អស្ចារ្យ​ ណាស់​!!! ប្រាសាទអង្គរវត្ត​ ត្រូវ​បានធ្វើឡើងជានំ​ CAKE​ ដោយស្នាដៃកូនខ្មែរ…(មានរូប​ភាព​)

ប្រាសាទអង្គរវត្ត​គឺជា​បេតិកភណ្ឌ​របស់ខ្មែរយើង​ ហើយទទួលបានភាពល្បីល្បាញទូទាំងពិភពលោក​ ហើយអ្វីដែល​អស្ចារ្យ​ នោះគឺ​ បានទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​មកកំសាន្តជាច្រើនផងដែរ​ មួយ​វិញទៀត​ ប្រាសាទអង្គរវត្ត​គឺជាសំណង់ដ៏មហិមាមួយ​ ហើយបានបង្អួតខ្លួននៅលើពិភពលោក​ បានធ្វើអោយអ្នកប្រាជ្ញ​ និងអ្នក​វិទ្យាសាស្ត្រ​ជាច្រើនមានការងើងឆ្ងល់ជាខ្លាំង​ និងបានចុះមកសិក្សាអំពីប្រវត្តិ​ និងក្បួចក្បាច់រចនារបស់ប្រាសាទទាំងមូលផងដែរ។

ដោយឡែកយោងទៅតាម​គណនី​ហ្វេសបុក​មួយឈ្មោះ​ Socheat Pich បានធ្វើការបង្ហោះនូវស្នាដៃមួយដែលគាត់បានធ្វើឡើង​នោះគឺ​ នំ​ Cake ដែលមានរូបរាងជាប្រាសាទអង្គរវត្ត​ និង​បានធ្វើឡើងដោយសូកូឡាសុទ្ធតែម្តង​ ពិតជាអស្ចារ្យ​ ខ្លាំងណាស់​នូវ​ស្នាដៃ​ និង​ឈាមជ័ររបស់កូនខ្មែរ​ ដែលមានគំនិតចេះច្នៃប្រដិតយ៉ាងល្អបែបនេះ។

បើទោះបីជានំ​ Cake នេះមិនមានលក្ខណះដូច​១០០%​ក៏ដោយ​ តែក៏សូមសរសើរនូវគំនិតគាំទ្រ​ និងស្នាដៃរបស់បងប្រុស​ ដែលមានចំពោះខ្មែរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *