ព្រឺក្បាល! នារីម្នាក់មើលឃើញបុរសម្នាក់ពាក់អាវស ខោប្រផះ បានដើរយ៉ាងលឿនសំដៅមករកគាត់ ហើយបុកប៉ះគាត់ធ្វើអោយគាត់ប៉ើងសក់ក្បាល ពេលងាកមើលក្រោយ គ្មានឃើញអីសោះ (មានវីដេអូ)

រឿងអបិយជំនឿនៅតែកើតមានក្នុងសង្គមខ្មែររបស់យើង។ មនុស្សគ្រប់គ្នាមិនដែលឃើញខ្មោចនោះទេ ប៉ុន្តែពួកគេឱ្យតែលឺពាក្យថាខ្មោចមុខតែព្រឺសម្បុរមិនខានឡើយ។ ដូចជារឿងមួយនេះដែរ មុននេះ មានគណនីហ្វេសប៊ុកមួយឈ្ បានបង្ហោះវីដេអូដែលបង្ហាញរឿងដ៏គួរឱ្យព្រឺក្បាលមួយថា៖

“ហេតុការណ៍មួយបានធ្វើអោយខ្ញុំព្រឺក្បាលខ្លាំងណាស់ វាបានកើតឡើងនៅកន្លែងធ្វើការខ្ញុំ រឿងមួយដែលខ្ញុំនឹកស្មានមិនដល់ ប្រពន្ធខ្ញុំគឺជានាក់ឃើញផ្ទាល់ភ្នែកហើយគាត់បានប្រាប់ខ្ញុំថា គាត់មើលឃើញបុរសម្នាក់ពាក់អាវពណ៌ ស ខោពណ៌ប្រផះ បានដើរយ៉ាងលឿនសំដៅមករកគាត់ ហើយបុកប៉ះគាត់ធ្វើអោយគាត់ប៉ើងសក់ក្បាល ពេលគាត់ងាកមើលទៅក្រោយរកមើលស្រាប់តែគ្មានអីសោះ។

គាត់ភ័យណាស់គាត់បានរត់មកប្រាប់ខ្ញុំអោយដឹង ខ្ញុំមិនអស់ចិត្តខ្ញុំក៏បានឆែកកាមេរ៉ាមើលខ្ញុំមិនបានឃើញបុរសដែលពាក់អាវសរនោះទេ គឺខ្ញុំឃើញតែសក់ប្រពន្ធខ្ញុំដូចជាមានអ្វីមកទាញនឹងប៉ះធ្វើអោយសក់ក្បាលគាត់ប៉ើងឡើងលើ បើបងប្អូនមិនជឿសុំកុំប្រមាណណា បងប្អូនអាចមើលបានតាមវីដេអូខាងក្រោមនេះ វិញ្ញាណពិតជាមានមិនថាកន្លែងណារឺទីណាទេ” ៕

វីដេអូ៖


ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *