ញាក់សាច់..! កូនក្រមុំមហាសំណាង ពាក់មាសសុទ្ធជាង ៥គីឡូក្រាម ក្នុងថ្ងៃមង្គលការ (មានវីដេអូ)

បរទេសស៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹកក អមដោយវីដេអូឃ្លីបមួយ មានការចាប់អារម្មណ៍យ៉ាងខខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បន្ទាប់ពីកូនក្រមុំមហាសំណាងម្នាក់ បានរៀបការជាមួយនឹងស្វាមីមហាសេដ្ឋី ពាក់គ្រឿងអលង្ការមាសុទ្ធ គ្រងពេញខ្លួនតែម្តង។

កូនក្រមុំត្រូវបានគេស្គាល់ឈ្មោះថា Liu Cheng មានវ័យ២៦ឆ្នាំ។ នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ មាសត្រូវបានគេចាត់ទុកថា ជាសញ្ញាណមួយដែលតំណាងឲ្យ សំណាងល្អ រាសីខ្ពស់ឬមានទ្រព្យសម្បត្តិហូរហៀរ។ ហើយវាក៏ជាសញ្ញាណមួយថា គ្រួសារខាងកូនក្រមុំ គឺជាគ្រួសារមួយដែលល្អបំផុតផងដែរ។ ជាហេតុធ្វើឲ្យគ្រួសាររបស់ Liu Cheng បានសម្រចចិត្តឲ្យនាងពាក់គ្រឿងអលង្ការ មាសសុទ្ធដែលមានទម្ងន់យ៉ាងហោចណាស់ ជាង៥គីឡូក្រាមនេះតែម្តង ដែលក្នុងនោះរួមមានដូចជា ខ្សែកធ្វើពីមាសសុទ្ធ កងដៃ ត្បូង និងចិញ្ចៀនផងដែរ។ ដោយសរុបទាំងអស់ តម្លៃប្រមាណជា ២៥ម៉ឺនដុល្លារអាមេរិក។
ម្តាយកូនក្រមុំ អ្នកស្រី Lin Hu និយាយថា គាត់ហើយនឹងគ្រួសារសាច់ញាតិរបស់គាត់ បានប្រមូលទុកមាសទាំងអស់នេះរយៈពេលជាច្រើនឆ្នាំមកហើយ ហើយសាច់ញាតិរបស់អ្នកស្រីទាំងអស់ ក៏បានឯកភាពថា Liu Cheng ត្រូវតែរក្សាវាទុកទាំងអស់ បន្ទាប់ពីនាងរៀបការហើយផងដែរ។

អ្នកស្រី Lin Hu មានប្រសាសន៍ថា «ខ្ញុំបានប្រមូលនិងរក្សាទុកវត្ថុមានតម្លៃ (មាស) នេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយខ្ញុំក៏ចង់ឲ្យសាច់ញាតិរបស់ខ្ញុំ ធ្វើរឿងបែបនេះផងដែរ ព្រោះថាវាពិតជាសំខាន់ណាស់ ដើម្បីបង្ហាញឲ្យសាច់ញាតិថ្មីរបស់នាង (គ្រួសារខាងកូនកម្លោះ) បានដឹងថា នាងកើតចេញពីត្រកូលគ្រួសារ ដ៏ល្អមួយផងដែរ» ។
អ្នកស្រីបន្ថែមថា «ពួកយើងតែងតែសន្សំលុយទុកជាច្រើន ហើយនៅពេលដែលតម្លៃមាសចុះថោក ពួកយើងតែងតែទិញវាទុក ហើយនៅពេលដែល តម្លៃមាសឡើងថ្លៃវិញ ពួកយើងតែងតែប្រមូលលក់វាវិញ ដើម្បីបានប្រាក់ទិញមាសទុកទៀត នៅពេលក្រោយ(ពេលចុះថោក) ទៀតផងដែរ» ៕

Leave a Reply

Your email address will not be published. Required fields are marked *