ពិតជាកម្រណាស់! ប្រពន្ធ​ដើម​ និង​ប្រពន្ធ​ចុងអាចរស់នៅជាមួយគ្នាបាន​ ហើយថែមទាំង…(មានរូបភាព)

ថៃ៖បើយើងមកចាប់អារម្មណ៏រឿងសុភមង្គលគ្រួសារ​ បុរសគឺមានតួនាទីសំខាន់ណាស់​ មិនត្រឹមតែខំប្រឹងរកលុយដើម្បីជីវភាពគ្រួសារនោះទេ​ ក៏ត្រូវធ្វើជាបុរសល្អមើលថែទៅដល់ប្រពន្ធ​ និងកូនផងដែរ​ ជាពិសេសត្រូវធ្វើអោយភរិយារបស់ខ្លួនគិតថា​ នាងជាមនុស្សម្នាក់ដែលមានសេចក្តីបំផុតក្នុងលោក​ មានន័យថា​ បុរសដែលជាស្វាមី​ ត្រូវ​តែលះបង់នូវការសប្បាយ​ ផឹកសុី​ និងស្រីញីជាដើម។

ដោយឡែកងាកមកមើល​ពត៌មាន​​ថៃនេះវិញ​ ពិតជារឿងមួយដ៏កម្រខ្លាំងណាស់​ ដែលប្រពន្ធ​ដើម​ និង​ប្រពន្ធ​ចុងអាចរស់នៅជាមួយគ្នាបាន​ ហើយថែមទាំងមានសេចក្តីសុខទៀតផង​ វាមិនម៉ែនជារឿងដែលគ្រួសារនីមួយអាចធ្វើបាននោះទេ។

អ្នកស្រី​ Waraphon​ គឺជាប្រពន្ធដើមរបស់លោក​ Anurak អ្នកទាំង២គឺជាជនជាតិថៃ​ ក្រោយមកប្តីរបសអ្នកស្រី​ លោក​ Anurak​ បានស្រលាញ់និងនារីម្នាក់ទៀត​ គឺអ្នកនាង​ Jannisa ដែលខ្លួនកំពុងតែមានប្រពន្ធទៅហើយនោះ​ ក្រោយមក​ អ្នកស្រី​ Waraphon​ ដែលជាប្រពន្ធដើមក៏បានសំរេចចិត្តទទួលយក​ និងស្វាគមន៏​អ្នកនាង​ Jannisa​ អោយធ្វើជាប្រពន្ធចុង​ និងថែមទាំងអនុ​ញ្ញាតិ​អោយចូលមករស់នៅជាមួយគ្នាទាំងបីនាក់ទៀតផង​ ពិតជាមិនគួរអោយជឿសោះ។

ហើយអ្វីដែលរឹតតែចម្លែកទៀតនោះ​ គឺពួកគេមើលទៅពិតជាមានសេចក្តីសុខណាស់​ បើទោះបីពួកគេរស់នៅជាមួយគ្នាក៏ដោយ​ ពួកគេតែងតែទៅណាមកណា​ និងធ្វើអ្វីៗជាមួយគ្នា​ គួរអោយសរសើរខ្លាំងណាស់​ ជាពិសេសចិត្តប្រពន្ធដើមតែម្តង។


ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *