ហួសហេតុ!! ថៅកែចិត្តខ្មៅ បង្ខំបុគ្គលិកខ្លួនឯងឲ្យផឹកទឹកបង្គន់ ដោយសារតែ…

ចិន៖ រូបភាពនិងវីដេអូឃ្លីបបែកកធ្លាយ របសស់ក្រុមហ៊ុនចិនមួយ កំពុងទទួលរងការរិះគន់យ៉ាងខខ្លាំង ដោយសារក្រុមហ៊ុនមួយនេះ បានដាក់ពិន័យបុគ្គលិករបស់ខ្លួន ឲ្យផឹកទឹកបង្គន់គួរឲ្យខ្ពើមរអើម។

បុគ្គលិកប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ បានអង្គុយដងទឹក្នុងចានបង្គន់ រួចឈរសម្លឹងមើលអស់ប៉ុន្មាននាទី មុនពេលដាច់ចិត្តផឹក។ រីឯនារីជាបុគ្គលិកម្នាក់ទៀត ក៏បានឈរសម្លឹងមើលទឹករបស់នាង ទាំងស្ទាក់ស្ទើរក្នុងចិត្តដូចគ្នា មុនពេលដែលនាងសម្រេចចិត្តផឹកទឹកបង្គន់នោះ។
យោងតាមប្រភពសារព័ត៌មាន Beijing News បានរាយការណ៍ថា បុគ្គលិកដែលរងការទទួលពិន័យខាងលើ គឺបម្រើការនៅហាងស្ទូឌីយោថតរូបមួយកន្លែង ស្ថិតក្នុងទីក្រុង Guang’an ខេត្តស៊ីឈួន ប្រទេសចិន។ មូលហេតុដោយសារបុគ្គលិកខាងលើ ខ្វះការយកចិត្តទុកដាក់លើការងាររបស់ពួកគេ និងមិនបំពេញការងារឲ្យបានពេញលេញ តាមគោលការណ៍ក្រុមហ៊ុនចង់បាន ហើយបើមិនធ្វើតាមការដាក់ពិន័យយ៉ាងដូច្នេះទេ ពួកគេនឹងត្រូវបណ្តេញចេញពីការងារ។

Leave a Reply

Your email address will not be published. Required fields are marked *