ពិតជាឆុតណាស់​! ហោរា​ចិនសែធ្វើការ​ទស្សន៍ទាយទៅលើឆ្នាំទាំង៩​ ថានឹងមានលាភធំនៅដើមខែក្រោយ…

នៅដើមខែក្រោយ​នេះ​ ឆ្នាំទាំង៩​ គឺ​ ជូត​ ឆ្លូវ​ ខាល​ ថោះ​ ម្សាញ់​ មមី​ មមែល​ រកា​ កុរ​ នឹងមានលាភធំចូលមកដោយមិនដឹងខ្លួន​ លុយហូរចូលពេញផ្ទះ​ គ្រួសារមាន​សុភមង្គល​ និងថែមទាំងប្រាថ្នាអ្វីបានរេចដូបំណង វត្ថុ​ស័ក្ដិសិទ្ធិ​និងតាមជួយថែរក្សា​ មិនថាជិតឆ្ងាយធ្វើដំណើរដោយ​សុវត្ថិភាព​ ពិតជារឿងដ៏ល្អណាស់។

-ឆ្នាំ​ជូត៖​ ក្នុងឆ្នាំ​នេះគឺតំណាងអោយសត្វកណ្តុរ​ មានរាសីខ្ពស់ដូចភ្នំ​មាស​ និងថែមទាំងអាចអាកែប្រែនូវអ្វីដែលអាក្រក់កាលពីឆ្នាំចាស់​ ចំពោះ​ស្រ្តី​វិញ​ និងមានលាភរស់ចូលក្នុងផ្ទះផងដែរ។

-ឆ្នាំឆ្លូវ​៖​ ជាឆ្នាំ​ដែលមានរូបគោមាសតំណាងក្នុងឆ្នាំទាំង១២​ រាសីឡើងខ្ពស់​ត្រឆឹងត្រឆី​ ប្រាថ្នាអ្វីបានសំរេច​ ព្រោះមានអ្នកធំចាំជួយយិតយោងនៅពីក្រោយ។ បើធ្វើការងាររាជការវិញ​ នឹងបានឡើងឋានះ​ សក្ត័​យសជាមិនខាន។

-ឆ្នាំខាល៖​ ​ជោគជតារាសី​កំពុងតែខ្ពស់​ ដូចនេះអ្នកអាចធ្វើអ្វីដែលកំពុងតែគិត​ ព្រោះផលល្អជាច្រើនបាននឹងកំពុងរងចាំ។ ចំពោះអ្នករកសុីវិញ​ មិនមានអ្វីមករារាំងនៅពីមុខឡើយ​ រីឯស្នេហាក៏មា​នភាព​ល្អូកល្អិន​ ស្និតស្នាល​ផងដែរ។

-ឆ្នាំថោះ៖​ គ្រប់រឿងដែលលោកអ្នកបានធ្វើនិងមានភាពភ្លឺស្វាង​ ហើយរឿងរកសុីវិញ​ នឹងហុចផ្លែផ្កាអោយអ្នកជាច្រើន​ ថែមទាំងទាក់ទាញអតិថិជនចាស់ថ្មីមកទៀតផង​ រាល់ដំណើរទីជិត​ និង​ទីឆ្ងាយមានតែភាព​សុខដុម​នៅជុំវិញខ្លួ​ន។

-ឆ្នាំ​ម្សាញ់​៖​ រាល់ការធ្វើអ្វី​ នឹងផ្តល់ផ្លែផ្កាមកវិញជាទីគាប់លចិត្ត​ បើនិយាយរឿងរកសុីវិញ​ រកសុីតែម្នាក់ឯងមានភាពគាប់ប្រសើរ​ តែបើចូលហ៊ុនជាមួយគេ​ មិនសូវជាល្អនោះទេ។

-ឆ្នាំ​មមី​៖​ ក្នុង​ពេលពេញ១ឆ្នាំនេះ​ លោកអ្នកដែលកើតឆ្នាំមមី​ នឹងមាន​អារម្មណ៍​ស្រស់ស្រាយ​ សប្បាយ​ចិត្ត​ ធ្វើ​អ្វី​ក៏បានសំរេច​ ព្រោះរាសីខ្ពស់ត្រដែត​ ហើយរឿងអាក្រក់ៗកាលពីឆ្នាំចាស់ក៏រលាយអស់ផងដែរ។

-ឆ្នាំ​មមែល៖​ លោកអ្នកធ្វើអ្វីក៏ជួបតែរឿងល្អ​ ភ្លឺថ្លាក្នុងចិត្ត​ និងមានក្តី​សោមនស្ស​។ លោកអ្នកអាចធ្វើអ្វីដែលមានគំរោងបាន​ហើយ​ ព្រោះ​នឹងអាចផ្តល់ផ្លែផ្កាអោយអ្នកវិញជាទីគាប់ចិត្ត​ បើនិយាយរឿងស្នេហា​ កំលោះ​ក្រមុំ​ មានភាពផ្អែមល្ហែមនិងគ្នាណាស់។

-ឆ្នាំរកា៖​ មានរាសីខ្ពស់ត្រដែត​ឈរនៅចំនុចកំពូល​ រីឯ​រឿងរកសុីវិញ​ មិនថាមាន​បញ្ហា​ និង​ឧបសគ្គ​ធំប៉ុណ្ណាទេ​ ក៏នៅមានអ្នកធំចាំជួយនៅពីក្រោយដោះស្រាយ​ ជាពិសេសកាងាររាជការតែម្តង។

-ឆ្នាំ​កុរ៖​ ជាឆ្នាំដែលមានលាភសំណាងជាងគេផងដែរ​ក្នុងឆ្នាំទាំង១២ រាល់កិច្ចការរកសុី​ បងប្អូន​កុំមានស្ទាក់ស្ទើអោយសោះ​ ព្រោះ​អាចនឹងផ្តល់ផ្លែផ្កា​ និងលាភ​សក្ការៈ​ជាទីគាប់ចិត្ត។

Leave a Reply

Your email address will not be published. Required fields are marked *