វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់ល្អ !!

+ធាតុផ្សំមាន៖ -កន្ទក់២បាវជី -កាកដូង១បាវជី -សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម

-សណ្តែកសៀងកិន៦គីឡូក្រាម -អតិសុខុមប្រាណEM១លីត្រ -ស្ករងូ១គីឡូក្រាម -និងប្រេងសណ្តែក១-២លីត្រ។ វិធីធ្វើ៖ -លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ -លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។ -បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី -ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *