អស្ចារ្យ​ ណាស់! ពូថៅខ្មែរ​ នាសម័យមុន​ ពិតជាស្រស់ស្អាត​ និងមានអំណាចខ្លាំងណាស់…

ពូថៅខ្មែរមួយនេះ​ ត្រូវ​បានរកឃើញដោយកូនខ្មែរម្នាក់​ ដែលលោកគឺជា​បណ្ឌិត​ផ្នែក​ បុរាណវិទ្យា​ និងប្រវត្តិ​សិល្បៈ​ អាស៊ី​អាគ្នេយ៍​គឺ​លោក​ ចិត្ត​ ចន្ទរតនា។​ ពូថៅនេះគឺបានរកឃើញនៅកន្លែងបុរាណមួយ​ ដែលមានទីតាំងស្ថិតក្នុងស្រុកស្ទឹងត្រង់​ ខេត្ត​ កំពង់ចាម​។

 

បើតាមការ​សន្និដ្ឋាន​បានឲ្យ​ដឹងថា​ ពូថៅនេះប្រហែលជារបស់អ្នកមានឋានះណាមួយ​ ដែលបានឲ្យ​ជាងធ្វើឡើងដោយមានការឆ្លាក់​ និងក្បាច់រចនា គឺដើម្បី​ប្រើប្រាស់​ឲ្យ​សមសមឋានៈ​ និងតួនាទីខ្លួនក្នុងសម័យនោះ ឬក៏ទុកសំរាប់បូជាដល់​អារុក្ខអារក្ខ​ជាដើម។ ពូថៅខ្មែរមួយនេះ​ ប្រហែលជាត្រូវបានធ្វើឡើងក្នុង​សតវត្ស​ទី​១៨​ ឬ១៩។

Leave a Reply

Your email address will not be published. Required fields are marked *