ប៊ិះអស់ជីវិត! ! បុរសម្នាក់ ត្រូវក្រពើយក្សមួយក្បាល ហែលដេញតាមពីខាងក្រោយ (វីដេអូ)

ម៉ិចស៊ីកូ៖ តើអ្នកនឹងមានអារម្មណ៍តក់ស្លុត និង ព្រលឹងចុងសក់ បែបណា នៅពេលហែលទឹកលេង ស្រាប់តែសត្វក្រពើដ៏ធំហែលដេញតាមពីខាងក្រោយនោះ?

ខ្សែវីដេអូឃ្លីបដែលមានរយៈពេល៤០វិនាទី ដ៏គួរឲ្យតក់ស្លុតមួយបានបង្ហាញ ពីសកម្មភាពសត្វក្រពើដ៏ធំមួយក្បាល នៅក្នុងតំបន់ Sian Ka’an ប្រទេសម៉ិចស៊ីកូ បានហែលដេញតាមបុរសម្នាក់ ដែលកំពុងតែហែលក្នុងទឹក ហើយភ្លាមនោះគាត់ក៏បានហែលទៅកាន់ទីគោក ដើម្បីគេចពីសត្វក្រពើ។

ប្រភពព័ត៌មានមួយបានឲ្យដឹងថា នេះជាសំណាងល្អរបស់បុរសម្នាក់នោះ ដោយសារតែមានមនុស្សបានបោះរបស់អ្វីម្យ៉ាងចូលទៅក្នុងទឹក ដែលធ្វើឲ្យសត្វក្រពើឈប់ហែលដេញតាម និង ហែលគេចខ្លួនបាត់ទៅ។ លើសពីនេះ ប្រភពដដែលថា លោក Manuel Cerrara ដែលជាអ្នកថតវីដេអូនេះបាននិយាយថា ក្រពើនេះត្រូវបានផ្តល់ចំនីដោយអ្នកទេសចរ និង អ្នកនេសាទជាប្រចាំ ទើបវាហែលដេញខាំបុរសនោះយឺតៗ ដោយមិនចាត់ទុកជាចំណីរបស់វានោះទេ។


គួរបញ្ជាក់ដែរថាវីដេអូនេះ បានត្រូវបង្ហោះចូលក្នុងវេបសាយយូធូបថ្មីៗនេះ ហើយត្រូវបានចែកចាយជាបន្តជាច្រើនលើអ៊ិនធើណេត និង បណ្តាញសង្គមទៀតផង៕

សូមប្រិយមិត្តមក ទស្សនាវីដេអូឃ្លីបខាងក្រោមនេះ៖

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *