សូមជួយស៊ែរបន្តផង ឪពុកយំដង្ហើយហៅកូនស្រីដែលបាត់ធ្លាប់ប្រឡង THE VOICE KIDS និងកូនប្រុសម្នាក់ ដោយសង្ស័យថា

ប្រិយមិត្ដមហាជនជាអ្នកនិយមចូលចិត្ដតាមដាម រាល់កម្មវិធីប្រលងសមត្ថភាពចម្រៀង លំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia ប្រាកដជាធ្លាប់បានស្ដាប់ និងស្គាល់រួចមកហើយ នៅបេក្ខភាពកុមារីម្នាក់ ដែលជាកូនកាត់សញ្ជាតិអាមេរិក នោះគឺកុមារី ញិល អែនជិលរិកា ដែលកាលនោះ នាងបានធ្វើឲ្យគណៈកម្មាធិការទាំងបី ចុចរើសយកនាងទាំងអស់តែម្ដង។


ជាមួយគ្នានេះផងដែរ ក្រោយពីបាត់វត្ដមានរបស់កុមារីរូបនេះ អស់រយៈពេល២ឆ្នាំមកនេះ ស្រាប់តែនៅខណៈមុននេះបន្ដិច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក របស់លោក K01 បានចុះទៅជួបសំភាសន៏ផ្ទាល់ជាមួយឪពុករបស់ កុមារី ញិល អែនជិលរិកា ដែលរូបនាងបានបាត់ខ្លួនពីផ្ទះ រយៈពេកប៉ុន្មានថ្ងៃមកហើយ។

ក្នុងទិដ្ឋភាពសំភាសន៏នោះផងដែរ ឪពុករបស់ កុមារី ញិល អែនជិលរិកា ក៏បាននិយាយអង្វរឲ្យកូនស្រីជាទីស្រលាញ់វិលត្រលប់មកវិញ ដើម្បីឲ្យគាត់បានមើលថែនាងបន្ដទៀត ហើយគាត់នឹងមើលថែរក្សានាងលើកនេះឲ្យបានល្អតែម្ដង។ ទន្ទឹមនឹងនោះផងដែរ លោក K01 ក៏បានសរសេរប្រាប់ឱ្យដឹងពីរឿងនេះថា៖”ក្មេងស្រីដែលបាត់ធ្លាប់ប្រឡង the voice kid តើមានបងប្អូនណាអាចជួយខ្ញុំបានអត់ ខ្ញុំបាត់កូនស្រីម្នាក់ប្រុសម្នាក់ សង្ស័យម្នាក់ស្រីឈ្មោះ Ry Cham ជាអ្នកល្បួងយកទៅ”។



vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *