គួរឱ្យខ្លាច… ស្ត្រីម្នាក់អាយុ 30ឆ្នាំ ផឹកកាហ្វេ 10 ពែងរាល់ថ្ងៃ ការធ្វើតេស្តបង្ហាញឆ្អឹងរបស់នាង គឺដូចជាស្ត្រីអាយុ 60ឆ្នាំ ចឹង

ផឹកកាហ្វេ គឺជារឿងសំខាន់សម្រាប់មនុស្សជាច្រើនជាពិសេសនៅពេលព្រឹក នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនទាន់ស្វាងពីងងុកដេក ហើយត្រូវការកាហ្វេអ៊ីន។ ទោះជាយ៉ាងណា នេះត្រូវបានគេនិយាយថា យកល្អបំផុត កុំផឹកច្រើនពេកដែលអាចមិនល្អសម្រាប់សុខភាព។

ស្ត្រីម្នាក់អាយុ 30 ឆ្នាំឈ្មោះ Han Xiao មកពី Wuhan ជាបុគ្គលិកនៅក្នុងការិយាល័យ បានរកឃើញថា ទទួលរងផលងវិបាក នៅពេលដែលនាងបានឆ្លងជំងឺគ្រុនផ្តាសាយ និងក្អកធ្ងន់ធ្ងរអស់រយៈពេលជាងកន្លះខែមកហើយ។ Han Xiao គឺជាអ្នកញៀនកាហ្វេ ហើយរឿងដំបូងដែលនាងនឹងធ្វើនៅពេលដែលនាងមកដល់ការិយាល័យគឺ ឆុងកាហ្វេមួយពែង។ នាងផឹកច្រើនជាង 10 ពែងជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងការិយាល័យ ហើយចូលចិត្តកាហ្វេខ្មៅ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃមួយនាងបានក្អកខ្លាំងៗដ៏គួរឱ្យភ័យខ្លាច ដែលមានរយៈពេលច្រើនជាង 10 នាទី នៅពេលនោះនាងចាប់ផ្តើមញាក់។ បន្ទាប់មកនាងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅក្នុងទ្រូង ប៉ុន្តែនាងមិនបានគិតអ្វីទាំងអស់ ហើយនាងព្យាយាមគេង តែនៅមិនបាត់នោះទេ។

នៅព្រឹកបន្ទាប់នាងបានទៅមន្ទីរពេទ្យពិនិត្យ ហើយគ្រូពេទ្យបានថតកាំរស្មីអេច ដើម្បីរកមូលហេតុនៃការឈឺចាប់។ គ្រូពេទ្យរូបនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់បានរកឃើញឆ្អឹងជំនី ទី3 ទី4 និងទី5 របស់នាងបានបាក់បែកដោយសារតែក្អកខ្លាំងពេក ដូច្នេះគាត់បានព្យាបាលនាងតាមនោះ។

ដើម្បីរកមូលហេតុនៃការបាក់ឆ្អឹងនេះ គាត់បានសំរេចចិត្តសួរនាងនូវសំណួរមួយចំនួន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយរកឃើញថា Han Xiao ផឹកកាហ្វេដូចជាមនុស្សមួយចំនួនផឹកទឹក។ តាមការពិតនាងមានទម្លាប់នេះអស់រយៈពេលជាង 7 ឆ្នាំមកហើយ ហើយវាមិនមានអ្វីប្លែកសម្រាប់សុខភាពរបស់នាងទេ។ វេជ្ជបណ្ឌិតបានធ្វើតេស្តដង់ស៊ីតេឆ្អឹងមួយចំនួននៅលើខ្លួនរបស់ Han Xiao ដែលបានបង្ហាញថាឆ្អឹងរបស់នាងស្រដៀងទៅនឹងមនុស្សដែលមានអាយុ 60ឆ្នាំដែរ ហើយនាងកំពុងតែវិវឌ្ឍន៌ទៅរកជំងឺពុកឆ្អឹង។

យោងតាម WebMD ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អំបិល និងកាបូណេធីត គឺជាភេសជ្ជៈមួយ ដែលអាចបង្ករឱ្យមានជំងឺពុកឆ្អឹង ដូច្នេះវាត្រូវបានគេណែនាំថាស្ត្រីជាពិសេសគួរតែយកចិត្តទុកដាក់លើរឿងទាំងនេះ។ ការពិតវេជ្ជបណ្ឌិតបាននិយាយថាមានករណីមួយទៀត ដែលបុរសម្នាក់អាយុ 23 ឆ្នាំដែលចូលចិត្តផឹកភេសជ្ជៈកាបូណេធីត ក៏មានរឿងដូចគ្នាទាក់ទងជាមួយឆ្អឹងដែរ ដោយឆ្អឹងជំនីទី 9 របស់បុរសនោះបានបាក់ដូចគ្នា។

វេជ្ជបណ្ឌិតបានណែនាំថា អ្នកគួរតែរក្សារបបអាហារដែលធ្វើឱ្យមានសុខភាពល្អ ដើម្បីធានាថាសុខភាពរបស់ពួកគេស្ថិតនៅក្នុងស្ថានភាពល្អបំផុត។ វាក៏មានសារៈសំខាន់ក្នុងការរក្សារបបអាហារសម្បូរជាតិកាល់ស្យូមសម្រាប់សុខភាពឆ្អឹង ហើយគាត់ក៏បានណែនាំផងដែរថាស្ត្រីអាយុចាប់ពី 45 ឆ្នាំគួរតែទៅធ្វើតេស្តដង់ស៊ីតេឆ្អឹង។

សូមចងចាំថា រក្សាការហាត់ប្រាណ និងរបបអាហារត្រឹមត្រូវសម្រាប់សុខភាពរាងកាយ៕ ប្រភព៖ worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *