មហាសំណាង! ទិញរថក្រោះកញ្ចាស់តម្លៃជិត៤ម៉ឺនដុល្លារ ស្រាប់តែរកឃើញអ្វីពិសេសម្យ៉ាងតម្លៃជាង២លានដុល្លារ លាក់ទុកនៅខាងក្នុង (មានវីដេអូ)

អង់គ្លេសស៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយដា បុរសម្នាកក់ បានទិញរថក្រោះមួយគ្រឿង ពីគេហទំព័រ eBay ក្នុងតម្លៃជិត ៣៨ ០០០ដុល្លារ ហើយក្រោយពីបានទិញរួច រូបលោក៏បានរកឃើញដុំមាស ចំនួន៥ដុំ ដែលមានតម្លៃរហូតដល់ទៅ ២លាន ៥សែនដុល្លារ លាក់នៅខខាងក្នុងនោះ ដែលសឹងតែមិនជឿនឹងភ្នែក។


ប្រភពព័ត៌មានបានឲ្យដឹងថា ដុំមាសទាំង៥ដុំនោះ ត្រូវបានលាក់ទុកនៅក្នុងធុងប្រេងរបស់រថក្រោះ ដោយគេជឿជាក់ថា វាត្រូវបានលួចយកទៅលាក់ទុកក្នុងនោះ ដោយក្រុមទាហានអ៊ីរ៉ាក់ នៅអំឡុងពេលការនៃវាយលុកប្រទេសគុយវ៉ែត ក្នុងឆ្នាំ១៩៩០។

គួរឲ្យដឹងថាលោក Nick Mead អាយុ៥៥ឆ្នាំ នៅតំបន់ Helmdon ប្រទេសអង់គ្លេស ដែលជាអ្នកទិញរថក្រោះប្រភេទ T54 មួយគ្រឿងខាងលើនោះ ក៏ធ្លាប់បានបើករថក្រោះជាច្រើនរួចមកហើយដែរ ហើយការទិញលើកនេះដើម្បីបន្ថែមចូលទៅក្នុងបញ្ជីនៃការប្រមូលផ្តុំរថយន្តយោធាចំនួន ១៥០គ្រឿងរបស់លោក។

រថក្រោះមួយគ្រឿងខាងលើ ត្រូវបានម្ចាស់ពីមុន គឺលោក Joe Hewes វ័យ ២៣ឆ្នាំ ជួសជុលម្តង និងបានធ្វើការផ្លាស់ប្ដូរកង់របស់វា ព្រមទាំងជួសជុលម៉ាស៊ីន ដោយមិនដឹងថា នៅខាងក្នុងនោះ មានលាក់វត្ថុមានតម្លៃឡើយ។

ប្រភពបានបន្តថា លោក Mead ដែលជាម្ចាស់ថ្មី បានរកឃើញរំសេវជាច្រើន សម្រាប់កាំភ្លើងយន្ត នៅក្នុងរថក្រោះ ខណៈកំពុងដោះគ្រឿងរថក្រោះ ហើយលោកក៏មានការភ័យខ្លាចថាអាចនឹងមានកាំភ្លើងលាក់ទុកនៅក្នុងធុងសាំងផងដែរ។ លោក Mead និងជាងមេកានិចម្នាក់ ឈ្មោះ Todd Chamberlain បានថតវីដេអូទុកជាភស្តុតាងបញ្ជាក់ ប្រសិនបើមានកាំភ្លើងមែន នឹងងាយស្រួលប្រាប់ប៉ូលិស ថាបានវាមកពីណា។

ប៉ុន្តែអ្វីដែលពួកគេរំពឹងទុក បែរជាផ្ទុយស្រលះ ដោយបានរកឃើញដុំមាសទម្ងន់ ៥គីឡូក្រាម ចំនួន៥ដុំ ទៅវិញ។ លោក Mead បាននិយាយថា “យើងមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ យើងមិនអាចយកដុំមាសទាំង៥នោះ ទៅលក់យកលុយ ដោយមិនមានការសួរនាំនោះឡើយ អ៊ីចឹងហើយយើងក៏ហៅប៉ូលិសតែម្តង”។
យោងតាមរយៈការប៉ាន់ស្មាន មាសទាំងនោះ មានតម្លៃរហូតដល់ទៅជាង ២,៥លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *