គួរតែដឹង!!!​ សុវត្ថិភាព​រថយន្ត​ក្នុង​ការបើកបរ​ ជារឿងដ៏សំខាន់បំផុតពេលធ្វើដំណើរ​ ដូច្នេះ​៧ចំនុច​នេះនឹងធ្វើឲ្យអ្នកអស់ក្តីបារម្ភ…(មានរូប​ភាព)

ការធ្វើដំណើរជារឿងដែលចៀសមិនផុតនោះទេសំរាប់មនុស្សម្មាក់​ៗ ដូច្នេះ​យើងត្រូវតែមានការយល់ដឹង​ និងត្រៀមខ្លួនអោយបានរួចជាស្រេច​ ដើម្បីឲ្យ​ការធ្វើដំណើរនោះមាន​សុវត្ថិភាព​ខ្ពស់​ និងមានទំនុកចិត្តក្នុងការបើកបរ។ ទាំងនេះគឺជាចំនុចមួយចំនួនដើម្បីធ្វើការពិនិត្យរថយន្តជាមុនក្នុងការធ្វើដំណើរឲ្យមាន​សុវត្ថិភាព​៖

១-​ ពិនិត្យ​ផ្នែកខាងក្រោមរថយន្ត

ការពិនិត្យផ្នែកខាងក្រោម​រថយន្ត​គឺជារឿងមួយ​សាមញ្ញ​បំផុត​ ដើម្បី​ឲ្យដឹងថាមានតំណក់ទឹកអ្វីធ្លាក់មកក្រោមឬអត់​ ព្រោះដើម្បីកាពារ​រាល់ការធ្លាយនូវចំនុចអ្វីមួយ​ ដែលអាចប៉ះពាល់ទៅដល់​ ហ្រ្វាំង​ ម៉ាសុីន​ និងចង្កូតជាដើម។

២-ពិនិត្យ​ទៅលើកង់​ថាតើមានខ្យល់ឬអត់

៣-ពិនិត្យ​អាគុយ​

ប្រសិនបើមានភាពខុសប្រក្រតីអីមួយ​ ដូចជាការលេចធ្លាយជាដើមនោះ​ ត្រូវអោយក្រុមអ្នកជំនាញពិនិត្យ​ និងផ្លាស់ប្តូរចេញភ្លាម។

៤-ពិនិត្យ​ទៅលើផ្លិតរថយន្ត​ថាតើមានសភាពល្អឬអត់

៥-ពិនិត្យ​លើកង់សាកួ​ ឲ្យច្បាស់ថាមិនធូរ​ និងមិនបែក

៦-ឲ្យប្រាកដថាតម្រងចំរោះខ្យល់មានភាពល្អ

៧-ឲ្យប្រកដថាភ្លើងសុីញូទាំងអស់មានភាពភ្លឺច្បាស់

Leave a Reply

Your email address will not be published. Required fields are marked *