ប្រវត្តិដ៍ជូរចត់របស់លោកព្រាបសុវត្ថិ ដែលលោកខិតខំប្រឹងប្រែងក៍សាងកេរ្តិ៍ឈ្មោះអោយល្បីរហូតដល់សព្វថ្ងៃ
លោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងនៅក្នងប្រទេសកម្ពុជាយើង ដែលនរណាក៍ស្គាល់លោកដែរ ហើយលោកមានឈ្មោះល្បីល្បាញជាង ២ទសវត្សមកហើយ។ ហើយប្រវត្តិរបស់លោកក៍បានកត់ត្រាចូលក្នុងវេសាយ Wikipedia ដែលជាវេបសាយប្រមូលផ្តុំទៅដោយប្រវត្តិមនុស្សដែលល្បីៗ នៅក្នុងប្រវត្តិសាស្ត្រផងដែរ។
ឈ្មោះពិតរបស់លោកគឺ ព្រាប សុវត្ថិ [អានថា៖ ប្រៀប-សុ-វ៉ាត់] ហើយលោកគឺជាកូនទោលនៅក្នងគ្រួសារ ដែលលោកបានកើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៧៦ ដែលកាលណោះគឺស្ថិតក្នុងសម័យប៉ុលពត។ ទីកន្លែងកំណើតរបស់លោកស្ថិតនៅ ស្រុកស្អាង ខេត្តកណ្តាល, និងមុខរបររបស់លោកគឺជា អ្នកចម្រៀង ប្រចាំផលិតកម្មហង្សមាស។ ហើយមានភរិយាឈ្មោះ ឡុង ស្រីមុំ ឪពុកឈ្មោះ ព្រាប សុវុទ្ធ និងម្តាយឈ្មោះ ផូ សំណាង។
លោកព្រាបសុវត្ថិគឺជាតារាចម្រៀងលេខមួយប្រចាំប្រទេសកម្ពុជា អស់រយះពេល២ទសវត្សមកហើយ។ លោកធ្លាប់បាននិយាយថា ការដែលគាត់ចាប់ផ្តើមច្រៀងនោះ គឺដោយសារតែជីវភាពក្រីក្រ ដែលបង្ខំអោយលោកបោះបងការសិក្សានៅមហាវិទ្យល័យសេដ្ឋកិច្ច ទាំងពាក់កណ្តាលទី ហើយក៍បានមកធ្វើអ្នកចម្រៀងក្នុងតន្ត្រីយោធាភិរម្យ។
ហើយពេលដែលលោកចាប់ផ្តើមល្បីនោះគឺក្នុងឆ្នាំ ១៩៩៧-១៩៩៩ ។ ហើយអ្នកដែលបានជួយអោយលោកបានល្បីឈ្មោះនោះគឺលោក គ្រូ សួង ពុទ្រា លោកគ្រូ ប៊ិន ដាវីដ និងរៀមច្បង មួយចំនួនទៀត។ ហើយបទចម្រៀងដំបូងបំផុតដែលគេចាប់ផ្តើមស្គាល់លោក ហើយក៍ជាបទដែលល្បីយ៉ាងខ្លាំងនៅកាលណោះគឺបទ អូនជាបេះដូងបង ដែលបានច្រៀងនៅក្នុងផលិតកម្មហង្សមាស។
ហើយលោកព្រាបសុវត្ថិមិនត្រឹមតែជាតារាចម្រៀងនោះទេ លោកក៍ជាតារាសម្តែងមួយផងដែរ ដោយលោកបានសម្តែងក្នុងបទចម្រៀង និងជាពិសេសគឺថតខ្សែភាពយន្ត នៅក្នុងផលិតកម្មហង្សមាសផងដែរ។ ហើយលោកក៍បានបន្តការសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ក្នុងសកលវិទ្យាល័យន័រតុន តែដោយសារតែការមមារញឹកក្នុងវិស័យសិល្បះពេក លោកក៍បានសំរេចចិត្តព្យួរការសិក្សា។
ទោះបីជាបច្ចុប្បន្ននេះលោកទទួលបានការជោគជ័យដ៍ត្រចះត្រចង់បែបនេះក៍ដោយ ក៍លោកនៅតែយល់ថា «ខ្ញុំមើលមកខ្លួនឯងពេលនេះពុំមែនជាមនុស្សអស្ចារ្យ ឬ ក៏ល្បីអ្វីទេខ្ញុំគិតហើយថាខ្ញុំគួរតែខិតខំបន្តទៀតក្នុងអាជីពសិល្បៈចម្រៀងមួយនេះ»។ ហើយទស្សនិកជនក៍បានសរសើរលោកថា ជា កូនល្អ ស្វាមីដ៏ល្អ និង ជាឪពុកដ៏ល្អផងដែរ។
និងពេលថ្មីៗលោកក៍កាន់តែល្បីខ្លាំងនៅក្នុងកម្មវិធីទូរទស្សន៍ ដោយលោកគឺជា judge ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol , Judge ក្នុងកម្មវិធី Cambodian’s Got Talent និងក៏កំពុងធ្វើជា coach របស់កម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺ The Voice Kids Cambodia ថ្មីៗនេះផងដែរ លោកបានទទួលមេដាយ ផ្នែកបរិស្ថានពីរដ្ឋាភិបាលផ្នែកបរិស្ថានផងដែរ៕