ញ៉ាក់សាច់! មកស្គាល់ «រាជនីខ្យាដំរី» ដែលល្បីដល់ភពក្រៅ

«​រា​ជនី​ខ្យាដំរី​» ក៏​ជា​ស្ត្រី​តែ​ម្នាក់​គត់​រក្សា​ឯតទគ្គ​កម្ម Guinness ពិភពលោក​២​លើក នៅ​ប្រទេស​ថៃ ។​ Kanchana Kaetkaew ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​រា​ជនី​ខ្សា​ដំរី​» ដោយសារ​សមត្ថភាព​ស​ម្តែ​ង​រួមគ្នា​ជាមួយ​ពពួកសត្វ​ដ៏​គ្រោះថ្នាក់​បំផុត​លើ​ផែនដី ។ ថ្មីៗ​នេះ នៅ​ឧ​ស្យា​ន​កំសាន្ត​មួយ នៅ​ទីក្រុង​ទេសចរណ៍​ប៉ា​តា​យ៉ា នាង Kanchana បាន​សម្តែង​ឈុត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន «​គាំងបេះដូង​» ។​

​ដើម្បី​សម្តែង​ឈុត​ដ៏​ព្រឺព្រួច​នេះ Kanchana បាន​ឲ្យ​សត្វ​ខ្យាដំរី​រាប់សិប​ក្បាល​វារ​លើ​មុខ ដោយ​មិន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​អ្វី​ទាំងអស់ ។​


Kanchana បច្ចុប្បន្ន រក្សា​ឯតទគ្គ​កម្ម Guinness ដោយសារ​ធ្លាប់​ញាត់​ខ្យាដំរី​១​ក្បាល​ចូល​មាត់ ទុក​ក្នុង​រយៈពេល ៣ នាទី ២៨ វិនាទី ។ នាង​ជានា​រី​ថៃ​តែ​ម្នាក់​គត់ បច្ចុប្បន្ន​រក្សា​ឯតទគ្គ​កម្ម Guinness ពិភពលោក ២ ។​


​ឯតទគ្គ​កម្ម​ទី​២​របស់ Kanchana គឺ​រស់នៅ ៣៣ ថ្ងៃ ជាមួយ​សត្វ​ខ្យាដំរី ៥០០០ ក្បាល ក្នុងផ្ទះ​កញ្ចក់ ១២ ម៉ែត្រការ៉េ។​

​ពិភព​ធម្មជាតិ​មាន​ប្រមាណ ២០០០ ពូជ​សត្វ​ខ្យាដំរី និង ៤០ មាន​ពិស​គ្រប់​សម្លាប់​មនុស្ស​បាន៕

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *