ដើមស្វាយដែលម្តាយ ព្រះគោ ព្រះកែវ បានធ្លាក់ស្លាប់ គឺនៅតែមានមកដល់សព្វថ្ងៃនេះ…(មានវីដេអូ)
បងប្អូនប្រិយមិត្តប្រាកដជាបានទស្សនានូវខ្សែភាពយន្តខ្មែររឿង ព្រះគោព្រះកែវ រួចមកហើយ ដែលសាច់រឿងនេះបាននិយាយទាក់ទងទៅនិងប្រវត្តសាស្រ្តខ្មែរកាលពីសម័យលង្វែកមកម្លេះ ហើយមកដល់ពេលនេះ ដើមស្វាយដែលម្តាយ ព្រះគោ ព្រះកែវ បានធ្លាក់ស្លាប់ គឺនៅតែមានមកដល់សព្វថ្ងៃនេះផងដែរ។
ប្រសិនជាបងប្អូនធ្វើដំណើរទៅតាមក្រោមស្ពានជ្រោយចង្វារតាមផ្លូវជាតិលេខ៥ ប្រហែលជា៤៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ បងប្អូននឹងឃើញមានវត្តមួយនៅខាងស្តាំដៃ វត្តនោះមានឈ្មោះថា វត្តត្រឡែងកែង ដែលជាអតីតរាជធានីខ្មែរ នៅក្នុងសម័យលង្វែក។
បន្ទាប់មកបងប្អូនបត់ចូលទៅតាមខ្លោងទ្វារវត្តនេះ ដែលមានផ្ទះប្រជាជនជាច្រើននៅសងខាងផ្លូវ ហើយក៏កាត់វាលស្រែ និងមានដើមឬស្សីជាច្រើនដុះឡើងនៅតាមផ្លូវ ដែលសុទ្ធតែបន្សល់តាំងពីសម័យលង្វែកមកម្លេះ មើលទៅពិតជាទស្សនីយភាពដ៏ស្រស់ស្អាតខ្លាំងណាស់។
ទីតាំងដើមស្វាយមួយនេះគឺស្ថិតនៅក្នុងភូមិ ស្រះចក ឃុំ បន្ទាយលង្វែក ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។ ដើមស្វាយមួយនេះមានអាយុកាលរាប់រយឆ្នាំមកហើយ អ្នកភូមិជាច្រើនបាននាំគ្នាចាត់ទុកទីនេះជាទីសក្ការៈបូជា និងធ្វើការបួសសួងសុំសេចក្តីសុខ ហើយទទួលបានសមបំណងផងដែរ ពិតជាសក្ត័សិទ្ធណាស់ ទើបធ្វើឲ្យទីកន្លែងនោះ មានមនុស្សទៅជាច្រើននៅគ្រប់ទិសទី បានមកធ្វើការបួសសួង ដើម្បីសុំសេចក្តីសុខផងដែរ។
សូមទស្សនាវីដេអូខាងក្រោម