បុរសម្នាក់នេះត្រូវបានគេគិតថាគាត់ជាមនុស្សឆ្កួត​ ព្រោះ​តែគាត់បែរជាមករស់នៅក្នុងរូងភ្នំទៅវិញ​ តែដល់ពេលដឹងនិយាយលែងចេញ…

គ្រាន់តែនិយាយពីរូងភ្នំដែលមានមនុស្សទៅរស់នៅគឺពិតជាចំលែកទៅហើយ​ ទើបបុរសម្នាក់នេះត្រូវបានគេគិតថាគាត់ជាមនុស្សឆ្កួត​ តែអ្វីដែលនឹកស្មានមិនដល់វិញនោះ​ គាត់ពិតជាមនុស្សដ៏​អស្ចារ្យ​ ពិតម៉ែន​ ព្រោះ​គាត់បានធ្វើឲ្យ​ពិភពលោកមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។

 

បុរសម្នាក់នេះមានឈ្មោះថា​ Angelo Mastropieto​ អាយុ​ ៣៧ឆ្នាំ​ ហើយពីមុនគាត់គឺជាអ្នកជំនួញមួយរូប។ អ្វី​ដែលពិភពលោកមានការ​ភ្ញាក់ផ្អើល​ជាខ្លាំងនោះគឺ​ គាត់បានបង្កើតរូងភ្នំមួយ​ ឲ្យ​ប្រែក្លាយទៅជាផ្ទះមួយយ៉ាងប្រណិត​ ដោយគាត់បានចំណាយពេលវេលាដល់ទៅរាប់ពាន់ម៉ោងឯណោះដើម្បីធ្វើវាឡើង។

រូងភ្នំ​មួយនេះ​គឺមានសិទ្ធក្នុងការគ្រប់គ្រងត្រឹមត្រូវ​ មានទាំងបណ្តាញទឹក​ ភ្លើង​ ជាពិសេស​សូម្បី​តែ​ WiFi ក៏មានផងដែរ​ ពិតជាទំនើបខ្លាំងណាស់។ អ្វី​ដែលជំរុញគាត់កែប្រែរូងភ្នំនេះទៅជាផ្ទះស្នាក់នៅបែបនេះ ព្រោះតែលោកតែងតែគិតអំពី​បញ្ហាសុខភាពជាធំ​ ដោយរស់នៅជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ រួមជាមួយនិងទេសភាពដ៏ស្រស់បំព្រង​ ពិតជាទទួលបាននូវសុខភាពដ៏ល្អ​ និងរឹងមាំណាស់។

គាត់ក៏បាននិយាយប្រាប់ទៅពិភពលោកដែរថា​ ថ្ងៃ​ណាមួយ​ទីនេះនឹងប្រែក្លាយទៅជាកន្លែងមួយ​ ដែលមានមនុស្សជុំវិញពិភពលោកនឹងមកទស្សនាយ៉ាងច្រើនកុះករ។

Leave a Reply

Your email address will not be published. Required fields are marked *