មនុស្សកុំមើលងាយមនុស្ស! ស្រ្តីម្នាក់ត្រូវបានអ្នកភូមិគិតថាជាអ្នកសុំទាន​ ព្រោះ​តែងតែឃើញនារីម្នាក់នោះដើរចូលក្រោមលូ​ តែដល់ពេលដឹងការពិតចង់ដាច់ផ្ងារ…

អ្វី​ដែលជារឿងដ៏ហួសចិត្តសំរាប់អ្នកភូមិនោះ​គឺតែងតែឃើញនារីម្នាក់នេះដើរចូលទៅក្នុងផ្លូវក្រោមលូមួយកន្លែងជារៀងរាល់ដង​ ទើបអ្នកភូមិក៏បានគិតថា​ ប្រហែលនាងជាអ្នកសុំទានហើយមើលទៅ​ ហើយគ្មានផ្ទះសម្បែងហ្នឹងគេ​​ ទើបបានជាមករស់នៅទីនេះយ៉ាងចឹង​។

 

មួយរយះក្រោយមក​ ស្រ្តីម្នាក់នោះក៏បានទិញនូវ​គ្រឿង​សង្ហារឹម​ជាច្រើន​ ទើបធ្វើឲ្យអ្នកភូមិមានចម្ងល់ជាខ្លាំង​ ក្រោយមក​មានអ្នកភូមិម្នាក់ដែលជាអ្នកកាសែត បានសុំនាងទៅមើលកន្លែងដែលនាងបានស្នាក់នៅ​ ស្រាប់តែពេលទៅដល់​ អ្នកភូមិ​ម្នាក់នោះមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ និងនឹកស្មានមិនដល់ទាល់តែសោះថាផ្ទះរបស់ស្រីម្នាក់នេះមានរបៀប​ និងស្អាតដល់ថ្នាក់ហ្នឹង​ បើធ្វើការប្រៀបធៀបវិញ​ វាហាក់បីជា​សណ្ឋាគារ​លំដាប់ផ្កាយប្រាំយ៉ាងចឹង។

ដែលនេះគឺជារឿងមួយសំរាប់ជាសារមួយផងដែរសំរាប់បងប្អូនមួយចំនួនតូច​ ដែលតែងតែធ្វើការមើលងាយ​ដោយមិនបានដឹងរឿងជាក់ស្តែងអីនោះទេ​ រួចក៏ធ្វើការវាយតំលៃដោយភ្នែកទទេទៅលើអ្នកដទៃ។

Leave a Reply

Your email address will not be published. Required fields are marked *