ចេះតែទៅរួចហើយ! បុរសម្នាក់បានធ្វើការវះកាត់កែសម្ភស្ស ដើម្បីឲ្យមានទំរង់មុខដូចសត្វឆ្កែ ដោយសារតែ…
មានការភ្ញាក់ផ្អើលមួយបានកើតមានឡើង ដោយសារបុរសម្នាក់បានធ្វើការសំរេចចិត្តវះកាត់កែសម្ភស្សដើម្បីឲ្យមានមុខដូចជាសត្វឆ្កែ ពិភពលោកទាំងមូលពិតជាភ្ញាក់ផ្អើលណាស់ ហើយក៏មានអារម្មណ៏ងើងឆ្ងល់ចំពោះលោកផងដែរ ថាតើហេតុអ្វីទើបបានជាគាត់សំរេចចិត្តបែបនេះ។ លោកមានឈ្មោះថា Rodrigo Braga ជាជនជាតិប្រេសុីល ហើយលោកក៏ជាអ្នកជំនាញក្នុងការកែសម្ភស្សមួយរូបផងដែរ។
សាកសពឆ្កែមួយក្បាល ត្រូវបានគ្រូពេទ្យសត្វដ៏ជំនាញបានធ្វើការកាត់យកខ្លួនចេញ ហើយបណ្តាញអុីនធឺណែតក៏មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ក្រោយបុរសម្នាក់នោះបាននិយាយថា “គាត់នឹងធ្វើជាបុរសឆ្កែ” គាត់ក៏បានស្នើសុំទៅគ្រូពេទ្យឲ្យធ្វើការកាត់មុខឆ្កែមកដាក់នៅលើមុខរបស់គាត់ ដែលពិតជាមានការចំលែក និងគួរឲ្យខ្លាចខ្លាំងណាស់។ រូបភាពមួយចំនួនក៏ត្រូវបានគេយកទៅគូរ និងធ្វើការកាត់តដោយធ្វើការស្រមើស្រមៃអំពីមុខបុរសនោះផងដែរ។
លោក Rodrigo Braga ត្រូវបានគេមើលឃើញថាលោកគឺជាមនុស្សដែលចូលចិត្ត និងស្វែងយល់នូវភាពស្រស់ស្អាតនៃសត្វឆ្កែ ហើយលោកបាននិយាយថា “ទាំងនេះបានធ្វើឲ្យខ្ញុំចង់ដើរទៅរកភាពអស្ចារ្យ ខ្ញុំសម្រេចចិត្តថានឹងធ្វើការវះការកែសម្ភស្សដើម្បីឲ្យមានមុខដូចជាសត្វឆ្កែយ៉ាងចឹង”។
ការពិសោធន៍នេះត្រូវបានសាកល្បងធ្វើតាំងតែពីឆ្នាំ២០០៤មកម្លេះ តែមកដល់បច្ចុប្បន្នទើបតែលេចឡើង រីឯពេលនេះ បុរសនោះក៏ក្លាយទៅជាពាក់កណ្តាលមនុស្ស និងពាកកណ្តាលសត្វឆ្កែផងដែរ។