស្រីដែលលាក់លៀមលុយកាក់
ក្នុងគ្រួសារនីមួយៗភាគច្រើនគឺមនុស្សស្រីជាអ្នកកាន់កាបលុយកាក់ និងចាត់ចែងរាល់ការចំណាយផ្សេងៗនៅក្នុងគ្រួសារ ចុះបើមនុស្សស្រីដែលជាប្រពន្ធចេះតែកិបកេង មិនស្មោះត្រង់ និងលាក់លុយពីប្តីនោះ គឺមិនដឹងពេលណាមានបាននោះឡើយ។
៤- មនុស្សស្រីចូលចិត្ដតែងខ្លួន
មនុស្សស្រីម្នាក់ៗតែងតែចង់ស្អាត តែក្រោយពីរៀបការរួច គឺត្រូវគិតពីជីវភាពការរស់នៅក្នុងគ្រួសារ សំខាន់ជាងការដែលមិនទាន់រៀបការ ព្រោះបើរវល់តែពីតែងខ្លួន មិនត្រូវបែបបទកាលៈទេសៈនោះ ប្រកដជាត្រូវចំណាយលុយជាច្រើនដើម្បីទិញរបស់របរ ជាពិសេសសម្លៀកបំពាក់ថ្លៃៗអស់ហើយ។